
TNAOT News
· 2020-06-15
បើគ្មានចំណាត់ការជួយស្រោចស្រង់វិស័យអប់រំឯកជន សាលារដ្ឋនឹងរងបន្ទុកកាន់តែធ្ងន់ ក្រោយកូវីដ ១៩
#ចំណេះដឹង# #វិស័យអប់រំ# #សាលាឯកជន# #ក្ស័យធន# #អប់រំ និងការងារ#
10892
គ្រឹះស្ថានសិក្សាឯកជនធំៗ នៅទូទាំងប្រទេសកម្ពុជា កំពុងបានចាប់ផ្តើមឈានទៅរកការបិទទ្វារជាបណ្តើរៗ បន្ទាប់ពីសាលាឯកជនតូចៗ និងមធ្យមរាប់ពាន់កន្លែង នៅទីក្រុងភ្នំពេញ បានផ្អាកដំណើរការ ឬត្រូវបិទទ្វារទាំងស្រុង ដោយសារតែវិបត្តិហិរញ្ញវវត្ថុ នាំឲ្យក្ស័យធន់ក្នុងអំឡុងពេលវិបត្តិកូវីដ ១៩។
ការដាក់ចេញនូវវិធានការគម្លាតសង្គម សម្រាប់ទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលតម្រូវមានការឲ្យបិទសាលារៀនទាំងរដ្ឋ និងឯកជន ហើយបង្វែរការអប់រំទាំងនោះមករៀនតាមប្រព័ន្ធអនឡាញនៅផ្ទះវិញ ជាហេតុធ្វើឲ្យសាលារៀនឯកជនជាច្រើនផ្អាកដំណើរការ។
បើតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានស្នើឲ្យអាណាព្យាបាលពិចារណាទៅលើកម្មវិធីសិក្សារបស់កូនតាមប្រព័ន្ធអនឡាញ និងជួយគាំទ្រទៅលើការបង់ថ្លៃសិក្សារបស់កូន ដើម្បីជួយសាលាអាចមានលំនឹង បន្តដំណើរការរបស់ខ្លួនទៅមុខទៀត។ លោកថា សព្វថ្ងៃនេះសាលាបានទទួលចំណូលពីការរៀនតាមប្រព័ន្ធអនឡាញមាន ១០-២០ ភាគរយប៉ុណ្ណោះ រីឯការចំណាយមានរហូតដល់ទៅ ៩០ភាគរយ។
វេជ្ជបណ្ឌិតរូបនេះព្យាករទៀតថា បើសិនជាក្រសួងនៅតែពន្យារពេលបិទសាលា ២-៣ ខែទៀត សាលាឯកជនធំៗនឹងត្រូវផ្អាកដំណើរការ ខណៈបច្ចុប្បន្នមានសាលាធំៗច្រើនជាងពាក់កណ្តាល ត្រូវបានបិទទ្វារឈប់ដំណើរការរួចទៅហើយ។
”បើសាលាឯកជនបិទហើយ ក្រោយចប់កូវីដ១៩ អត់មានសាលារៀន សូមកុំបន្ទោសខាងវិស័យឯកជន ហើយនៅពេលដែលសិស្សត្រឡប់ទៅសាលារដ្ឋវិញ គឺអត់មានសាលារៀនទេ គឺណែនអស់ហើយ ដូច្នេះទើបគេឱ្យសាលាឯកជនជាដៃគូសម្រាប់ការអភិវឌ្ឍ”។
លោកបង្ហើបទៀតថា សាលាឯកជនភាគច្រើន បានបើកដំណើរការអាជីវកម្ម គឺរំពឹងទៅលើការកម្ចីប្រាក់ពីធនាគារជាទុនដ៏ធំ ហើយយ៉ាងហោចណាស់ សាលាឯកជនប្រភេទធំៗ អាចនឹងត្រូវការថវិកាខ្ចីពីធនាគារប្រមាណខ្ទង់ជាង ១០លានដុល្លារ ឯណោះ។
“ការបើកដំណើរការវិស័យឯកជន ជាគ្រឹះមួយសម្រាប់រួមចំណែក ជួយដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍដល់វិស័យអប់រំនៅកម្ពុជា។ ប៉ុន្តែបើគ្មានការរួមចំណែកពីវិស័យអប់រំឯកជនទេ ប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា គឺគ្មានការរីកចម្រើនឡើយ”។ នេះបើយោងតាមលោកវេជ្ជបណ្ឌិតគួច ម៉េងលី៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានាធិបតីចិន អញ្ជើញថ្វាយបង្គំគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង

ប្ដីសង្ហា ឬអត់ មិនសំខាន់ឡើយ សំខាន់ឱ្យតែគាត់ចេះស្រឡាញ់ ថ្នាក់ថ្នមអ្នកទៅបានហើយ

ភ្ញៀវទេសចរជិត១៦ម៉ឺននាក់ ដើរលេងកម្សាន្តអបអរសាទរឆ្នាំថ្មី នាថ្ងៃទី២ សង្ក្រាន្តត្បូងឃ្មុំ

ច្បាប់ស្រូបទាញ! សក្តិសិទ្ធិពិតមែន មិនមែនជាមន្តអាគមន៍អីទេ តែនេះជាច្បាប់របស់ចក្រវាឡដែលនឹងកើតឡើងដោយសារតែការគិតរបស់យើងខ្លួនឯង

យោបល់ទាំងអស់ (0)