
TNAOT News
· 2020-06-13
រុស្ស៊ី ផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដ៏ទំនើបបំផុត សម្រាប់កងទ័ពជើងទឹក
#នាវាមុជទឹក# #Knyaz Vladimir# #រុស្ស៊ី# #សង្គម# #កងទ័ពជើងទឹក# #នយោបាយជាតិ#
6372
ក្រសួងការពារជាតិរុស្ស៊ី បានបំពាក់នាវាមុជទឹកដ៏ទំនើបបំផុត ដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់ដោយមីស៊ីលយុទ្ធសាស្រ្ដ តាមគម្រោង 955A ដល់កងទ័ពជើងទឹករបស់ខ្លួន សម្រាប់ទប់ទល់នឹងបច្ចាមិត្ត។
ក្រសួងការពារជាតិរស្ស៊ី បានចេញរបាយការណ៍ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា នីយ៉ាស វ៉្លាឌីមៀរ (Knyaz Vladimir) ជានាវាមុជទឹកដ៏ទំនើប បំពាក់មីស៊ីល ដើរដោយថាមពលនុយក្លេអ៊ែរយុទ្ធសាស្រ្ដ តាមគម្រោង 955A (Borei-A) ដ៏ទំនើប និងថ្មីបំផុតរបស់រុស្ស៊ី។ នាវាមុជទឹកប្រភេទនេះ បានដាក់ឲ្យកងទ័ពជើងទឹកភាគខាងជើងរបស់រុស្ស៊ី សម្រាប់ប្រតិបត្ដិការការពារជាតិ ។
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា នៅទិវាជ័យជម្នះរបស់រុស្ស៊ីនោះ នាវាមុជទឹកដ៏ទំនើបខាងលើនេះ នឹងត្រូវដាក់ឲ្យប្រតិបត្ដិការ នៅក្នុងជួរកងទ័ពជើងទឹករបស់រុស្ស៊ី។ កងនាវាទាំងនេះនឹងត្រូវដឹកនាំ ដោយអគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ី លោកឧត្តមនាវីឯក នីកូឡៃ អែវម៉ែនូវ (Nikolai Evmenov)។
បើតាមលោកមេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីរូបនេះ បានឲ្យដឹងថា កងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Knyaz Vladimir បំពាក់ដោយមីស៊ីលនេះ បានទទួលការបណ្តុះបណ្តាល ស្របតាមកម្មវិធីថ្មីបំផុតរបស់រុស្ស៊ី។ រីឯនាវាមុជទឹក Knyaz Vladimir ដ៏ទំនើបនេះ បានសាកល្បង ប្រកបដោយជោគជ័យ និងត្រៀមសម្រាប់ប្រតិបត្ដិការរបស់កងទ័ពជើងទឹករបស់រុស្ស៊ី។
បើតាមប្រភពពីឧស្សហកម្មការពារជាតិក្នុងប្រទេសរុស្ស៊ី បានឲ្យដឹងថា នាវាមុជទឹក Knyaz Vladimir ដ៏ទំនើបនេះ នឹងដាក់ឲ្យកងពលនាវាមុជទឹកភាគខាងជើងលេខ៣១ សម្រាប់ប្រតិបត្ដិការ។ Knyaz Vladimir នេះ ជានាវាមុជទឹកជំនាន់ទី៤ ត្រូវបាផលិតឡើង សម្រាប់កងទ័ពជើងទឹករបស់រុស្ស៊ី។
បើតាមទិន្នន័យរបស់ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ថា នាវាមុជទឹក Knyaz Vladimir មានសំឡេងតិច អាចប្រតិបត្ដិការយ៉ាងល្អប្រសើរបំផុត នៅក្នុងជម្រៅទឹកដ៏ជ្រៅ និងមានប្រព័ន្ធគ្រប់គ្រងគ្រឿងសព្វាវុធយ៉ាងល្អ។ នាវាប្រភេទនេះ អាចបំពាក់មីស៊ីលបាលីស្ទិក Bulava ផងដែរ។ ក្រៅពីនេះ នាវាមុជទឹក Knyaz Vladimir ក៏អាចបំពាក់បំពង់បាញ់មីស៊ីលចេញពីនាវាមុជទឹក ទំហំ៥៣៣មិល្លីម៉ែត្រ ប្រភេទ Torpedo ថែមទៀតផង៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើពិធីសូត្រមន្ដលើករាសី ជ័យមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងចែកអំណោយមួយចំនួនដល់ព្រឹទ្ធាចារ្យកីឡា

ស្លាយទឹកកកមានប្រវែង៥២១ម៉ែត្រ ចង់លេងទេ

ក្រោយមានលុយ បុរសតែងមានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រី៣ប្រភេទនេះ

ថោកស្រួលរក! មើម ២ ប្រភេទជួយការពារជំងឺ និងបំបាត់ការឈឺក្រពះ ល្អសម្រាប់ឆ្អឹង និងសន្លាក់

យោបល់ទាំងអស់ (65)
Chris168
· 2020-06-15
😮
មិត្ត761194736
· 2020-06-15
រុស្ស៊ីផលិតសុទ្ធតែអាវុធទំនើបៗ
វ៉ា ស៊ីណាត
· 2020-06-14
wow
Yorng Sa Rith
· 2020-06-14
🤐😐🤔🤗
Sothea JR
· 2020-06-14
😱😱
មិត្ត318675474
· 2020-06-14
wow
DGenerationX
· 2020-06-14
ពិតជាអស្ចារ្យមែន
Thean Games official
· 2020-06-14
😮😮😮
ENG LYDA
· 2020-06-14
😉😉😉😉😉
មិត្ត813057404
· 2020-06-14
Wow
ID77019576 S.N
· 2020-06-14
👍👍👍
មិត្ត813057404
· 2020-06-14
Wow
ID77182788
· 2020-06-14
😍😍😍
Le Nein
· 2020-06-14
😂😂😂😂😂😂😂😂😂
Hokpanha
· 2020-06-14
ការផលិតអាវុធទំនើបៗបើសិនជាមានសង្រ្គាមកតើតឡើងពិតមែន ផែនដីប្រាកដជារលាយហើយ
- 1
- 2
- 3
- 4
- 5
ទៅកាន់