បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-06-13

ស្ត្រីដំបូងគេបង្អស់ បញ្ជាយន្តហោះចម្បាំងបំបាំងកាយ​ដ៏ទំនើបរបស់អាមេរិក

#យន្ដហោះបំបាំងកាយ# #F-35A# #សង្គម# #អាមេរិក# #យន្ដហោះចម្បាំង# #នយោបាយជាតិ#

4638

លោកស្រីវរសេនីយ៍ Emily Thompson បានបង្កើតប្រវត្តិសាស្ត្រថ្មី នៅក្នុងកម្លាំងទាហានអាកាសអាមេរិក ដោយនាងជាអ្នកបើកយន្តហោះចម្បាំងបំបាំងកាយ F-35A ជាលើកដំបូង​។

នាង​ Emily Thompson បម្រើការនៅកងពលទាហានអាកាស Al Dhafra ប្រចាំនៅប្រទេសអារ៉ាប់រួម (UAE) ជាអ្នកបើកបរយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី​៥ ។

នាង​ Emily Thompson បានចាប់ផ្តើមការងាររបស់ខ្លួន ជាអ្នកបើកបរយន្តហោះចម្បាំង F-16 តែក្រោយមកបានប្តូរទៅបើកបរយន្តហោះចម្បាំងបំបាំងកាយ F-35A។ មុនដំបូង នាងសិក្សា ជំនាញជួសជុលយន្តហោះ​ចម្បាំង ប៉ុន្តែក្រោយមកអ្នកគ្រប់គ្រងឃើញថា ​អ្នកស្រីមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបញ្ជាយន្តហោះចម្បាំង ។

អ្នកស្រី​ Emily Thompson បានលើកឡើងថា «​ខ្ញុំជាស្ត្រីដំបូងគេ បើកយន្តហោះចម្បាំងបំបាំងកាយ ហើយនេះជាមោទនភាពយ៉ាងខ្លាំងបំផុតសម្រាប់ខ្ញុំ។ កន្លងមក មានស្ត្រីជាច្រើនអ្នកបើកបរយន្តហោះ​តែប្រភេទផ្សេងគ្នា​ ដូច្នេះខ្ញុំក្លាយជាស្ត្រីដំបូងបញ្ជាយន្តហោះចម្បាំងបំបាំងកាយ ហើយនេះ​ជារឿងមានន័យខ្លាំងបំផុតសម្រាប់ខ្ញុំ»៕ ប្រែសម្រួលដោយ៖​ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស