
TNAOT News
· 2020-06-17
ទាហានមកពីប្រទេសចំនួន១២ ចូលរួមក្បួនព្យុហយាត្រា ទិវាជ័យជម្នះនៅរុស្ស៊ី
#ទាហាន# #ជ័យជម្នះ# #រុស្ស៊ី# #ក្បួនព្យុហយាត្រា# #សង្គម# #នយោបាយជាតិ#
3648
ពិធីដង្ហែក្បួនព្យុហយាត្រា ទិវាជ័យជម្នះ៧៥ឆ្នាំ នៅទីលានក្រហម ក្នុងទីក្រុងម៉ូស្គូ នាថ្ងៃទី២៤ ខែមិថុនានេះ មានទាហានមកពីប្រទេសចំនួន១២ នឹងចូលរួមក្នុងពិធីដង្ហែក្បួននោះ។
អគ្គមេបញ្ជាការកងទ័ពជើងគោករុស្ស៊ី លោក Oleg Salyukov បានលើកឡើងថា មានកម្លាំងទាហានមកពីប្រទេសចំនួន១២ នឹងចូលរួម ហើយប្រទេសទាំងនោះ ភាគច្រើនជាសម្ពន្ធមិត្ត និងជាអតីតរដ្ឋរបស់សម័យសហភាពសូវៀត រួមមាន ចិន ម៉ុងហ្គោលី Azerbaijan, Armenia, Belarus, Kazakhstan, Kyrgyzstan, Moldova, Serbia, Tajikistan, Turkmenistan និង Uzbekistan។
ពិធីដង្ហែក្បួននេះនឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី២៤ ខែមិថុនា ដោយមានទាហាន រហូតដល់ទៅ១៣ ពាន់នាក់ចូលរួម។ ជាមួយគ្នានេះ នៅក្នុងពិធីនោះ ក៏បង្ហាញគ្រឿងសព្វាវុធ សម្ភារសឹក ២៣៤ប្រភេទ រួមមាន រថក្រោះ រថពាសដែក មីស៊ីល...ជាដើម។ ក្រៅពីនេះ ក៏មានយន្តហោះចម្បាំង៧៥គ្រឿងគ្រប់ប្រភេទ ហោះហើរនៅលើអាកាសផងដែរ។
ជាមួយគ្នានេះដែរ កម្លាំងទាហានជើងទឹក ក៏បានបញ្ជូននាវា២០គ្រឿង ក្នុងនោះមាននាវាមុជទឹក នាវាចម្បាំង ចូលរួមដង្ហែក្បួនព្យុហយាត្រា បន្ថែមទៀត ។ រដ្ឋាភិបាលទីក្រុងមូស្គូ បានស្នើដល់ពលរដ្ឋ ឲ្យតាមដានពិធីព្យុហយាត្រា តាមកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ នៅតាមផ្ទះ ចៀសវាងការឆ្លងកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សារជាតិចិញ្ចឹម៣ ប្រភេទ ជួយបន្ថយ សម្ពាធឈាមខ្ពស់

បើមនុស្សចង់បានលាភសំណាងពេលចាស់ទៅ ត្រូវចាំបិទទ្វារទាំង៣នេះឱ្យបានហ្មត់ចត់

កម្លាំងសមត្ថកិច្ចជាង៣ពាន់នាក់ ត្រៀមជាស្រេចសម្រាប់ការពារសុវត្ថិភាពក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្ត

ស៊យធំហើយប្រុសៗ! ស្រឡាញ់ រៀបការប៉ះមនុស្សស្រី ៣ ប្រភេទនេះ ជីវិតអ្នកមានតែធ្លាក់ចុះ រកលុយក៏មិនបានដែរ

យោបល់ទាំងអស់ (32)
Mom mengseu
· 2020-06-19
🤗🤗🤗
Phea42
· 2020-06-19
😀😀😀😀😀😀
មិត្តភ័ក្រ្ត 7684392
· 2020-06-18
ច្រើនមែន
មិត្ត164022671
· 2020-06-18
good
មិត្ត627571703
· 2020-06-18
😮😮😮
Learning English
· 2020-06-18
🙄🙄🙄🙄🙄
ហ៊ាង ឧត្តម
· 2020-06-18
👌👌👌
Suy Malin
· 2020-06-18
😋😎😎
Chris168
· 2020-06-18
😊😊
Chim Ratana
· 2020-06-18
😯😯😯😯
KFN
· 2020-06-18
😊😊😊
Lovely Savry
· 2020-06-18
wow
ID76934317
· 2020-06-17
😯😯
មិត្ត589003617
· 2020-06-17
😋😋😋
នីតា 19270993
· 2020-06-17
😍😍😍
- 1
- 2
- 3
ទៅកាន់