បង្ហោះផ្សាយ

ខ្មែរ

SokhaKrom

· 2020-07-01

អ្នកជាសះស្បើយម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌូណេស៊ី

#COVID-19# #ឥណ្ឌូណេស៊ី# #អ្នកជាសះស្បើយ# #សុខភាព# #ជំងឺ#

18447

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ១ នាក់ លើបុរសជនជាតិឥណ្ឌូណេស៊ី។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល ថ្ងៃទីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២០។

អ្នកជាសះស្បើយនោះ ជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អ្នកជាសះស្បើយរូបនេះ ទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។

ដោយឡែក ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ជាជនជាតិខ្មែរចំនួន ១០នាក់ ស្រី ១នាក់ និងបុរស ៩នាក់ ដែលបានត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៤១នាក់ មានស្រ្តីចំនួន ៤០នាក់ និងបុរស ១០១នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ដែលបានរាតត្បាតលើខេត្ត-ក្រុងចំនួន ១៣ រួមមាន រាជធានីភ្នំពេញ ៤៦នាក់, ព្រះសីហនុ ៤០នាក់, សៀមរាប ៧នាក់, កំពង់ចាម ១៦នាក់, បាត់ដំបង ៨នាក់, ព្រះវិហារ ២នាក់, បន្ទាយមានជ័យ ៥នាក់, កំពង់ឆ្នាំង ៣នាក់, កំពត ២នាក់, ត្បូងឃ្មុំ ៤នាក់, កែប ៤នាក់, កោះកុង ២នាក់ និងខេត្តកណ្តាល ២នាក់។

ក្នុងនោះ មានជនជាតិខ្មែរ ៧១នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិក ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ៣នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (38)

មិត្តខ្មែរព័ត៌មាន

· 2020-07-10

😍😍

ID77029911នន59081723

· 2020-07-09

😍😍😍

Pov BUCH

· 2020-07-09

😐😐🤔

អាឆើត

· 2020-07-09

good

Big gun

· 2020-07-08

🤔🤔🤔🤔🤔

មិត្ត477567202

· 2020-07-07

😍

Sokhen Leng

· 2020-07-07

☺️☺️☺️☺️☺️☺️🤡🤡🤡😘😘😘😘

Kong To

· 2020-07-06

ហាយ

Visarl KH

· 2020-07-06

😍😍😍👍👍👍👍👍👍👍👍

Pov Moneath kH

· 2020-07-05

🙏🙏🙏

ID77142886

· 2020-07-05

Hi

កវីកំសត់

· 2020-07-04

🙄🙄🙄

មាន់ស្រែ818952697

· 2020-07-04

😀

មិត្ត534360613

· 2020-07-04

good

មិត្ត418485240

· 2020-07-03

😃

  • 1
  • 2
  • 3
ទៅកាន់

ការណែនាំពិសេស