
SaroeunPheara
· 2020-06-21
កូនដំរី២ក្បាលត្រូវឆក់ស្លាប់ដោយសារដើរចូលចម្ការដែលមានរបងអគ្គិសនី
#អគ្គិសនី# #សត្វដំរី# #ខេត្ត Chanthaburi# #សង្គម# #ព័ត៌មានសង្គម#
2656
កូនដំរីចំនួន ២ក្បាលបានឆក់ខ្សែភ្លើងស្លាប់បន្ទាប់ពីម្ចាស់ចម្ការផ្លែឈើមួយបានសាងសង់របងអគ្គិសនីដើម្បីការពារមិនឱ្យដំរីមកស៊ីដំណាំ។
មន្ត្រីឧទ្យានជាតិនិងសត្វព្រៃសន្មតថាពួកវាប្រហែលជាវង្វេងហ្វូងខ្លួនឯងដែលនៅភាគខាងកើតនៃខេត្ត Chanthaburi ហើយបានដើរចូលទៅក្នុងចម្ការដែលម្ចាស់គេបានដាក់របងអគ្គិសនី។ ពេទ្យសត្វបាននិយាយថា សត្វដំរីទាំងពីរនេះមានអាយុប្រហែល ២ឆ្នាំ។ នាយកដ្ឋានឧទ្យានជាតិនិងសត្វព្រៃប៉ាន់ប្រមាណថាប្រទេសថៃមានសត្វដំរីព្រៃប្រមាណ ៣៣៤០ក្បាល រស់នៅក្នុងដែនជម្រកសត្វព្រៃនិងឧទ្យានជាតិចំនួន ៦៩កន្លែង។ ប្រជាកសិករភាគច្រើនកំពុងមានបញ្ហាជាមួយនឹងសត្វដំរីដោយសារតែសត្វនេះបានស៊ីដំណាំរបស់ពួកគេ ដូចជាករណីកូនដំរីនេះអ៊ីចឹង។ ការបាត់បង់ទីជម្រកនិងការប្រម៉ាញ់ពីមនុស្សបានធ្វើឱ្យសត្វដំរីមានការធ្លាក់ចុះដោយពីមុនប្រទេសថៃមានសត្វដំរីព្រៃទាំងអស់ចំនួន ១០០០០០ក្បាល។ មនុស្សនៅតែមិនឈប់ប្រម៉ាញ់ ទោះបីជាអ្នកល្បាតព្រៃខិតខំការពារទាំងយប់ទាំងថ្ងៃក៏ដោយ។ គួរបញ្ជាក់ផងដែរថា អ្នកល្បាតព្រៃជាច្រើននាក់ត្រូវបានសម្លាប់ហើយខ្លះទៀតរងរបួសក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដោយសារពួកគេប្រយុទ្ធជាមួយអ្នកប្រមាញ់សត្វព្រៃ។ សព្វថៃ្ងថៃមានសត្វដំរីក្នុងស្រុកប្រហែល៣៥០០ក្បាល នៅតាមឧទ្យានក្នុងប្រទេសថៃ។
នាយកដ្ឋានឧទ្យានជាតិបានមានប្រសាសន៍ថា ខ្លួននឹងព្យាយាមចិញ្ចឹមនិងផ្តល់ប្រភពចំណីអាហារដល់សត្វដំរីទាំងនោះឱ្យបានគ្រប់គ្រាន់។ លើសពីនេះពួកគេគ្រោងនឹងផ្តល់សំណងដល់កសិករដែលខូចខាតដំណាំដោយសារដំរីស៊ី។ ប៉ូលិសកំពុងតែសាកសួរម្ចាស់ចម្ការជុំវិញការស្លាប់របស់កូនដំរីទាំងពីរក្បាលនេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Phuket News
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (25)
王沙瑟
· 2020-06-23
Oh on
01286
· 2020-06-23
😃😃😃
មិត្ត715658620
· 2020-06-22
hi
LimPhana
· 2020-06-22
Rip
CHHAY RATHANA
· 2020-06-22
carefully
មិត្ត634064813
· 2020-06-22
មានរូបមានទុក្ខ
ID77636546
· 2020-06-22
Wow
មិត្ត255623786
· 2020-06-22
👍👍👍👍👍
Mat sos
· 2020-06-22
😱😱😱
Chan Visa
· 2020-06-22
😥😥
Pheakdy
· 2020-06-22
👍👍👍👍👍👍
សោមសិរីជោតិក
· 2020-06-22
😍😍😍
KFN
· 2020-06-21
😮😮
ID0966010838
· 2020-06-21
😰😵😵
មិត្ត761194736
· 2020-06-21
ស្ដាយខ្លាំងណាស់
- 1
- 2
ទៅកាន់