
TNAOT News
· 2020-06-25
រុស្ស៊ី ត្រៀមលក់មីស៊ីល S-400 ទៅឲ្យប្រទេសជាសមាជិកណាតូ
#មីស៊ីល# #រុស្ស៊ី# #សង្គម# #តួកគី# #S-400# #នយោបាយជាតិ#
9208
ប្រទេសតួកគីបានក្លាយជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិក (NATO) ដំបូងគេ បានចុះកិច្ចព្រមព្រៀង ទិញប្រព័ន្ធការពារដែនអាកាស ប្រភេទ S-400 ពីមហាអំណាចរុស្ស៊ី។
ឧបនាយករដ្ឋមន្រ្ដីរុស្ស៊ី លោក Yuri Borisov បានថ្លែង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ថា រុស្ស៊ី បានត្រៀមលក្ខណ:រួចរាល់អស់ហើយ សម្រាប់ចុះកិច្ចព្រមព្រៀង លក់ប្រព័ន្ធការពារដែនអាកាស ប្រភេទ S-400 ទៅឲ្យប្រទេសតួកគី។ ករណីនេះ ប្រសិនបើដៃគូ តួកគីសម្ដែពីការចង់បានប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទនេះ។
រុស្ស៊ី បានប្រកាស កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងមកថា រដ្ឋាភិបាលទីក្រុងមូស្គូ បានចុះកិច្ចព្រមព្រៀង លក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ប្រភេទ S-400 ក្នុងតម្លៃ ២,៥ពាន់លានដុល្លារអាមេរិកទៅលើឲ្យប្រទេសតួកគី។ បើតាមកិច្ចព្រមព្រៀងនេះ តួកគីនឹងទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ជាច្រើនគ្រឿងពីរុស្ស៊ី។
តួកគី បានក្លាយជាប្រទេសសមាជិករបស់អង្គការណាតូលើកដំបូង ទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសពីរុស្ស៊ី។ រីឯរដ្ឋាភិបាលទីក្រុងមូស្គូ ធ្លាប់បញ្ជូនមីស៊ីល S-400 ទៅឲ្យប្រទេសតួកគី ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ ការសម្រេចចិត្តរបស់តួកគី ទិញគ្រឿងចម្បាំងពីរុស្ស៊ី បែបនេះ បានធ្វើឲ្យអាមេរិក និងអង្គការណាតូខឹងសម្បាយ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកគំរាមលុបចោលកម្មវិធីលក់ប្រព័ន្ធការពារដែនអាកាសរបស់អាមេរិក និងយន្ដហោះចម្បាំងបំបាំងកាយ F-35 ទៅឲ្យប្រទេសតួកគី ហើយថែមទាំងគំរាមដាក់ទណ្ឌកម្មទៀតផង។ លើសពីនេះទៀត រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានជំរុញឲ្យទីក្រុងអង់ការ៉ា បោះបង់ចោលកិច្ចព្រមព្រៀង ទិញប្រព័ន្ធការពារដែនអាកាសពីរុស្ស៊ី ជាថ្នូរនឹងការបន្តកិច្ចព្រមព្រៀងលើកម្មវិធី F-35 របស់អាមេរិក៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)