បង្ហោះផ្សាយ

ខ្មែរ

ពិសិទ្ធិ

· 2020-06-17

ទីបំផុតអាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុននានា អភិវឌ្ឍបច្ចេកវិទ្យា 5G ជាមួយ Huawei ហើយ

#អាជីវកម្ម# #សង្គម# #អាមេរិក# #បច្ចេកវិទ្យា# #Huawei#

2699

(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានចុះហត្ថលេខាលើការកែប្រែបទបញ្ជាមួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ក្នុងការអភិវឌ្ឍប្រព័ន្ធ 5G។ 

សារព័ត៌មាន Sputnik បានឱ្យដឹងថា ការប្រែបទបញ្ជាខាងលើនឹងត្រូវចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក

វាលប៊ឺ រ៉ូស (Wilbur Ross) ក៏បានទទួលស្គាល់ពីការកែប្រែខាងលើផងដែរ ប៉ុន្តែលោកបានអះអាងថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលតួនាទី ជាប្រទេសឈានមុខគេ ខាងគំនិតច្នៃប្រឌិតសកលនោះទេ។

គួរជម្រាបថា សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងយោធា និងទីភ្នាក់ងារស៊ើបការណ៍សំងាត់ ចិនដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិអាមេរិក។ ប៉ុន្តែទាំងទីក្រុងប៉េកាំង និង Huawei បានទាត់ចោលការចោទប្រកាន់ទាំងនេះ។ យ៉ាងណាក៏ដោយសេចក្តីលម្អិត អំពីវិសាលភាពនៃការអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក មានទំនាក់ទំនងផ្នែកអភិវឌ្ឍន៍ 5G ជាមួយ Huawei គឺមានតែរង់ចាំមើលសេចក្តីប្រកាស ពីរដ្ឋាភិបាលសហព័ន្ធអាមេរិកសិន៕

ប្រែសម្រួលដោយ៖ ពិសិទ្ធិ

ប្រភព៖  Global Times

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (42)

Suy Malin

· 2020-07-09

😍😍😘😘😘😍

Pov Pov5

· 2020-07-09

ក្រុមហ៊ុន

ID015

· 2020-07-07

ចរិកមេមាន់

Socheat wife

· 2020-07-06

🤔🤔😍😍😍😍

COWFREEFIRE

· 2020-07-06

🤣🤣🤣🤣

Like muy please

· 2020-07-03

🙄

ID77475003

· 2020-07-03

😁😁

មិត្ត381442050

· 2020-07-02

😀😀😀

Sokhen sokhen

· 2020-07-02

🤣🤣🤣🤣🤣🤣🤑🤑🤑🤑🤑

ផ្កាឈូក-lotus flower

· 2020-07-01

👍👍👍

Kong save1

· 2020-07-01

hi nb

ណាផា 29907829

· 2020-07-01

😍😍

CheaSoth

· 2020-06-30

💖

Thinking world

· 2020-06-29

👍

Bunla

· 2020-06-29

Wow

  • 1
  • 2
  • 3
ទៅកាន់

ការណែនាំពិសេស