បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-06-01

កងទ័ពស៊ីរី នឹងមានសមត្ថភាព អាចបាញ់ទម្លាក់យន្ដហោះចម្បាំងអាមេរិក

#ស៊ីរី# #MiG-29# #សង្គម# #យន្ដហោះចម្បាំង# #នយោបាយជាតិ#

2969

យោងតាមសារព័ត៌មាន AMN បានដកស្រង់ពីសារព័ត៌មានរុស្ស៊ី Avia យកមកចុះផ្សាយថា រហូតមកដល់ពេលនេះ កងទ័ពស៊ីរី នឹងមានសមត្ថភាព អាចបាញ់ទម្លាក់យន្ដហោះចម្បាំងរបស់បច្ចាមិត្ត ប្រភេទ F-16 ផលិតដោយអាមេរិក ចូលមកក្នុងដែនដីរបស់ខ្លួនបាន។

ប្រភពព័ត៌មានដដែល បានបន្ដថា ថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ កងទ័ពស៊ីរី អាចក្លាយជា​ប្រទេស នៅក្នុងតំបន់មជ្ឈិមបូព៌ា មានយន្ដហោះចម្បាំងដ៏ទំនើប ក្រោយពេលទទួលបានយន្ដ​ហោះ MiG-29 ជាច្រើនគ្រឿង ជាពិសេសយន្ដហោះទំនើបជំនាន់ថ្មី។ យន្ដហោះប្រភេទនេះ ក៏អាចមានសមត្ថភាព ទប់ទល់នឹងយន្ដហោះចម្បាំង F-16 ផងដែរ។

យោងតាមអ្នកវិភាគរបស់ Avia បានឲ្យដឹងថា ខណ:នេះ កងទ័ពស៊ីរី មិនមានអ្វី សម្រាប់ប្រឆាំងនឹងកាំភ្លើងទំនើបៗរបស់កងទ័ពអ៊ីស្រាល។ ប៉ុន្ដែនៅពេល គេមានយន្ដហោះដ៏មានឥទ្ធិពលនោះ វានឹងធ្វើឲ្យកម្លាំងសត្រូវនឹងគិតឡើងវិញទ្វេដង អំពីការវាយប្រហារមកលើប្រទេសអារ៉ាប់មួយនេះ។

ប្រភពដដែល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រុស្ស៊ី​បានបញ្ជូនយន្ដហោះចម្បាំង ប្រភេទ Mig-19 ជាច្រើនគ្រឿង ទៅឲ្យប្រទេសស៊ីរី។ តាមរយ:ការផ្ដល់គ្រឿងចម្បាំងដ៏ទំនើបនេះ វានឹងជួយឲ្យកងទ័ពស៊ីរី មានកម្លាំងខ្លាំងក្លា អាចទប់ទល់នឹងសត្រូវរបស់ស៊ីរីបាន៕ ប្រែសម្រួល ដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស