
SaroeunPheara
· 2020-06-02
ក្រសួងកសិកម្មថៃព្រមានដល់ប្រជាកសិករឱ្យប្រគល់ថ្នាំគីមីកសិកម្មទៅអ្នកលក់វិញ
#កសិកម្ម# #សារធាតុគីមី# #សង្គម# #ប្រជាកសិករ# #Mananya#
3347
កាលពីថ្ងៃចន្ទរដ្ឋមន្រ្តីក្រសួងកសិកម្មលោកស្រី Mananya Thaiset បានក្រើនរំឮកដល់ប្រជាកសិករថៃឱ្យប្រគល់ថ្នាំសម្លាប់សត្វល្អិតនិងថ្នាំបាញ់ស្មៅគ្រប់ប្រភេទក្នុងរយៈពេល ៩០ថ្ងៃ ដែលការហាមឃាត់លើសារធាតុគីមីទាំងពីរនេះត្រូវបានចាត់ចូលជាធរមាន។
រូបតំណាង
លោកស្រី Mananya បានណែនាំដល់មន្រ្តីកសិកម្មធ្វើឱ្យប្រាកដថាកសិករបានដឹងអំពីការហាមឃាត់និងប្រគល់សារធាតុគីមីទាំងពីរនេះទៅឱ្យអ្នកលក់វិញក្នុងរយៈពេល ៩០ថ្ងៃ ដើម្បីចៀសវាងការចាត់វិធានការតាមច្បាប់ចំពោះកសិករ។ ប្រសិនបើកសិករត្រូវបានចាប់ខ្លួនក្រោយពេលកំណត់របស់ក្រសួង នោះមន្ត្រីកសិកម្មនឹងត្រូវទទួលខុសត្រូវចំពោះរឿងនេះ។ ការហាមប្រាមថ្នាំគីមីបាញ់ស្មៅនិងថ្នាំសម្លាប់សត្វល្អិតត្រូវបានអនុម័តត្រូវបានដាក់ចូលក្នុងបញ្ជីនៃសារធាតុគីមីដែលមានគ្រោះថ្នាក់និងហាមឃាត់ប្រជាកសិករប្រើប្រាស់ថ្នាំនេះចាប់ពីថ្ងៃនេះទៅ។
រូបតំណាង
យោងតាមលោកស្រី Mananya បានឱ្យដឹងថានាពេលបច្ចុប្បន្ននេះ មានសារធាតុគីមីប្រហែល ២១០០០តោនបានស្តុកទុកនៅក្នុងប្រទេសថៃ។ លោកស្រី Ing-orn Panyakij អនុប្រធានមន្ទីរកសិកម្មបានមានប្រសាសន៍កាលពីម្សិលមិញថា ប្រជាកសិករដែលមានសារធាតុគីមីទាំងពីរនៅក្នុងស្តុកត្រូវប្រញាប់ប្រគល់សារធាតុទាំងនោះទៅឱ្យអ្នកលក់វិញនៅត្រឹមថ្ងៃទី២៩ ខែសីហា។ លោកស្រីបានបន្ថែមថា មន្ទីរកសិកម្មបានត្រៀមរួចហើយនូវជម្រើសជីចំនួន ១៦ ប្រភេទសម្រាប់ជំនួសសារធាតុគីមីទាំងនេះប៉ុន្តែគាត់បានបដិសេធមិនប្រាប់់លម្អិតថាមានអ្វីខ្លះនោះទេ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)