
TNAOT News
· 2020-05-26
ធ្លាក់ឧទ្ធម្ភាគចក្រយោធា នៅប្រទេសរុស្ស៊ី ស្លាប់៤នាក់
#ធ្លាក់ឧទ្ធម្ភាគចក្រ# #ឧទ្ធម្ភាគចក្រ# #រុស្ស៊ី# #សង្គម# #នយោបាយជាតិ#
4500
ឧទ្ធម្ភាគចក្រយោធាប្រភេទ Mi-8 របស់រុស្ស៊ី បានព្យាយាមចុះចត នៅអាកាសយានដ្ឋាន Anadyr តែមិនបានសម្រេច ក៏ជួបនឹងគ្រោះថ្នាក់ បណ្តាលឲ្យអ្នកនៅលើឧទ្ធម្ភាគចក្រទាំងអស់ស្លាប់។
សារព័ត៌មាន Sputnik របស់រុស្ស៊ី បានផ្សាយ នៅថ្ងៃទី២៦ ខែឧសភា ថា ឧទ្ធម្ភាគចក្រ មានមនុស្ស៤នាក់ បានស្លាប់ទាំងអស់។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី បានបញ្ជាក់ថា បញ្ហាបច្ចេកទេស បង្ខំឲ្យឧទ្ធម្ភាគចក្រ ត្រូវចុះចតជាបន្ទាន់។ ឧទ្ធម្ភាគចក្រខាងលើ បានធ្លាក់ចុះពីកម្ពស់១៥ម៉ែត្រ ហើយឆាបឆេះតែម្តង។
ក្រុមពន្លត់អគ្គិភ័យបានពន្លត់ភ្លាមៗនោះ ដោយស្ថិតនៅក្នុងបរិវេណអាកាសយានដ្ឋាន ងាយស្រួលក្នុងការគ្រប់គ្រង។ ក្រុមអ្នកជំនាញនឹងស្រាវជ្រាវពីមូលហេតុ នៅតាមប្រអប់ខ្មៅទាំងពីរ នៅលើឧទ្ធម្ភាគចក្រនោះ ក្នុងនោះមានប្រអបខ្មៅផ្ទុកទិន្នន័យហោះហើរ និងមួយទៀតផ្ទុកសំឡេង។
ឧទ្ធម្ភាគចក្រ Mi 8 បានហោះហើរជាលើកដំបូង នៅឆ្នាំ១៩៦១ ហើយត្រូវបានកម្លាំងទាហានសូវៀត ប្រើប្រាស់ នៅឆ្នាំ១៩៦៧។ ឧទ្ធម្ភាគចក្រប្រភេទនេះ ត្រូវបានអភិវឌ្ឍជាច្រើនប្រភេទទៀត ក្នុងនោះមាន Mi 8T អាចដឹកទាហានបានចំនួន២៤នាក់ ហើយអាចបំពាក់មីស៊ីលប្រឆាំងនឹងរថក្រោះផងដែរ។
បច្ចុប្បន្ន មានប្រទេសចំនួន៥០នៅតែបន្ដប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទនេះ ក្នុងនោះមានឥណ្ឌា ចិន អ៊ីរ៉ង់... ជាដើម។ បច្ចុប្បន្នឧទ្ធម្ភាគចក្រ Mi-8 មាន១២ពាន់គ្រឿង ហើយមាន ២៨០០គ្រឿង លក់ទៅឲ្យ ប្រទេសជាមិត្តជាង៥០៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)