
I Lost Around
· 2020-06-17
តេីជនជាតិខ្មែរយេីងត្រូវការទិដ្ឋាការដេីម្បីទៅលេងកោះតៃវ៉ាន់ដែររឺទេ?
#ដើរលេង# #ទិដ្ឋាការ# #លិខិតឆ្លងដែន# #តៃវ៉ាន់# #ដើរលេងស្រុកខ្មែរ#
21409
តៃវ៉ាន់ រឺឈ្មោះជាផ្លូវការថាសាធារណរដ្ឋចិន គឺជាកោះមួយដែលនៅចម្ងាយប្រហែលបីម៉ោងកន្លះដោយយន្តហោះពីស្រុកខ្មែរយេីង។ ពេលដែលលឺពាក្យតៃវ៉ាន់ រឿងដំបូងដែលគេនឹកឃេីញ គឺតែគុជ នេះឯងព្រោះតែគុជមានដេីមដំណេីតពីតៃវ៉ាន់។ ក្រៅពីនេះតៃវ៉ាន់មានផ្សាររាត្រីដែលសំបូរទៅដោយចំណី អាហារប្លែកៗ ដែលធ្វេីអោយយេីងស្រក់ទឹកមាត់តែម្តង។ ចំណែករឿងទេសភាពវិញ មិនបាច់និយាយ ធម្មជាតិក៏ស្អាត ទេសចរណ៍ប្រវត្តិសាស្ត្រ វប្បធម៏ក៏មាន។
មុននឹងទៅតៃវ៉ាន់ត្រូវដឹងអ្វីខ្លះ?
- ទិដ្ឋាការ៖ ខុសពីប្រទេសអាស៊ានមុនៗដែលយេីងបាននាំអ្នកទាំងអស់គ្នាទៅលេង តៃវ៉ាន់តំរូវអោយសុំវីហ្សាដេីម្បីចូលដែនដីរបស់ខ្លួនបាន វីហ្សាអាចសុំដោយផ្ទាល់នៅទីក្រុងបាងកក ប្រទេសថៃ រឺដោយងាយស្រួលគឺទាក់ទង់ក្រុមហ៊ុនធួរណ៍ដែលគេមានសេវាកម្មរត់វីហ្សាអោយយេីង តែអ្នកទាំងអស់គ្នាមួយចំនួនអាចទៅលេងកោះតៃវ៉ាន់ដោយមិនចាំបាច់ប្រេីវីសា ហេីយជំនួសដោយការប្រេីប័ណ្ណផ្តល់សិទ្ធិធ្វេីដំណេីរ (Travel Authorization Certificate) ដោយឥតគិតថ្លៃវិញ បេីសិនអ្នកទាំងអស់នោះមានលក្ខណៈសម្បត្តិទាំងនេះ៖
- មានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងហោចណាស់៦ខែ
- មិនធ្លាប់ធ្វេីការជា Blue-collar Worker នៅតៃវ៉ាន់
- ធ្លាប់មានទិដ្ឋាការពីប្រទេសធំៗនៅក្នុងលិខិតឆ្លងដែនដូចជា អូស្ត្រាលី កាណាដា ជប៉ុន កូរ៉េខាងត្បូង ញ៉ូវសេឡែន ប្រទេសនៅសហភាពអុឺរ៉ុប ប្រទេសក្នុងតំបន់ស្កេនហ្គេន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលទិដ្ឋាការទាំងនោះអាចនៅមានសុពលភាព រឺក៏ផុតកំណត់ក្នុងរយៈពេលតិចជាង១០ឆ្នាំ។ អ្នកទាំងអស់គ្នាត្រូវមានវីសានោះជាងសំអាងទៅប៉ូលីសអន្តោប្រវេសន៍ពេលទៅដល់ ករណីវីហ្សានោះនៅលិខិតឆ្លងដែនចាស់ អ្នកទាំងអស់គ្នាត្រូវយកលិខិតឆ្លងដែនទៅទាំងពីរ។
ដេីម្បីទទួលបានប្លុកដំណេីរកំសាន្តជាភាសាខ្មែរ
Like ផេកហ្វេសបុក៖ I lost around - អ្នកដំណើរក្រៅម៉ោង
Follow IG: Ilostaround_
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)