
TNAOT News
· 2020-05-30
រុស្ស៊ីផ្ដល់រថក្រោះទំនើបចុងក្រោយ១៦០គ្រឿងដល់កងទ័ពឆត្រយោង
#BMD-4M# #រុស្ស៊ី# #សង្គម# #នយោបាយជាតិ# #រថក្រោះ#
3643
ចាប់ពីដើមឆ្នាំ២០២០ រហូតមដល់ពេលនេះ រដ្ឋាភិបាលរុស្ស៊ី បានបំពាក់រថក្រោះទំនើបចុងក្រោយ ចំនួន១៦០គ្រឿង ដល់កងទ័ពឆត្រយោងរបស់ខ្លួន។
ក្រសួងការពារជាតិរុស្ស៊ី បានចេញរបាយការណ៍ កាលពីថ្ងៃទី២៩ ខែឧសភាថា កងទ័ពឆត្រយោងរបស់រុស្ស៊ី បានទទួលគ្រឿងសឹក ជាង១៦០គ្រឿង ចាប់តាំងពីដើមឆ្នាំនេះ។ គ្រឿងចម្បាំងទាំងនោះ រួមមាន រថក្រោះដ៏ទំនើបចុងក្រោយ ធុនស្រាល ប្រភេទ BMD-4M និងរថក្រោះ BTR-MDM ។
សេចក្ដីរាយការណ៍ដដែល បានបញ្ជាក់ថា ការបំពាក់គ្រឿងចម្បាំងដ៏ទំនើបដល់កងទ័ពឆត្រយោងនេះ ក៏ដើម្បីបង្កើនកម្លាំង និងសមត្ថភាពប្រយុទ្ធដល់កងទ័ពអាកាស ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ រថក្រោះដែលត្រូវបញ្ជូនទៅឲ្យកងទ័ពអាកាសរុស្ស៊ី នោះ នឹងត្រូវដាក់ពង្រាយសម្រាប់ការហ្វឹកហាត់ នៅក្នុងរដូវក្ដៅនេះ។
ប្រភពដដែល បានបញ្ជាក់ថា រថក្រោះ BMD-4M បំពាក់ដោយកាំភ្លើងធំ ១០០មិល្លីម៉ែត្រ អាចប្រើជាមួយមីស៊ីលប្រឆាំងនឹងរថក្រោះ Arkan ផងដែរ។ រថក្រោះ BMD-4M មានសមត្ថភាពអាចបើកបរនៅលើគោក ក្នុងល្បឿនអតិបរមា ៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ប៉ុន្ដែរថក្រោះប្រភេទនេះ ក៏អាចបើកនៅលើទឹក ក្នុងល្បឿនអតិបរមា ១០គីឡូម៉ែត្រ ក្នុងមួយម៉ោងផងដែរ៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)