
TNAOT News
· 2020-05-28
កីឡដ្ឋានហែលទឹកខេត្តបាត់ដំបងត្រៀមស៊ីហ្គេម តម្លៃ២លានដុល្លារ ធ្វើបាន៧០%ហើយ
#អាងហែលទឹក# #កីឡាអន្តរជាតិ# #ស៊ីហ្គេម# #កីឡា# #សាងសង់#
3711
ខេត្តបាត់ដំបង៖ ការសាងសង់មណ្ឌលកីឡាហែលទឹកឋិតក្នុងបរិវេណសាកលវិទ្យាល័យខេត្តបាត់ដំបងសម្រេចបាន ៦៩,៥%ហើយ ដើម្បីត្រៀមចូលរួមដណ្តើមយកមេដាយក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។ នេះបើយោងតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។
គួរឱ្យដឹងថា មណ្ឌលហែលទឹកនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សាងសង់ឡើងតាមស្តង់ដារអន្តរជាតិ គ្រោងចំណាយថវិកាប្រមាណ ២លានដុល្លាសហរដ្ឋអាមេរិក គ្រោងចំណាយពេលសាងសង់ប្រមាណ ២៤ខែ ហើយគិតរហូតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៦៩,៥ ភាគរយហើយ។
សូមជម្រាបថា មណ្ឌលហែលទឹកនេះសាងសង់លើផ្ទៃដីទំហំ ១១២ ម៉ែត្រ គុណនឹង ៦៥ម៉ែត្រ ក្នុងនោះរួមមាន អាងសម្រាប់ប្រកួតទំហំ ២៥ម៉ែត្រ គុណនឹង ៥០ម៉ែត្រ ជម្រៅ ២ម៉ែត្រ អាងលោតទឹកទំហំ ២០ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ជម្រៅ ៤,៥ម៉ែត្រ អាងហែលកំដៅសាច់ដុំទំហំ ១០ម៉ែត្រ គុណនឹង ១៥ ម៉ែត្រ ជម្រៅ ១,៥ម៉ែត្រ ប៉មលោតទឹកកំពស់ ១០ម៉ែត្រ ចែកជាថ្នាក់លោតកំពស់ ៣ម៉ែត្រ ៥ម៉ែត្រ ៧ម៉ែត្រ និង ១០ម៉ែត្រ អាងទាំង៣ និងប៉មលោតទឹកត្រូវសាងសង់នៅលើខឿនទំហំ ៤០ម៉ែត្រ គុណនឹង ១១២ម៉ែត្រ ខ្ពស់ជាងដីកំណើត ១,៥ម៉ែត្រ អាងទឹកក្នុងដី សម្រាប់រក្សាតុល្យភាពទឹកអាងទាំង៣ ទំហំ ១០ម៉ែត្រ គុណនឹង១៥ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ។
គួររម្លឹកថា មណ្ឌលហែលទឹកនេះសាងសង់ឡើងក្រោមការគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង ដើម្បីអាចឱ្យកីឡាករ កីឡាការនី ទាំងជាតិ និងអន្តរជាតិ ក៏ដូចជាមហាជនទូទៅធ្វើការហ្វឹកហាត់កីឡាដើម្បីសុខភាព ឬក៏ដូចជាដើម្បីត្រៀមចូលរួមដណ្តើមយកមេដាយក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (22)
ថកកក់
· 2020-06-11
😊
មិត្ត988748572
· 2020-06-08
😯😯
jinguo
· 2020-06-03
🙏🙏🙏
ratha ka
· 2020-06-03
😍😍😍😍
មិត្ត639201401
· 2020-06-03
😍😍😍
កូនល្អប៉ាម៉ាក 498732
· 2020-06-01
😍😍😍
ID76895018
· 2020-05-31
Good
ah mey9
· 2020-05-30
😍😘
Thou Sreyroth
· 2020-05-30
ជិតបានហែលទឹកនៅនឹងហើយ🤗🙄
Thang Kim hou
· 2020-05-29
🙂🙂🙂🙂
មិត្ត870000532
· 2020-05-29
wowញាក់សាច់
មិត្ត575631646
· 2020-05-29
😮😮😮
រួន៚ធារ៉ា៚
· 2020-05-29
❤️
Su chii
· 2020-05-28
😊
PoZzDy
· 2020-05-28
Wow
- 1
- 2
ទៅកាន់