បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-05-28

មន្ត្រីនគរបាលម្នាក់ចង.កសម្លាប់ខ្លួនចោលប្តី និងកូន ទាំងមិនដែលមិនទំនាស់ក្នុងក្រុមគ្រួសារ

#ក្រុមគ្រួសារ# #នគរបាល# #សង្គម# #ព័ត៌មានសង្គម# #សម្លាប់ខ្លួន#

8313

ស្ត្រីជាមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯកម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងព្រៃចោលកូន និងប្តី នៅចំណុចភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ នង ចាន់ ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរមន្ត្រីនគរបាល បំពេញការងារនៅការិយាល័យស្ថិតិអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្តី និងកូន ០២នាក់ ផងដែរ។

ប្រភពព័ត៌មានពីបុរសជាប្តីបានឱ្យដឹងថា គាត់ពុំដឹងថាប្រពន្ធរបស់គាត់ទៅចង.កសម្លាប់ខ្លួនតាំងពីពេលណាមកនោះទេ ប៉ុន្តែគាត់ឆ្ងល់ថានៅព្រឹកនេះហេតុអ្វីបានជាប្រពន្ធរបស់គាត់មិនទៅធ្វើការដូចសព្វដង ហើយកាន់ខ្សែគោមួយកន្ទុយដើរចូលទៅក្នុងព្រៃក្រោយផ្ទះ ដែលគាត់ស្មានថា ប្រពន្ធទៅចងគោដូចធម្មតា។

ប្រភពដដែលបានបន្តទៀតថា គាត់ និងជនរងគ្រោះមិនដែលមានទំនាស់ជាមួយគ្នាក្នុងគ្រួសារនោះទេ តែសុខៗក៏ទៅសម្លាប់ខ្លួនចោលកូន និងប្តីបែបនេះទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ក្នុងព្រៃឃើញថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនពិតប្រាកដមែន៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (67)

ChhoryLeang

· 2020-06-10

not good

កូនល្អប៉ាម៉ាក 498732

· 2020-06-06

😥

Suy Malin

· 2020-06-01

😥😥😥😥😥

daddy10

· 2020-05-31

Why?

សួស្ដីបងប្អូនទាំងអស់

· 2020-05-31

គិតមិនដល់ចឹងហើយ😏

កូនជ្រូកមាស

· 2020-05-31

ប្រពន្ធកូននៅរស់ ហើយត្រូវការឪពុកជាចាំបាច់ មិចបានពូគិតខ្លីចឹង

Narith Rin

· 2020-05-31

😊😊😊😊

YAR OUT

· 2020-05-29

កូនអត់ដឹងអីបែជាឈឺចាប់ព្រោះក្លាយជាកូនកំព្រាម្ដាយ

មិត្ត369288463

· 2020-05-29

😥😥😥😥

តេក តេក

· 2020-05-29

Hello

Vet Rathna

· 2020-05-29

😯😯😯😯😯😯

ចាន់ពីលា

· 2020-05-29

ប្រពន្ធកូននៅរស់ ហើយត្រូវការឪពុកជាចាំបាច់ មិចបានពូគិតខ្លីចឹង

Sokhen So

· 2020-05-29

🤪🤪🤪🤗🙏🙏🤓🤓🤓😘❤️

ID1321301573898680

· 2020-05-29

សង្ស័យdepressionទេដឹង

កូដណែនាំ 27740271

· 2020-05-29

😮

  • 1
  • 2
  • 3
  • 4
  • 5
ទៅកាន់