បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-06-24

ប្រព័ន្ធការពារដែនអាកាសស៊ីរី ស្ទាក់វាយប្រហារលើមីស៊ីលអ៊ីស្រាអែល

#ស៊ីរី# #មីស៊ីល# #ប្រព័ន្ធការពារដែនអាកាស# #សង្គម# #អ៊ីស្រាអែល# #វាយប្រហារ# #នយោបាយជាតិ#

7723

កងទ័ពអាកាសរបស់អ៊ីស្រាអែល ត្រូវបានចោទប្រកាន់ពីការវាយប្រហារទៅលើមូលដ្ឋានកងទ័ព នៅតំបន់ As-Suwayda និង Deir ez-Zor ហើយត្រូវប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ស៊ីរី ស្ទាក់វាយប្រហារទៅលើគោលដៅ នៅលំហអាកាស ស្ថិតនៅជាយក្រុងហាម៉ា។ 

ភ្នាក់ងារសារព័ត៌មាន SANA បានផ្សាយថា ប្រព័ន្ធការពារដែនអាកាស ​បានបាញ់ទៅលើគោលដៅ នៅលើអាកាស ដោយស្ទាក់ពីការវាយប្រហាររបស់សត្រូវ នៅជាយក្រុងហាម៉ា មានចម្ងាយ២២០គីឡូម៉ែត្រ ពីទីក្រុងដាម៉ាស។ ជាមួយគ្នានេះដែរ ប្រព័ន្ធការពារមីស៊ីល ក៏បានវាយប្រហារទៅលើគោលដៅជាច្រើនផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុននេះ មានការចោទប្រកាន់ទៅលើកងទ័ពអ៊ីស្រាអែល ពីការវាយប្រហារទៅលើមូលដ្ឋានកងទ័ពជាច្រើនកន្លែង នៅក្នុងតំបន់​ As-Suwayda និង Deir ez-Zor ។ នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យកងទ័ពស៊ីរី ចំនួន២នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួស។

បណ្ដាញទូរទស្សន៍ Al Hadath បានរាយការណ៍ថា​ កងទ័ពអាកាសអ៊ីស្រាអែល​ បានវាយប្រហារទៅលើកន្លែងកងទ័ពស៊ីរី។ រីឯគោលដៅ នៃការវាយប្រហារនោះ គឺតម្រង់ទៅលើកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រយុទ្ធ នៅលើទឹកដីស៊ីរី៕ ប្រែសម្រួលដោយ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (83)

Ah pha 22

· 2020-06-30

☺☺☺☺☺

Vanna168

· 2020-06-29

🤗🤗🤗

សុភក្រ័ា្ត

· 2020-06-27

😼😼😼😼

王沙瑟

· 2020-06-26

👍

IDAh Pha77517514

· 2020-06-25

🙄🙄🙄

នៅសៀងហេង

· 2020-06-25

😯😯😯

ព័ត៏មានទូទៅ

· 2020-06-25

🤔🤔🤔

មិត្ត20341843

· 2020-06-25

😮😮😮

SEANG Bot

· 2020-06-25

war tim

USER_93420198

· 2020-06-25

😊😊😊

Keang Seyha Official

· 2020-06-25

សង្រ្គាមមិនចេះចប់

ID168888

· 2020-06-25

😐😑😶

Lyhur Lyhur

· 2020-06-25

😍😍😍

Kungpheakdey

· 2020-06-25

ឡូយតាម៉ង

ID78215385

· 2020-06-25

🤗🤗

  • 1
  • 2
  • 3
  • 4
  • 5
  • 6
ទៅកាន់

ការណែនាំពិសេស