បង្ហោះផ្សាយ

ខ្មែរ

My Mood

· 2020-06-19

ខ្ញុំធ្លាប់មានបញ្ហានៃជំងឺបាក់ទឹកចិត្តរហូតហ៊ានសាកល្បងប្រលែងលេងនឹងជីវិតខ្លួនឯងប៉ុន្មានដងរួចមកហើយ ប៉ុន្តែ...

#បាក់ទឹកចិត្ត# #រឿងនិទាន និងប្រលោមលោក# #Depression# #កម្សាន្ត# #រឹងមាំ#

2688

មនុស្សភាគច្រើនប្រហែលមើលមិនដឹងទេថា មនុស្សដែលរឹងមាំដូចជាខ្ញុំបែរជាមានរឿងរ៉ាវលាក់ក្នុងចិត្តច្រើនរហូតដល់ថ្នាក់ខ្ញុំហ៊ានប្រើពាក្យមួយពិពណ៌នាពីខ្លួនឯងបានថា «មិនធម្មតា»។

ពេលមនុស្សម្នាក់ស្ថិតចន្លោះអាយុ ១២ ដល់ ១៩ឆ្នាំ ជាវ័យមួយដែលងាយនឹងជួបប្រទះនឹងបញ្ហានេះបំផុត ដូច្នេះមួយក្នុងចំណោមនោះក៏មានខ្ញុំម្នាក់ផងដែរ។ ខ្ញុំធ្លាប់មានបញ្ហានៃជំងឺបាក់ទឹកចិត្តរហូតហ៊ានសាកល្បងប្រលែងលេងនឹងជីវិតខ្លួនឯងប៉ុន្មានដងរួចមកហើយ ប៉ុន្តែពេលនោះខ្ញុំត្រឹមតែជាក្មេងម្នាក់ដែលចូលចិត្តចងចិត្តខ្លួនឯងជាប់ជាមួយនឹងបញ្ហា ហើយតែងគិតថាគ្រប់យ៉ាងគ្មានអីល្អជាងការទ្រាំនៅស្ងាតស្ងៀមនោះទេ ហើយខ្ញុំក៏តែងព្យាយាមគេចចេញពីអ្នកដទៃ មិនចង់ក្បែរ ហើយក៏មិនត្រូវការឱ្យអ្នកណាមកស្និតស្នាលចេះដឹងរឿងរបស់ខ្ញុំដែរ អ្វីដែលមានក្នុងគំនិតខ្ញុំនៅពេលនោះគឺត្រឹមថា...

« អ្នកឯងគ្មានជួយស្អីខ្ញុំបានទេ! អ្នកឯងក៏មិនយល់ពីវាដែរ » ដោយសារតែខ្ញុំតែងព្យាយាមរក្សាខ្លួនឯងនៅក្នុងពិភពបញ្ហាមួយទើបធ្វើឱ្យខ្ញុំរកក្តីសុខឱ្យខ្លួនឯងមិនបាន...

សំណាងល្អ! ដែលក្រោយមកខ្ញុំអាចរកច្រកចេញឱ្យខ្លួនឯងឃើញ។ ខ្ញុំបានលះបង់ចិត្តគំនិតអវិជ្ជមានចោលគ្រប់បែបយ៉ាងតាមរយៈការសរសេរពីអារម្មណ៍ខ្ញុំនៅក្នុង Note Book មួយ (ជឿទេ? មកទល់នឹងពេលនេះខ្ញុំមានសៀវភៅរាប់មិនអស់ដែលពពេញទៅដោយអារម្មណ៍ទុក្ខសោករបស់ខ្ញុំ វាស្ទើរតែជារឿងខ្លីរាប់ម៉ឺនភាគទៅហើយ)  

ដោយសារតែខ្ញុំជាមនុស្សដែលមិនចូលចិត្តយករឿងរ៉ាវក្នុងចិត្តទៅប្រាប់អ្នកណាទើបខ្ញុំតែងសរសេរវាទុកនិងរក្សានៅកន្លែងសម្ងាត់មួយ។ ហើយក្រោយពីខ្ញុំបានរៀបរាប់សេចក្តីក្នុងចិត្តខ្ញុំរួចហើយ វាធ្វើឱ្យខ្ញុំធូរស្រាលក្នុងចិត្តច្រើនប្រៀបដូចជាបានប្រាប់ដល់អ្នកយល់ចិត្តម្នាក់អញ្ចឹង តែខ្ញុំក៏មិនត្រលប់ទៅមើលវាវិញដែរ។ ហើយខ្ញុំជឿថាមនុស្សម្នាក់ៗមានដំណោះស្រាយខុសៗគ្នា ពេលខ្លះការរៀបរាប់រឿងក្នុងចិត្តដោយការបង្ហោះ Status លើ Facebook ឬ Instagram វាជាវិធីល្អមួយដែរដែលអ្នកអាចរកឃើញអ្នកដែលអាចជួយដោះស្រាយវិបត្តិផ្លូវចិត្តរបស់អ្នក (តែខ្ញុំមិនលើកទឹកចិត្តឱ្យធ្វើបែបនេះគ្រប់ពេលនោះទេ ព្រោះវាប្រៀបដូចជាយើងកំពុងបង្ហាញភាពទន់ខ្សោយទៅមនុស្សដែលមិនពេញចិត្តយើងចឹង)។


មនុស្សភាគច្រើនគិតថាវាជារឿងដែលឆ្កួតៗ តែជួនកាលយើងអាចនឹងបានពាក្យលើកទឹកចិត្តពីអ្នកដែលបានឃើញ Status របស់យើង ពិសេសមនុស្សដែលយើងចង់ឱ្យឃើញ...អ្នកក៏អាចជួបជុំមិត្តភក្តិ ធ្វើដំណើរកម្សាន្ត... អ្វីក៏បានឱ្យតែអ្នកយល់ថាធ្វើឱ្យអ្នកធូរស្រាលចិត្ត។

វិធីផ្សេងទៀត សូមកុំឃុំខ្លួនឯងនៅក្នុងគំនរបញ្ហា... អ្នកអាចយកវាទៅប្រាប់អ្នកណាដែលអ្នកគិតថាគេអាចជួយអ្នកបាន ឬស្រាយចំណងផ្លូវចិត្តជាមួយនឹងអ្នកដែលជាដើមហេតុដែលធ្វើឱ្យអ្នកមិនសប្បាយចិត្តក៏បាន។ ដូច្នេះសូមកុំតានតឹងនឹងអារម្មណ៍បែបនោះបន្តទៀត បើអ្នកមិនហ៊ានប្រឈមនឹងដើមហេតុដែលធ្វើឱ្យអ្នកបាក់ទឹកចិត្តទេ សាកល្បងប្រើវិធីផ្សេងៗដោយការកម្សាន្ត ឬជួបជុំមនុស្សថ្មីប្រសើរជាងឃុំខ្លួនឯងក្នុងពិភពគ្មានពន្លឺ ល្អទេ?  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (20)

សុភានិមិត្ត

· 2020-08-15

ក៏ព្រោះតែ...😕🤐

មិត្ត534360613

· 2020-07-16

hmmm

Yorng Sa Rith

· 2020-07-10

😐😘😄

Sothin

· 2020-07-08

🤗🤗😎🤗🤗

BRONYCG

· 2020-07-07

😍😘

broasBoyzi

· 2020-07-06

Hi

ID77119642

· 2020-07-06

👍👍👍👍

Mom mengseu

· 2020-07-05

🤗🤗🤗

មិត្ត997332159

· 2020-07-05

👍👍👍

មិត្ត354684070

· 2020-07-04

😘😘😘😘😘

ដង្ហើមក្រុងអង្គរ

· 2020-07-02

😍😍😍

ID76895018

· 2020-06-30

Good

មិត្ត418485240

· 2020-06-27

ធ្លាប់មានបទពិសោធ៏ហើយគួរយល់

វ៉ា ស៊ីណាត

· 2020-06-26

😍😍😍

SilverDragon

· 2020-06-24

👍👍👍

  • 1
  • 2
ទៅកាន់