
TNAOT News
· 2020-05-31
រ៉ុក្កែត Falcon 9 ទទួលជោគជ័យ នាំអវកាសយានិក ទៅកាន់ស្ថានីយអវកាសអន្តរជាតិ
#Douglas Hurley# #Robert Behnken# #បច្ចេកវិទ្យា# #Falcon 9# #វិទ្យាសាស្ត្រ#
7649
រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនឯកជន SpaceX បាននាំយក ប្រកបដោយជោគជ័យ នូវអវកាសយានិកជើងចាស់ពីររូបរបស់អង្គការ ណាសា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ទៅកាន់ស្ថានីយអវកាសអន្តរជាតិប្រកបដោយជោគជ័យ ។ នេះជាប្រវត្តិសាស្ត្រលើកទីមួយ ដែលក្រុមហ៊ុនឯកជនរបស់អាមេរិក បាននាំយកមនុស្សទៅកាន់ស្ថានីយអវកាសអន្តរជាតិបាន ។
តាមការចេញផ្សាយរបស់ប្រភពព័ត៌មាន ndtv.com បានឲ្យដឹងថា រ៉ុក្កែត Falcon 9 ដែលមាន២ដំណាក់កាលនោះ បាននាំយកអវកាសយានិក Robert Behnken និង Douglas Hurley ដោយផ្តាច់ខ្លួនយ៉ាងរលូនចេញពីទីបាញ់បង្ហោះ Launch Pad 39A ស្ថិតនៅមជ្ឈមណ្ឌលអវកាស Kennedy រដ្ឋ Florida សហរដ្ឋអាមេរិក ។ ការធ្វើដំណើរមានរយៈពេល១៩ម៉ោង ទម្រាំទៅដល់ស្ថានីយអវកាសអន្តរជាតិ ។
ដំណាក់កាលទី១ រ៉ុក្កែតបានផ្តាច់ខ្លួនថ្មមៗ ហើយចុះចតនៅត្រង់លើទូកមួយនៅឯឆ្នេរសមុទ្រអាត្លង់ទិក ។ ដំណាក់កាលទីពីរ រ៉ុក្កែតនេះបានផ្តាច់ខ្លួនថ្មមៗ ក្នុងការនាំឲ្យអវកាសយានិកទាំងនេះ តាមកន្សោមយាន Crew Dragon នៅលើវិថីរបស់ពួកគេឆ្ពោះទៅកាន់ស្ថានីយអវកាស ដែលមានចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រពីលើភពផែនដីយើងនេះ ។
ការបាញ់បង្ហោះនាំយកអវកាសយានិកលើកដំបូងគេចេញពីទឹកដីអាមេរិក ចាប់តាំងពីកម្មវិធីនេះបានបិទកាលពីដំណាច់ឆ្នាំ២០១១រហូតមកនោះ, ដំបូងឡើយ មានគម្រោងបាញ់បង្ហោះនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែអាកាសធាតុមិនអំណោចផល គេបានពន្យារពេលរហូតដល់ថ្ងៃទី៣០ ខែឧសភា ទើបចាប់ផ្តើមបាញ់បង្ហោះប្រកបដោយជោគជ័យនេះ ។
ប្រធានាធិបតីដូណាល់ ត្រាំ បានធ្វើដំណើរតាមជើងហោះ Air Force One ទៅកាន់រដ្ឋ Florida ដើម្បីទស្សនាការបាញ់បង្ហោះនេះដែរ ដោយលោកពិព័រណ៌នាថា វាពិតជាពិសេសខ្លាំងណាស់ ។ «ទេពកោសល្យណាស់ ទេពកោសល្យពិតប្រាកដដែលគ្មាននរណាអាចធ្វើដូចយើងបាន» ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)