
TNAOT News
· 2020-06-16
រុស្ស៊ីពង្រាយប្រព័ន្ធការពារមីស៊ីល ស្ទាក់ចាប់យន្ដហោះគ្មានមនុស្សបើក
#មីស៊ីល# #រុស្ស៊ី# #សង្គម# #Buk-M3# #នយោបាយជាតិ#
5184
ស្របពេលទិវាជ័យជម្នះលើកទី៧៥ លើរបបណាហ្ស៊ី នៅអាល្លឺម៉ង់ កាន់តែខិតចូលមកដល់ហើយនោះ រុស្ស៊ីបានដាក់ប្រព័ន្ធមីស៊ីល ប្រឆាំងនឹងយន្ដហោះចម្បាំង ប្រភេទ Buk-M3 មានសមត្ថភាពអាចស្ទាក់ចាប់ យន្ដហោះចារកម្មគ្មានមនុស្សបើក រយ:ចម្ងាយឆ្ងាយ នៅភាគខាងលិចប្រទេស។
ការិយាល័យព័ត៌មានរបស់តំបន់ប្រតិបត្ដិការសឹកភាគខាងលិចរបស់រុស្ស៊ី បានចេញសេចក្ដីរាយការណ៍ កាលពីថ្ងៃទី១៥ ខែមិថុនា ថា កងកម្លាំងមីស៊ីលបាញ់ពីលើអាកាស ប្រភេទ Buk-M3 បានអនុវត្ដការបាញ់ប្រហារទៅលើយន្ដហោះចារកម្មគ្មានមនុស្សបើក រយ:ចម្ងាយឆ្ងាយ នៅក្នុងការធ្វើសមយុទ្ធ នៅតំបន់ Kursk នៅភាគខាងលិចប្រទេសរុស្ស៊ី។ សមយុទ្ធនេះ ក៏
ដើម្បីស្វែងរក និងតាមដានសកម្មភាពយន្ដហោះគ្មានមនុស្សបើក កំពុងពិនិត្យលើភូមិសាស្រ្ដ ដោយមានល្បឿនលឿន និងបង្ហាញពីសមត្ថភាពខ្ពស់របស់កងកម្លាំងប្រព័ន្ធមីស៊ីលប្រឆាំងនឹងយន្ដហោះផងដែរ។
ប្រភពព័ត៌មានដដែល បានបន្ដថា កងកម្លាំងប្រឆាំងនឹងយន្ដហោះ ក៏អាចអនុវត្ដបេសកកម្ម ដើម្បីការពារគោលដៅវាយប្រហារ ក្នុងរយ:កម្ពស់ទាប នៅក្នុងចម្ងាយ រហូតដល់១៥គីឡូម៉ែត្រ ដោយតាមសមត្ថភាពរបស់កងទ័ព ដើម្បីបាញ់ទៅលើគោលដៅណាមួយ។ សរុបមក ការសមយុទ្ធនេះ មានកងទ័ពចូលរួម ចំនួន៦០០នាក់ និងមានសម្ភារសឹក ជាច្រើនប្រភេទទៀត។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា Buk-M3 ជាប្រភេទមីស៊ីល វាយប្រហារតាមអាកាស ហើយមីស៊ីលប្រភេទនេះ ត្រូវបានរចនា និងផលិតឡើង សម្រាប់ស្ទាក់ចាប់មីស៊ីល និងគោលដៅវាយប្រហារនានាតាមអាកាស៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តារាចម្រៀងម៉ាឡេស៊ី និង YouTuber អាយុ ២៣ឆ្នាំ រកឃើញស្លាប់នៅក្រោមស្ពាន បន្ទាប់ពីគ្រួសារបប្រកាសពីបាត់ខ្លួនរបស់លោក

ការធ្វើកសិកម្មទោលនៅក្នុងប៉ម 02

សញ្ញាល្អ! បើមានក្លិនទាំង៣នេះក្នុងផ្ទះ ត្រៀមទទួលលាភសំណាង និងទ្រព្យសម្បត្តិទ្វេដងទៅ

ខេត្តកំពង់ចាមសម្រេចបង្កើតព្រឹត្តិការណ៍លៀសហាលប្រវែង១០០០ម៉ែត្រ ជាង៣តោន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

យោបល់ទាំងអស់ (0)