
TNAOT News
· 2020-07-01
អាជីវករលក់ដូរនៅតូបបណ្តោះអាសន្នផ្សារអូរឬស្សី និយាយពីការលំបាកក្នុងការលក់ដូរលើផ្លូវ១១១
#ផ្សារអូរឫស្សី# #សង្គម# #អាជីវករ# #លក់ដូរ# #ការលក់ដូរ# #សេដ្ឋកិច្ចជាតិ#
7779
ភ្នំពេញ៖ រយៈពេលប្រមាណជាង៣ខែហើយ ដែលអាជីវករលក់ដូរនៅជាន់ឡៅតឿក្នុងផ្សារអូរឬស្សី បានចេញមកលក់ដូរក្នុងតូបបណ្តោះអាសន្ននៅលើផ្លូវ១១១។ ប្រជាពលរដ្ឋជាអាជីវករ ដែលចេញមកលក់ដូរនៅទីនោះមួយចំនួនបានឲ្យដឹងថា ការលក់ដូរក្នុងតូបលើផ្លូវបែបនេះធ្វើឲ្យពួកគាត់ជួបការលំបាក លក់មិនដាច់ដូចពេលមុន ហើយអាចមានហានិភ័យជាមួយរបស់របរ ដែលដាក់លក់ ខ្លាចមានការបាត់បង់ដោយប្រការណាមួយ ពោលគឺមិនសូវមានសុវត្ថិភាព ដូចការលក់នៅលើជាន់ឡៅតឿទេ។ ហេតុនេះពួកគាត់ទទួចឲ្យមានការជួសជុលផ្សារឲ្យបានឆាប់។
ជុំវិញការជួសជុលផ្សារអូរឬស្សីនេះ បើតាមលោក ហ៊ត វ៉ាន់ធី ជាប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី បានឲ្យដឹងថា ការជួសជុលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ លោកថា ពេលនេះមិនទាន់ចាប់ដំណើរការជួសជុល ដោយសារតែ ក្រុមហ៊ុនម៉ៅការជួសជុលផ្សារនេះ នៅមិនទាន់ចរចារតម្លៃគ្នាត្រូវ ហេតុនេះសូមបងប្អូនអាជីវករជាអ្នកលក់ដូរ យោកយល់អាធ្យាស្រ័យ និងចូលរួមសហការទុកឱកាសឲ្យក្រុមការងារធ្វើការតាមសម្រួលផង។
សូមបញ្ជាក់ថា សំណង់អគារផ្សារអូរប្ញស្សី ដែលមានរយៈពេលយូរឆ្នាំមកហើយនោះ នៅមានលក្ខណៈរឹងមាំនៅឡើយ។ លើកលែងតែសំណង់ឡៅតឿ ដែលមានសភាពបែកប្រេះស្រាំដោយអន្លើ បើទុកយូរ អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ហេតុនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញ បានស្នើអាជីវករ ដែលកំពុងលក់ដូរនៅលើឡៅតឿ ក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទីតាំងថ្មីនៅក្រៅផ្សារ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យ ដែលកើតមានឡើងជាយថាហេតុ៕ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មន្រ្តីជំនាញ ក.ប.ប. ទុកពេល ២ថ្ងៃ ឲ្យម្ចាស់ផលិតផលទឹកដោះគោម៉ាក Kofi ប្រមូលផលិតផលដែលបិតបន្លំបាកូដទាំងអស់ត្រឡប់មកវិញ

រឿងខ្មោចព្រៃចន្ទី

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់

ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?

យោបល់ទាំងអស់ (77)
មិត្ត516951482
· 2020-07-05
🤑🤑🤑🤑🤑
កូនជ្រូកមាស
· 2020-07-04
🤔🤔🤔
Steven Choor
· 2020-07-04
ល្អណាស់
Fa Tna
· 2020-07-03
ត្រូវចេះប្រយ័ត្នព្រោះជីវិតយើងទាំងអស់គ្នា
THOEURN VUTHY
· 2020-07-03
🤗😙
ID1313720960815544
· 2020-07-03
good
Seangheng 9999
· 2020-07-02
🤐🤐🤐
Chin Sreang
· 2020-07-02
Wow 😯
IDAh Pha77517514
· 2020-07-02
😮😮
minion
· 2020-07-02
👍👍
Ah Mickey
· 2020-07-02
🤔🤔🤔
ID77152272
· 2020-07-02
😊
Moon20
· 2020-07-02
👍👍
Zaha kh
· 2020-07-02
👍👍
Brown Cony
· 2020-07-02
🤔🤔🤔
- 1
- 2
- 3
- 4
- 5
- 6
ទៅកាន់