
SaroeunPheara
· 2020-05-29
ផ្លូវការ! Serie A នឹងបើកឱ្យមានការប្រកួតឡើងវិញចាប់ពីថ្ងៃទី២០ ខែមិថុនា
#Juventus# #Coppa# #កីឡា# #Napoli# #បាល់ទាត់អន្តរជាតិ#
2291
លីគបាល់ទាត់ Serie A នឹងចាប់ផ្តើមបើកការប្រកួតឡើងវិញចាប់ពីថ្ងៃទី២០ ខែមិថុនា ខាងមុខ ប៉ុន្តែត្រូវលេងដោយមិនអនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋានទេ បន្ទាប់ពីរដ្ឋមន្ត្រីកីឡាអ៊ីតាលី លោក Vincenzo Spadafora បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
លីគកំពូលរបស់អ៊ីតាលី ត្រូវបានពន្យាពេលកាលពីខែមីនា ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩ ពោលគឺមានរយៈពេលជាង ៣ខែមកហើយ ដែលវិស័យមួយនេះផ្អាកមិនឱ្យមានសកម្មភាពរហូតមក។ ដោយឡែកចំណែកឯពានរង្វាន់ Coppa Italia នឹងបើកឱ្យមានការប្រកួតឡើងវិញនៅថ្ងៃទី១៣ ខែមិថុនា ពោលគឺមុនលីគកំពូល Serie A មួយសប្តាហ៍។ Coppa Italia បានប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ រួចម្តងហើយ ដោយក្រុម Inter ប្រកួតចាញ់ Napoli ក្នុងលទ្ធផល ១-០ រីឯក្រុម AC Milan ប្រកួតស្មើ Juventus ក្នុងលទ្ធផល ១-១។
លីគកំពូល Serie A បច្ចុប្បន្ន បានដំណើរការដល់សប្តាហ៍ទី ២៦ហើយ ដោយក្រុម Juventus កំពុងឈរនៅកំពូលតារាងមាន ៦៣ពិន្ទុ ដាច់ក្រុមឈរលេខ២ Lazio ១ពិន្ទុ រីឯក្រុមឈរលេខ៣ Inter មាន ៥៤ពិន្ទុ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ព្យុះទីហ្វុង Ragasa បង្ខំឱ្យមានការជម្លៀសយ៉ាងច្រើននៅក្នុងប្រទេសហ្វីលីពីន និងតៃវ៉ាន់

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

របៀបញ៉ាំថ្លើមជ្រូកដោយសុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍

កៀកថ្ងៃភ្ជុំធំ! អ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ពូចក់ ជួបទុក្ខធំបាត់បង់ម្ដាយជាទីស្រលាញ់

យោបល់ទាំងអស់ (18)
ROSOKONG
· 2020-05-30
😲😲😲
Ngoem Kunthea
· 2020-05-30
ចមឡូយមេះ
ព័ត៏មានទូទៅ
· 2020-05-30
🤔🤔🤔🤔
មិត្ត634064813
· 2020-05-30
ចាំខូវីដចប់សិនទៅ
Pretty Girl Cute
· 2020-05-30
😍😍😍😍
ID77000544
· 2020-05-30
wow😍😍😎😘😘
ជត់ វិមាន
· 2020-05-30
👍
Yati
· 2020-05-29
hi
0967293208
· 2020-05-29
😘😘😘😘😘😘😘
Ean SOPHAL
· 2020-05-29
😊😊😊😊😊
មិត្ត360535937
· 2020-05-29
hi
ID764690
· 2020-05-29
😏😊
ID77403678
· 2020-05-29
😮😮😍😍
Brak Sreyleak
· 2020-05-29
🤭🤭🤭
មិត្ត575631646
· 2020-05-29
😮😮😮
- 1
- 2
ទៅកាន់