បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-06-10

Roma បើកផ្លូវឱ្យខ្សែបម្រើ Under ចាកចេញនៅរដូវក្តៅនេះ ក្នុងតម្លៃ៣០លានផោន

#Juventus# #កីឡា# #Roma# #Under# #បាល់ទាត់អន្តរជាតិ#

6354

ក្លិប AS Roma បើកផ្លូវឱ្យខ្សែបម្រើ Cengiz Under ចាកចេញនៅរដូវក្តៅនេះ ជាមួយតម្លៃខ្លួនផ្ទេរចំនួន៣០ លានផោន។

យោងតាមគេហទំព័រ ​​Calciomercato បានឱ្យដឹងថា ខ្សែបម្រើ Under ជាគោលដៅផ្ទេរពីបណ្តាក្លិបធំៗនៅតំបន់អឺរ៉ុបជាច្រើន ដោយរួមមានដូចជា Juventus និង Bayern Munich ជាដើម ដែលសុទ្ធតែជាក្លិបដែលហ៊ានចំណាយប្រាក់ខ្ទង់ខាងលើ ដើម្បីចុះហត្ថលេខាពីក្លិប Roma នៅទីផ្សាររដូវក្តៅបើកទ្វារនាពេលខាងមុខ។

Under ជាកីឡាករដែលត្រូវបានអ្នកវិភាគកីឡាជាច្រើនគិតថា នឹងមិនអាចរួមរស់នៅជាមួយក្លិប Roma រយៈពេលវែងនោះទេ ដោយសារតែទេពកោសល្យបាល់ទាត់របស់គេ បានធ្វើឱ្យក្លិបដទៃមានការជ្រួលជ្រើមចង់បានរូបគេយ៉ាងខ្លាំង ជាពិសេសគឺក្លិប Juventus និង Bayern តែម្តង។ ក្នុងរដូវកាលនេះ រូបគេបានក្លាយជាផ្នែកមួយដែលជួយឱ្យក្លិបឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងពានរង្វាន់ Europa League។

គួរឱ្យដឹងដែរថា ខ្សែបម្រើសញ្ជាតិទួរគីរូបនេះ ត្រូវបាន Roma ទិញមកពីក្លិប Istanbul Basaksehir កាលពីឆ្នាំ២០១៧ ក្នុងតម្លៃខ្លួនផ្ទេរចំនួន ១៣លានអឺរ៉ូ។ ដូច្នេះ ប្រសិនបើពួកគេលក់ខ្សែបម្រើរូបនេះក្នុងតម្លៃខ្ទង់៣០លានផោន នោះក្លិបនឹងទទួលបានប្រាក់ចំណេញច្រើន៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (112)

53317782

· 2020-06-15

❤️👍

មិត្ត460020358

· 2020-06-15

😘😘😘😘

ID77395643

· 2020-06-15

Nice 👍🏻

Leng Sokhen

· 2020-06-14

😘😘😘😘😘😄😄😄😄😄

មិត្ត276311754

· 2020-06-14

😜😜😜😜😜😜😜😜😜😜😜😜

ID190906251467922

· 2020-06-14

😎😎😎😎😎

មិត្ត02966134

· 2020-06-14

😍

ID070707

· 2020-06-14

👍👍👍👍👍👍

ID77207299

· 2020-06-14

😎😎😍😍😘😘

Sokhen So

· 2020-06-14

😉😉😉😉😍😍😍😍😍

panha intellect

· 2020-06-13

😍

មិត្ត94121443

· 2020-06-13

🥰🥰🥰

Kritaaa

· 2020-06-13

Som Like mouy mer😘

Gunnar

· 2020-06-13

😯😯😯😯😯

Som Sru

· 2020-06-13

😎😎😍😍😍😍😍😍

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 8
ទៅកាន់

ការណែនាំពិសេស