
TNAOT News
· 2020-05-23
ក្រុងមូស្គូ ចង់ពិភាក្សាពីប្រព័ន្ធសព្វាវុធថ្មីរបស់ខ្លួន ជាមួយខែលការពារមីស៊ីលអាមេរិក
#ខែលការពារ# #មីស៊ីល# #រុស្ស៊ី# #សង្គម# #អាមេរិក# #សព្វាវុធ# #នយោបាយជាតិ#
6576
អនុរដ្ឋមន្រ្ដីការបរទេសរុស្ស៊ី លោក Sergey Ryabkov បានថ្លែងថា រហូតមកដល់ពេលនេះ អាមេរិក និងសម្ពន្ធមិត្ដណាតូ មិនទាន់មានរូបមន្ដប្រទេសណាមួយ អាចយកជ័យជម្នះ នៅក្នុងសង្រ្គាមនុយក្លេអ៊ែរនោះទេ។
លោកអនុរដ្ឋមន្រ្ដីការបរទេសរុស្ស៊ី បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាឲ្យបានស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក ស្ដីពីប្រព័ន្ធសព្វាវុធដ៏ទំនើបរបស់ខ្លួនជាមួយនឹងប្រព័ន្ធខែលការពារ មីស៊ីលរបស់អាមេរិក។ ប្រសិបើទីក្រុងវ៉ាស៊ីនតោន ចង់បានកិច្ចព្រមព្រៀង គឺជាមធ្យោបាយបើកចំហ។ យើងក៏ត្រៀមខ្លួនរួចរាល់ ដើម្បីពិភាក្សាអំពីប្រភេទអាវុធទំនើបទៅនឹងលក្ខខណ្ឌ នៃខែលការពារមីស៊ីលរបស់អាមេរិក។
មន្រ្ដីការទូតជាន់ខ្ពស់រុស្ស៊ីរូបនេះ បានបញ្ជាក់ថា គ្រឿងសព្វាវុធដ៏ទំនើបទាំងនោះ មានទំនាក់ទំនងនឹងខែលការពារមីស៊ីលរបស់អាមេរិក។ គ្រឿងសព្វាវុធទាំងនោះ អាចវាយប្រហារទៅលើអាកាស និងស្ថានភាពធម្មតា។ រីឯអាមេរិក និងសម្ពន្ធមិត្ដណាតូរបស់អាមេរិក ក៏មិនទាន់មានរូបមន្ដថា អាចអះអាងពីការយកជ័យជម្នះ នៅក្នុងសង្រ្គាមនុយក្លេអ៊ែរនោះដែរ។
មន្រ្ដីការទូតរូបនេះ បានបន្ដថា ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិក នៅតែរក្សាអាវុធនុយក្លេអ៊ែរ មិនមែនជាយុទ្ធសាស្រ្តដ៏ច្រើនសន្ធឹកសន្ធាប់ នៅជិតព្រំដែនរុស្ស៊ី។ រីឯគោលបំណងរបស់រុស្ស៊ី ចង់ឲ្យមានស្ថានភាពជាធម្មតា ហើយអាចឲ្យអាមេរិក ចាប់ផ្ដើមដកហូតអាវុធនុយក្លេអ៊ែរ មិនមែនជាយុទ្ធសាស្រ្ដ ចេញពីអឺរ៉ុប នាំទៅកាន់ដែនដីរបស់ខ្លួនវិញ៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)