
Beauty
· 2020-06-29
អ្វីដែលម្ចាស់សក់ក្បាលដែលមានសុខភាពមិនសូវល្អត្រូវដឹង
#ចំណេះដឹង# #សុខភាពសក់# #ថែទាំសក់# #អប់រំ និងការងារ#
23880
បច្ចុប្បន្ន មនុស្សស្រីកំពុងប្រឈមនឹងការខូចសក់ ដោយសារតែការធ្វើសក់ជាប្រចាំនេះឯង។ ហើយនៅទូទាំងពិភពលោក ក៏បានផលិតផលិតផលជំនួយសក់ជាច្រើនដើម្បីជួយសម្រួលដល់ស្ថានភាពរបស់ស្ត្រី ប៉ុន្តែមនុស្សស្រីភាគច្រើនមិនទាន់ចេះប្រើផលិតផលទាំងអស់អោយបានត្រឹមត្រូវនៅឡើយទេ...។
ខ្ញុំមានបញ្ហាសក់ក្បាលនេះតាំងពីតូចមកម្ល៉េះ ។ សក់ខ្ញុំមានសុខភាពមិនល្អតាំងពីកំណើត (ពេទ្យជំនាញបានអោយដឹងថា សក់ក្បាល ក្រចក និងស្បែក អាចបញ្ជាក់ពីសុខភាពរបស់មនុស្សទូទៅ...)។
សក់ខ្ញុំមិនរឹងមាំទេ វាមានសរសៃតូច និងឆាប់ខូចបំផុត ទោះបីជាប្រើផលិតផលម៉ាកល្បីច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែក្រោយមកខ្ញុំក៏សម្រេចចិត្តធ្វើការរួមបញ្ចូលមួយពីចំណេះដឹងទូទៅដែលខ្ញុំបានដឹង...
ខាងក្រោមនេះខ្ញុំនឹងណែនាំអ្នកពីរបៀបថែទាំដ៏ត្រឹមត្រូវសម្រាប់សុខភាពសក់ក្បាល៖
- ខ្ញុំតែងកក់សក់រៀងរាល់ ២ថ្ងៃម្តង
- សម្រាប់ការកក់សក់ គឺខ្ញុំកក់ដោយខ្លួនឯង ហើយវិធីកក់សក់គឺខ្ញុំរៀនពី google ដូចគ្នាអំពីវិធីត្រឹមត្រូវក្នុងការកក់សក់។
ដោយសារសក់ក្បាលរបស់ខ្ញុំជាប្រភេទសរសៃតូចងាយខូច ទើបខ្ញុំកក់សក់ដោយមានរបៀបបន្តិច (ដើម្បីកាត់បន្ថយជ្រុះសក់) ថ្នម និងមិនប្រើក្រចកអេសស្បែកក្បាល។
១. ពេលកក់សាប៊ូ
- មិនប្រើក្រចកអេសខ្លាំងទៅលើស្បែកក្បាល
- កូរសាប៊ូជាមួយទឹកអោយពពុះសិន សឹមយកមកកក់សក់
- អេសថ្នមៗលើស្បែកក្បាលរហូតចេញពពុះពណ៌ខ្មៅ បន្ទាប់មកច្បូតពពុះនោះចេញ និងធ្វើការកក់សាប៊ូសារជាថ្មីម្តងទៀត។
២. ពេលអប់សក់
- ថ្នាំអប់សក់ខ្ញុំលាបចំងាយប្រមាណជាកន្លះចង្អាមពីក្បាល ហើយទុកវាមិនលើសពី5នាទីនោះទេ (សម្រាប់សក់ខ្ញុំ មានសុខភាពមិនល្អ ដូច្នេះខ្ញុំក៏មិនអាចផ្អាប់យូរបានដែរ)
- នៅពេលជំរះសក់ ខ្ញុំប្រើកំលាំងទឹកផ្កាឈូកចូលទៅលាងសក់របស់ខ្ញុំ ដោយមិនប្រើដៃបូតឡើយ គឺគ្រាន់តែប្រ់ម្រាមដៃត្រដុះលាងជំរះស្បែកក្បាលជាជំនួយ ដើម្បីជៀសវាងជំរះមិនបានស្អាតល្អ គឺធ្វើដូចជាម៉ាស្សាក្បាលអុីចឹងដែរ
៣. ពេលសំងួតសក់
- រឿងទី១ ដាច់ខាតខ្ញុំមិនប្រើកន្សែងពោះគោរុំ ឬជូតសក់ឡើយ ដោយគ្រាន់តែ ក្រាលកន្លែងលើស្មានិងទុកសក់អោយស្ងួតជាមួយខ្យល់កង្ហាល់ ឬស្ងួតតាមដំណើររបស់វា
(ព្រោះក្នុងការណែនាំអ្នកជំនាញស្បែកក្បាលបានអោយដឹងថា ប្រេងធម្មជាតិនៅសក់មានសារៈសំខាន់ណាស់ បើសិនជាប្រើពោះគោជូតសក់ វានឹងធ្វើអោយសក់ងាយផុយស្ងួត) ។
- ក្រោយសក់នៅសើម តែលែងស្រក់ទឹកហើយ ខ្ញុំក៏ចាប់ផ្តើមយកផលិតផលប្រេងលាបសក់ (សេរ៉ូមចិញ្ចឹមសរសៃសក់) មកលាប (ដាច់ខាតមិនអោយប៉ះនឹងស្បែកក្បាល ព្រោះសក់ខ្ញុំងាយឡើងប្រេង ដូច្នេះអ្នកឯកទេសណែនាំអោយលាបផុតពីស្បែកក្បាលបន្តិច ឬពាក់កណ្តាលដល់ចុងសក់) ។
៤. ពេលធ្វើសក់
- សក់ខ្ញុំមិនត្រង់តាំងពីកំណើត ដូច្នេះទាមទារអោយខ្ញុំកៀបរាល់ថ្ងៃ ហេតុនេះហើយមុននឹងប្រើប្រាស់ផលិតផលធ្វើអោយសក់ទន់រលោង ខ្ញុំកៀបសក់អោយរួចរាល់សិន ទើបបាញ់វា។ ប៉ុន្តែ បើសិនជាអ្នកត្រូវចំណាយពេលនៅក្រោមកំដៅថ្ងៃខ្លាំង គួរជៀសវាងប្រើផលិតផលប្រភេទនេះ។ ព្រោះសារជាតិប្រេង នឹងធ្វើអោយកំដៅកាន់តែកើនកំដៅលើសក់ក្បាល។
*បន្ថែម: ហាមដាច់ខាតកក់សក់ជាមួយទឹកក្តៅ ឬសិតសក់ពេលសក់សើម។ ដើម្បីជាជំនួយដល់ការដុះសក់ សូមព្យាយាមម៉ាស្សាស្បែកក្បាលរៀងរាល់មុនពេលចូលគេង (ការម៉ាស្សាមិនត្រឹមតែជួយដល់ការលូតលាស់នៃសក់ក្បាលប៉ុណ្ណោះទេ វាថែមទាំងជួយដល់សុខភាពយើងផងដែរ) ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (707)
ID77446382
· 2021-03-16
បញ្ហាសក់ក៏ជាផ្នែកមួយសំខាន់ដែរសម្រាប់មនុស្សស្រី
Moral 095 912475
· 2021-03-15
ជួយឡាចម្នាក់មួយមកចាំសងវិញ
keosonyta
· 2021-03-11
😐😐😐
SAROM CHEM
· 2021-03-10
Hello
ID77331193
· 2021-03-10
អរគុណសម្រាប់ការចែករំលែក
ID77331193
· 2021-03-10
អរគុណសម្រាប់ការចែ
អ៊ាងគីមហួយកូនខ្មែរ
· 2021-03-09
អរគុណណាស់សម្រាប់ដំណឹងដ៍ល្អមួយនេះ ព្រេាះខ្ញុំកំពុងតែជួបបញ្ហាសក់ជ្រះផង🤔🙂
Mat sos
· 2021-03-07
🤫👍👍👍
ID1316016121713080
· 2021-02-28
🤗🤔🤔
ចន្ទ័ ដារ៉ា
· 2021-02-28
😮😮😮😮😮
ID77023997
· 2021-02-26
😊😊
នាក់ មៀន
· 2021-02-26
😎😎😎
Srey pov44
· 2021-02-26
good
Mr Sor
· 2021-02-26
😀😀
ប្រាំង
· 2021-02-25
😘😘
- 1
- 2
- 3
- 4
- 5
- 6
- 47
ទៅកាន់