បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-06-17

ក្លិប AC Milan អាចនឹងខកខានចុះហត្ថលេខាយក Odegaard ពី Real Madrid ដោយសារហេតុផលមួយ

#Martin Odegaard# #កីឡា# #AC Milan# #ខ្សែបម្រើ# #បាល់ទាត់អន្តរជាតិ#

3192

ខ្សែបម្រើ Martin Odegaard នឹងមិនចុះហត្ថលេខាជាមួយក្លិប AC Milan នៅរដូវក្តៅនេះទេ ដោយបានសម្រេចចិត្តបន្តលេងនៅក្លិប Real Sociedad មួយរដូវកាលទៀត។

Odegaard ត្រូវបានគេរាយការណ៍ថា ជាគោលដៅផ្ទេរមួយសម្រាប់ Milan នៅរដូវក្តៅ បន្ទាប់ក្លិបនេះធ្លាប់មានបទពិសោធន៍ផ្ទេរបានខ្សែការពារ Theo Hernandez ពី Real Madrid រដូវកាលមុន។ មែនទែនទៅខ្សែបម្រើសញ្ជាតិន័រវែសរូបនេះ គឺជាកីឡាកររបស់ក្លិប Madrid ប៉ុន្តែដោយសារតែកន្លែងលេងជាន់ជាមួយកីឡាករ Luka Modric ទើបក្លិបសម្រេចដាក់រូបគេឱ្យទៅ Sociedad ខ្ចីជើងមួយរដូវកាលសិន។

យ៉ាងណាមិញ បើយោងតាមកាសែតអេស្ប៉ាញ Mundo Deportivo រាយការណ៍ថា Odegaard បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនថា ចង់បន្តលេងឱ្យក្លិប Sociedad មួយរដូវកាលទៀត។ ដូច្នេះ មានន័យថាគោលដៅរបស់ក្លិប Milan ត្រូវខកខានក្រោយឮដំណឹងបែបនេះ។

សម្រាប់រដូវកាលនេះ Odegaard រកគ្រាប់បាល់បញ្ចូលទីបាន៧គ្រាប់ និងបោះបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) បាន៨ដងផងដែរ ពីការបង្ហាញខ្លួនចំនួន២៩ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ ខណៈពេលដែលបច្ចុប្បន្នក្រុមស្ថិតនៅលេខ៤ ក្នុងក្របខ័ណ្ឌ LaLiga ហើយកំពុងសម្លឹងឃើញឱកាសលេងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (51)

Chet345

· 2020-06-19

Hi

Bro Khmer1

· 2020-06-19

Hello 💕💕

CHORMRERN1

· 2020-06-19

😍😍😍😍

ស្រីឆ្នាស់ប៉ះកម្លោះ

· 2020-06-19

wow

បូ វ៉ាន់​រី​

· 2020-06-19

😮🤗

Nov Seanghor

· 2020-06-19

😍😍😍😍😍😍

CHHAY RATHANA

· 2020-06-19

ok

Chin Sreang

· 2020-06-19

Nice one

ខាត់ ញ៉ុត

· 2020-06-19

🤝🤝👎

Mr Pheak ID42193806

· 2020-06-19

👍👍👍👍👍👍

Jettra Gstar

· 2020-06-18

🤔🤔🤔

សុភានិមិត្ត

· 2020-06-18

Assist បានច្រើនទៀត👍

មិត្ត66586002

· 2020-06-18

ស្តាយណាស់

mayomi onisakas

· 2020-06-18

fan messi

ID77131163

· 2020-06-18

សូមអ្នកទាំងអស់គ្នាចុច ឡាច និងសាប់ស្កែបឆាណែន៊លខ្ញុំផង🙏👉👉👉👉👉👉👉👉👉👉👉👉 X BORG GAMING

  • 1
  • 2
  • 3
  • 4
ទៅកាន់