បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-06-20

អ៊ីស្រាអែល បង្កើនសមត្ថភាព លើវិស័យស៊ើបការណ៍សម្ងាត់

#ចារម្ម# #សង្គម# #អ៊ីស្រាអែល# #យន្ដហោះគ្មានមនុស្សបើក# #នយោបាយជាតិ#

5436

រហូតមកដល់ពេលនេះ កងទ័ពអ៊ីស្រាអែលបានបង្កើតអង្គភាពថ្មីមួយ សម្រាប់ប្រមូលព័ត៌មានសម្ងាត់ និងចារកម្ម។

យោងតាមបណ្ដាញទូរទស្សន៍លេខ៧ ផ្សាយជាភាសា Hebrew ថា កងទ័ពអ៊ីស្រាអែល​ បានប្រកាសពីការបង្កើតអង្គភាពស៊ើបការណ៍សម្ងាត់លេខ​ 9900 ។ អង្គភាពនេះទទួលខុសត្រូវលើការប្រមូលការស៊ើបអង្កេតទៅលើភូមិសាស្រ្ដ។ ​កងអង្គភាពនេះ មានបំពាក់ទាំងយន្ដហោះគ្មានមនុស្សបើក សម្រាប់ការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ឱ្យមានភាពសុក្រិតបំផុត មិនថាពេលថ្ងៃ ឬពេលថ្ងៃ។

 ប្រភពព័ត៌មានដដែល បានសរសេរ នៅលើគេហទំព័ររបស់ខ្លួនថា កងទ័ពអ៊ីស្រាអែលកំពុងព្យាយាមបង្កើនសមត្ថភាពយន្ដហោះគ្មានមនុស្សបើក នៅក្នុងវិស័យចារកម្ម ការស៊ើបការណ៍សម្ងាត់ និងការប្រមូលព័ត៌មានផងដែរ៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស