
TNAOT News
· 2020-07-09
ពេលភ្លៀងម្តងៗយ៉ាងហោចកន្លះម៉ោង ទើបទឹកហូរអស់ពីម្តុំផ្សារកណ្តាល
#ប្រព័ន្ធលូមេ# #ទឹកលិចផ្លូវ# #សង្គម# #នយោបាយជាតិ# #JICA#
9887
ភ្នំពេញ៖ ទឹកលិចម្តុំផ្សារកណ្តាល នៅតែជាបញ្ហាសម្រាប់ប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្មនៅទីនោះ ព្រោះពេលភ្លៀងទឹកលិចធ្វើឲ្យពួកគាត់ពិបាកក្នុងការលក់ដូរ និងធ្វើការងារផ្សេងៗ។ ប៉ុន្តែពួកគាត់បានឲ្យដឹងថា ក្នុងមួយរយៈចុងក្រោយនេះ ទោះជាពេលភ្លៀងម្តងៗមានទឹកឡើងលិចក៏ពិតមែន តែមិនលិចក្នុងរយៈពេលយូររាប់ម៉ោងដូចកាលមុនឡើយ។
អ៊ុំស្រីជាអ្នកលក់បាយម្ហូបម្នាក់នៅក្បែរផ្សារចាស់បានឲ្យដឹងថា កាលពីមុនពេលភ្លៀងម្តងៗ តែងធ្វើឲ្យមានការលិចលង់ពិបាកលក់ដូរណាស់ គាត់ថា “កាលពីមុនគ្មួយអើយ ភ្លៀងម្តងៗអណ្តែតចាន អណ្តែតឆ្នាំ តែពេលនេះ មិនសូវយូរដូចកាលពីមុនទេ យ៉ាងយូរ៣០នាទីអីទឹកហូរទៅអស់ហើយ ព្រោះគេធ្វើលូទឹកធំៗជាងមុន”។
ចំណែកអ្នកលក់ឪឡឹកតាមរទេះរុញម្នាក់នៅម្តុំនោះបានឲ្យដឹងដែរថា ម្តុំផ្សារកណ្តាលនេះនៅតែមានការលិចទឹក មិនខុសពីផ្សារអូរឬស្សី និងផ្សារដើមគរនោះទេ ហើយភាគច្រើនមូលហេតុបណ្តាលឲ្យលិចគឺមកពីសំរាម និងការបិទសន្ទះលូដែលមានប្រហោងធំៗ។
ស្រដៀងគ្នានោះដែរ អ្នកលក់ទឹកកកនៅកាច់ជ្រុងខាងជើងឆៀងខាងលិចផ្សារកណ្តាល បានលើកឡើងថា កាលពីមុនទឹកលិចម្តុំផ្សារកណ្តាលនេះ គឺលិចរាប់ម៉ោងទម្រាំស្រកអស់ទៅវិញមិនថាភ្លៀងតិច ឬច្រើននោះទេ តែងតែលិច ប៉ុន្តែពេលនេះ មានភាពស្រួលជាងមុនព្រោះលិចមិនសូវយូរប៉ុន្មានទេ។ លោកថា “បានជាទីនេះទឹកលិចព្រោះវាជាទីប្រជុំទឹកហូរមកពីគ្រប់ទិស មិនថាផ្សារចាស់ ផ្សាររាត្រី ខាងលិច ខាងកើត គឺប្រមូលមកទីនេះទាំងអស់” ។
រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិហៅកាត់ថា JICA បានផ្ដល់ជំនួយឥតសំណងជាង៣០លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីស្ដារប្រព័ន្ធលូរនៅតាមខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ។
ក្នុងនោះរួមមានការដាក់បណ្ដាញលូមេនៅក្នុងខណ្ឌទួលគោក និងខណ្ឌដូនពេញ សាងសង់អាងស្តុកទឹកក្រោមដី និងស្ថានីយបូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដំឡើងរបាមេកានិចស្វ័យប្រវត្តិប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ផងដែរ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនិងបំបាត់ការលិចទឹកនៅរដូវវស្សាក្នុងរាជធានីភ្នំពេញ៕ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (104)
មិត្ត16557705
· 2020-07-12
👍👍👍👍👍
ID76991032
· 2020-07-12
😍😍😍😍
Jin mey
· 2020-07-12
Wow
funnykiko
· 2020-07-12
😶😶😶😶
Big gun
· 2020-07-12
😮😮😮😮
Vanna168
· 2020-07-12
🤗🤗🤗
ID1313720960815544
· 2020-07-12
good
I Sok Leng
· 2020-07-12
😳😳😳
YoU No Pro Sad
· 2020-07-11
HI 😘😍
Vet Rathna
· 2020-07-11
🤔🤔🤔🤔🤔
ID77119642
· 2020-07-11
🤔🤔🤔🤔
រ៉ាន់ ស៊ីណាត
· 2020-07-11
🙄
មិត្ត0973586158
· 2020-07-11
😍😍
មិត្ត0973586158
· 2020-07-11
😍😍
Korng sreyleak
· 2020-07-11
WOW 😮
- 1
- 2
- 3
- 4
- 5
- 6
- 7
ទៅកាន់