បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-06-20

យន្តហោះទម្លាក់គ្រាប់អាមេរិក ​បង្ហាញខ្លួននៅជិតឧបទ្វីបកូរ៉េ

#ឧបទ្វីប# #កូរ៉េខាងជើង# #B-52H# #សង្គម# #អាមេរិក# #យន្តហោះ# #នយោបាយជាតិ#

9470

អាមេរិក បញ្ជូនយន្តហោះពីរគ្រឿង ប្រភេទ B-52H ហោះហើរឆ្លងកាត់ព្រំដែនកូរ៉េខាងជើង។ សកម្មភាពនេះបានកើតឡើង ក្រោយពេលស្ថានភាព នៅឧបទ្វីបកូរ៉េកាន់តែតានតឹងឡើង។

តាមគេហទំព័រ​ Aircraft Spots បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ ប្រភេទ B-52H បានហោះហើរឆ្លងកាត់តំបន់ភាគខាងជើង ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែមិថុនា ប៉ុន្តែគេមិនបានផ្តល់ព័ត៌មានលម្អិត ស្តីពី​យន្តហោះខាងលើនោះឡើយ។ នេះជាលើកទី២ហើយ ​ដែលយន្តហោះនេះបានហោះហើរជិតព្រំដែនកូរ៉េទាំងពីរ នៅក្នុងសប្តាហ៍នេះ។

ដោយឡែកកម្លាំងទាហានអាកាសអាមេរិកប្រចាំ នៅអាស៊ីប៉ាសីហ្វិក បានឲ្យដឹងថា យន្តហោះ២គ្រឿង ប្រភេទ B-52H បានចូលរួមធ្វើសមយុទ្ធជាមួយកម្លាំងទាហានជប៉ុន កាលពីថ្ងៃទី​១៧ ខែមិថុនា ។

អាមេរិក​បានបញ្ជូនយន្តហោះទមា្លក់គ្រាប់ មកកាន់ឧបទ្វីបកូរ៉េ ក្នុងពេលកូរ៉េខងជើង គំរាមតបត​កូរ៉េខាងត្បូង ដែលមិនអាចទប់ស្កាត់ការបង្ហោះសារប្រឆាំងនឹងកូរ៉េខាងជើង។ ចំណុចទាំងនោះហើយបានជាកូរ៉េខាងជើង កាត់ផ្តាច់ទំនាក់ទំនង ហើយបំផ្ទុះការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរចោលទៀតផង៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស