បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-06-25

ប្រទេសវៀតណាម​មិនទាន់ប្រកាសបើកច្រកអន្តរជាតិនៅឡើយទេ​ ព្រោះខ្លាចមានការឆ្លងរលកទី២

#​ភ្ញៀវទេសចរ# #COVID-19# #សង្គម# #ជើងហោះហើរ# #ព័ត៌មានសង្គម#

2793

នាយករដ្ឋមន្រ្តីនៃប្រទេស​វៀតណាមបានមានប្រសាសន៍កាលពីថ្ងៃពុធថា ទោះបី​ស្ថានភាពមេរោគកូវីដ-១៩​មានភាពប្រសើរឡើងវិញក៏ដោយ ​វៀតណាមមិនទាន់មានផែនការទទួល​ភ្ញៀវទេសចរអន្តរជាតិចូលមកប្រទេសខ្លួននៅឡើយទេ ព្រោះ​​​​ភ័យខ្លាចមាន​ការឆ្លងរីករាលដាលរលកទី២។

លោកបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលដាច់ដោយឡែកកណ្តាល ដែល​​ផ្ទុកអ្នកជំងឺបាន ៣៥២នាក់ និងព្យាបាលឱ្យបានជាសះស្បើយឡើងវិញទាំងអស់ និងមិនមានករណីស្លាប់សូម្បីតែម្នាក់។ នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍កាលពីថ្ងៃពុធថា “វៀតណាមមិនមានមូលហេតុដែលត្រូវប្រញាប់បើកច្រកអន្តរជាតិឡើងវិញនោះទេ”។

​វិស្វករជំនាញត្រូវបានអនុញ្ញាតឱ្យចូលប្រទេសវៀតណាមតាមជើងហោះហើរពិសេសនិងត្រូវដាក់ឱ្យនៅដាច់​ដោយឡែកក្នុងសណ្ឋាគាររយៈពេល ១៤ថ្ងៃជាមុនសិន។ ​រយៈពេលជាងពីរខែ​​ដែលប្រទេសវៀតណាម​មិនមានអ្នកឆ្លងថ្មីក្នុងតំបន់។ កាលពីដើមខែមិថុនាប្រទេសវៀតណាមបាន​គ្រោងថានឹងចាប់ផ្តើមជើងហោះហើរទៅកាន់ប្រទេសដែល​មិនមានអ្នកឆ្លងថ្មីក្នុងតំបន់​រយៈពេល ៣០ថ្ងៃឬច្រើនជាងនេះ។ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានចំនួនអ្នកឆ្លងថយចុះដូចជាប្រទេស ម៉ាឡេស៊ី និងថៃ​កំពុងពិចារណា​ធ្វើដំណើរកម្សាន្តទៅ​​ប្រទេស​ចិន កូរ៉េខាងត្បូង និងជប៉ុន។​ ​

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (41)

Ah Vii

· 2020-06-27

hi

Dara Coca

· 2020-06-27

😎

Chan Visa

· 2020-06-27

👍

王沙瑟

· 2020-06-27

👍

01286

· 2020-06-26

😋😊

Good knowledge Khmer

· 2020-06-26

ប្រុងប្រយ័ត្នគឺល្អ

K S 773290537

· 2020-06-26

🤗😎

មិត្ត354684070

· 2020-06-26

😊😊😊😊😊

មិត្ត813522120

· 2020-06-26

👋👋

Pheakdy

· 2020-06-26

👍👍👍👍👍

ជី៚ ភក្តី

· 2020-06-26

😍

មិត្ត397248695

· 2020-06-26

😍

មិត្ត761194736

· 2020-06-26

🤗🤗🤗🤗

ID10854838

· 2020-06-26

អរគុណដែលបានចែករំលែក

Chim Ratana II

· 2020-06-26

😏😏😏😏😏

  • 1
  • 2
  • 3
ទៅកាន់