
SaroeunPheara
· 2020-07-01
រដ្ឋាភិបាលថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នចំនួន ១ខែទៀតដោយគិតរហូតដល់ចុងខែកក្កដា
#COVID-19# #រដ្ឋាភិបាលថៃ# #គ្រាអាសន្ន# #សង្គម# #នយោបាយជាតិ#
5510
កាលពីថ្ងៃអង្គារអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Narumon Pinyosinwat បានមានប្រសាសន៍ថា គណៈរដ្ឋមន្រ្តី បានអនុម័តជាផ្លូវការនៃការបន្តដាក់ប្រទេសក្នុងក្រឹត្យគ្រាអាសន្នរយៈពេលមួយខែទៀតគឺគិតរហូតដល់ថ្ងៃទី៣១ ខែកក្កដា តាមសំណើរបស់មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩។
លោកស្រី Narumon Pinyosinwat បានមានប្រសាសន៍ថា CCSA បានស្នើសុំពន្យារច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ព្រោះការរីករាលដាលនៃមេរោគហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយ ជាពិសេសប្រទេសនានានៅក្នុងពិភពលោកក៏កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។ ដំណាក់កាលទី៥ នៃការបន្ធូរបន្ថយច្បាប់រឹតបន្តឹងដែលចាប់ផ្តើមកាលពីថ្ងៃពុធនៅតែបន្តយកមកអនុវត្តបើទោះបីជាថៃបានដាក់ប្រទេសក្នុងគ្រាអាសន្នក៏ដោយ។
ការដាក់ប្រទេសឱ្យនៅក្នុងគ្រាអាសន្នក៏មានផលល្អសម្រាប់អាជីវកម្ម និងសកម្មភាពកម្សាន្តផ្សេងៗ ព្រោះថាវាអាចជួយទប់ស្កាត់ការឆ្លងមេរោគក្នុងអត្រាខ្ពស់ និងជួយចៀសវាងការឆ្លងរលកទី២នៃមេរោគកូវីដ-១៩ផងដែរ។ លោកស្រី Narumon ក៏បានបន្ថែមផងដែរថា ក្រឹត្យនេះនឹងត្រូវអនុវត្តរួមជាមួយនឹងការបន្ធូរបន្ថយច្បាប់រឹតបន្តឹងដោយមិនផ្តល់ផលប៉ះពាល់ដល់របៀបរស់នៅរបស់ប្រជាជននោះទេ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (99)
មិត្ត575258225
· 2020-07-15
អាសន្នអត់ការធ្វើទៀតហើយ
A Heng ID77070875
· 2020-07-15
Hi
មិត្ត418485240
· 2020-07-15
🤔
គឺម ហ័ង
· 2020-07-14
តោះៗចុចទៅចុចមក👍🙏👌
មិត្ត476103333
· 2020-07-14
Hi
វីរៈ 273484626383777
· 2020-07-14
F
PHYN 77326932
· 2020-07-14
😊😊
មិត្ត635376540
· 2020-07-14
hello 😉
មិត្ត537819461
· 2020-07-14
សូមឲគ្រោះនេះឆាប់រលាយទៅឆាប់ៗ
មាន់ស្រែ818952697
· 2020-07-14
😀
Visarl KH
· 2020-07-14
ការពារទៅ ប្រសើរជាងព្យាបាល😊😊😊😊😊👍👍👍👍👍👍👍👍👍👍👍👍👍👍
Zakyonhei 279657805
· 2020-07-14
😎
Meng Leng 666 Kh
· 2020-07-14
👍👍👍
មិត្ត003102061
· 2020-07-14
r
មិត្ត446985617
· 2020-07-14
😃😃😃
- 1
- 2
- 3
- 4
- 5
- 6
- 7
ទៅកាន់