បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-05-27

កុមារក្រីក្រកម្ពុជា ៨៦នាក់ មានជំងឺបេះដូងចំហ ទទួលបានជីវិតថ្មី ក្រោមជំនួយឧបត្ថម្ភ និងវះកាត់ពីមិត្តចិន

#កិច្ចសហកាជាមួយប្រទេសចិន# #សង្គម# #វះកាត់ជំងឺ# #កុមារកម្ពុជា# #សេដ្ឋកិច្ចជាតិ#

9360

កុមារក្រីក្រកម្ពុជាប្រមាណ៨៦នាក់ ក្នុងចំណោម១៥០នាក់ ដែលមានជំងឺបេះដូងចំហ បានទទួលការវះកាត់ព្យាបាល ដោយមិនគិតថ្លៃ នៅប្រទេសចិន។

យោងតាមកិច្ចសហប្រតិបត្តការ យ៉ាងជិតស្និតរវាងកម្ពុជា-ចិន នាពេលកន្លងមក រដ្ឋាភិបាលចិនបានសម្រេចជួយដល់កម្ពុជា លើវិស័យសុខាភិបាល ដោយក្នុងនោះមានមួយផ្នែក ត្រូវបានគាំទ្រទៅលើការជួយព្យាបាលកុមារ ដែលមានបញ្ហាជំងឺបេះដូងចំហ ឱ្យបាន១៥០នាក់។

បើតាមលោក បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងថា ប្រទេសចិនបានផ្តល់ជំនួយ ជាកញ្ចប់ថវិកាមកកាន់សមាគម ដើម្បីអនុវត្តកម្មវិធីជួយសង្រ្គោះកុមារ ដែលមានជំងឺបេះចំហនៅកម្ពុជា។

លោកបណ្ឌិតបន្តថា កន្លងមកនេះ ខាងភាគីចិនបានកំណត់គោលការ ក្នុងការជួយដល់កុមារឱ្យបាន១៥០នាក់ ប៉ុន្តែមកដល់ពេលនេះ សមាគមបានជួយកុមារបានប្រមាណ៨៦នាក់ហើយ។

លោកបណ្ឌិតបញ្ជាក់ថា”ភាគច្រើនកុមារដែលបានទទួលសេវាព្យាបាលវះកាត់ នៅប្រទេសចិននេះ គឺសុទ្ធតែជាកុមារក្រីក្រ។ សមាគមមិនប្រកាន់គោលការ ក្នុងការជួយកុមារថា ក្នុងកម្រិតជាអ្នកមានឬក្រឡើយ ប៉ុន្តែលក្ខខណ្ឌតែមួយគត់ ដែលយើងទាមទារ នៅក្នុងការជួយនេះ គឺកុមារនោះត្រូវតែជាជនជាតិខ្មែរ”។

ការស្វែងរកកុមារដែលមានបញ្ហាបេះដូងចំហ គឺត្រូវធ្វើឡើងជាពីរដំណាក់កាល គឺខាងអាណាព្យាបាលកុមារ បានមកទំនាក់ទំនងសមាគមដោយខ្លួនឯង និងខាងភ្នាក់ងារសមាគម​ចុះស្វែងរកដោយផ្ទាល់។

លោកបណ្ឌិតបន្ថែមថា សមាគមបានប្រើប្រាស់គេហទំព័រហ្វេសប៊ុក ដើម្បីប្រកាសជាព័ត៌មាន សម្រាប់ឱ្យព្យាបាលយកកូនមកទទួលសេវា។

សូមបញ្ជាក់ថា គម្រោងវះកាត់ព្យាបាលកុមារមានជំងឺបេះដូងចំហ ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨មក ក្នុងនោះគម្រោងបានសម្រេចជួយទៅដល់កុមារប្រមាណ១៥០នាក់។ រហូតមកដល់ឥឡូវនេះ នៅសល់កុមារប្រមាណជិត៧០នាក់ ដែលគ្រោងនិងទទួលសេវាព្យាបាល ខណៈកុមារ៨៦នាក់ទៀត បានធ្វើការវះកាត់ទទួលបានជោគជ័យ នាពេលកន្លងមក៕ ដោយ៖ ឃួន លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (84)

Hun Vanry

· 2020-05-31

hi

ID191003209972910

· 2020-05-31

អរគុណដែលជួយក្មេង ៗ

មិត្ត534360613

· 2020-05-30

ggd

VANN DYANAL

· 2020-05-30

👍👍👍

AngkorBoy

· 2020-05-30

🤗🤗កុមារក្រីក្រកម្ពុជា ៨៦នាក់ មានជំងឺបេះដូងចំហ ទទួលបានជីវិតថ្មី ក្រោមជំនួយឧបត្ថម្ភ និងវះកាត់ពីមិត្តចិន

មិត្ត559884716

· 2020-05-28

👍🏻🙏🏻🙏🏻🙏🏻👌🏻👌🏻

Than Soklin

· 2020-05-28

កាន់តែទំនើបកាន់តែសំបូជំងឺប្លែកៗ

Than Soklin

· 2020-05-28

😮😮😮😮

IDបុប្ផា77517514

· 2020-05-28

😍😍😍

Sela thoeun

· 2020-05-28

Good

cr has l love you

· 2020-05-28

hello

សុភក្រ័ា្ត

· 2020-05-28

😍😍😍😍😍

មិត្ត003

· 2020-05-28

good

Sreyleak Try1

· 2020-05-28

ត្រូវចេះជួយគ្នា

ផុន សីហៈ Phon Seyhak

· 2020-05-27

ជំងឺនិងឥលូវសំបូម្លេះ

  • 1
  • 2
  • 3
  • 4
  • 5
  • 6
ទៅកាន់

ការណែនាំពិសេស