
SaroeunPheara
· 2020-06-10
បុរសម្នាក់បានរំលោភបំពានកូនស្រីជំទង់ខ្លួនឯងចំនួន ២នាក់នៅខេត្ត Samut Prakan
#Samut Prakan# #សង្គម# #Panadda# #រំលោភបំពាន# #ព័ត៌មានសង្គម#
3155
កាលពីថ្ងៃចន្ទអតីតបវរកញ្ញាថៃអ្នកស្រី Panadda Wongphudee បានដាក់ពាក្យបណ្តឹងទៅប៉ូលិសដោយចោទប្រកាន់បុរសអាយុ ៤២ឆ្នាំម្នាក់ពីបទរំលោភបំពានផ្លូវភេទលើកូនស្រីជំទង់ខ្លួនឯងចំនួន ២នាក់។ លោកស្រី Panadda ក៏ជាស្ថាបនិកមូលនិធិ Goodness ម្នាក់បានដាក់ការចោទពាក្យបណ្តឹងទៅលោកវរសេនីយ៍ទោ Suthin Poompuang ជាអ្នកស៊ើបអង្កេតប្រចាំប៉ុស្តិប៉ូលិស Samrong Nua ។
លោកស្រីត្រូវបានអមដំណើរដោយបងប្អូនស្រីពីរនាក់មានអាយុ ១៤ និង ១៥ឆ្នាំដែលជាសិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិនៃសាលាមួយក្នុងស្រុកមឿងខេត្ត Samut Prakan ។ក្មេងស្រីទាំងពីរនាក់រស់នៅជាមួយឪពុកក្នុងឃុំ tambon Samrong Nua នៃស្រុកមឿង។ ពួកគេទាំងពីរត្រូវឪពុកចាប់រំលោភហើយគម្រាមថានឹងធ្វើបាបប្រសិនបើឱ្យនរណាម្នាក់ដឹងរឿងនេះ។ លោកស្រី Panadda បានដឹងដំណឹងនេះតាមរយៈការប្តឹងមកពីសំណាក់ប្រជាជននៅតំបន់នោះកាលពីថ្ងៃទី៧ ខែមិថុនា។ លោកស្រីបានទាក់ទងទៅមន្ត្រីសន្តិសុខប្រចាំតំបន់ដែលជនរងគ្រោះរស់នៅ ធ្វើយ៉ាងណាឱ្យយកក្មេងស្រីទាំងពីរចេញពីផ្ទះកើតហេតុទៅកាន់កន្លែងមានសុវត្ថិភាពឱ្យបាន។ លើសពីនេះលោកស្រីបានស្នើសុំឱ្យប៉ូលិសចាប់ខ្លួននិងចាត់វិធានការតាមផ្លូវច្បាប់ចំពោះឪពុកចិត្តខ្មៅរូបនេះ។
រូបតំណាង
តាមប្រភពជនរងគ្រោះបានឱ្យដឹងថា ឪពុកម្នាក់នេះជាសន្តិសុខនៃសាលាអន្តរជាតិមួយ ហើយគាត់បានលែងលះជាមួយម្តាយជនរងគ្រោះហើយ។ ក្រោយលែងលះ កូនទាំងពីរត្រូវមករស់នៅខាងឪពុក។ នៅពេលពួកគេមានអាយុ ១២ឆ្នាំ ឪពុករូបនេះចាប់ផ្តើមបៀតបៀនផ្លូវភេទ បូករួមទាំងការប្រើអំពើហឹង្សាទៅលើពួកគេទៀតផង។ កាលពីពេលថ្មីៗនេះក្មេងស្រីទាំងពីរបានដាច់ចិត្តស្វែងរកជំនួយពីអ្នកជិតខាងឱ្យជួយ។ ប៉ូលិសបានទទួលយកពាក្យបណ្តឹងសម្រាប់ការស៊ើបអង្កេតបន្ថែម។ បងប្អូនស្រីទាំងពីរត្រូវបានក្រុមគ្រូពេទ្យពិនិត្យរាងកាយ ហើយមន្រ្តីសុខុមាលភាពសង្គមកំពុងកសាងសំណុំរឿងក្នុងការចាប់ខ្លួនឪពុក។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

តើអ្នកប្រឈមនឹងជំងឺភ័យស្លន់ស្លោមែនទេ?

ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ប្រទេសចិនបានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់

យោបល់ទាំងអស់ (42)
មិត្ត49256714
· 2020-06-14
😋😋😋
មិត្ត18820509
· 2020-06-14
🤔🤔🤔😍😍😍
Sieng lymeng
· 2020-06-14
😯😯😯😯😯
Muffin fin
· 2020-06-13
ថោក
Tar
· 2020-06-13
A yab
Navy SN
· 2020-06-13
😞
ID46474849
· 2020-06-13
😳😳😳
ID77549036
· 2020-06-12
ថោក
KUNG PHON
· 2020-06-12
អាយាប់
Sokpheuy production
· 2020-06-12
សត្វ
មិត្ត534360613
· 2020-06-12
good
Danno Lucky
· 2020-06-12
😥
ID77525401
· 2020-06-12
ដា់គុករហូតទៅ
អានអត្ថបទបានចំណេះដឹង
· 2020-06-12
😱
ចាន់ពីលា
· 2020-06-11
😥😥😥😥
- 1
- 2
- 3
ទៅកាន់