
SaroeunPheara
· 2020-07-14
ជនល្មើសចំនួន ៧នាក់់ត្រូវចាប់ខ្លួនពីបទបម្រើការងារល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត
#សង្គម# #ជនល្មើស# #ព័ត៌មានសង្គម# #ល្បែងស៊ីសង# #ស្រុក Banglamung#
6383
ជនសង្ស័យ ៧នាក់ ត្រូវបានចាប់ខ្លួននៅស្រុក Banglamung កាលពីម្សិលមិញពីបទបម្រើការងារល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត។
ប៉ូលិសមួយក្រុមដឹកនាំដោយឧត្តមសេនីយ៍ទោ Panthana Nuchanart មកពីការិយាល័យបង្ក្រាបគ្រឿងញៀននិងលោកវរសេនីយ៍ឯក Patanachai Pamornpiboon អធិការនគរបាលស្រុក Banglamung បានចូលឆែកឆេរផ្ទះមួយនៅឯភូមិ Nong Plalai កាលពីរសៀលថ្ងៃម្សិលមិញ។
ពួកគេចាប់បានបុរសចំនួន ៧នាក់ ដែលមានអាយុចាប់ពី ២២ ដល់ ២៧ឆ្នាំ រឹបអូសបានកុំព្យូទ័រ ៦គ្រឿង និងកុំព្យូទ័រយួរដៃ ៤គ្រឿង។ ប៉ូលិសបានប្រាប់អ្នកសារព័ត៌មាន Pattaya ថាជនល្មើសកំពុងធ្វើការឱ្យគេហទំព័រអ៊ីនធឺណិត“១២៣yes” ។ ជនល្មើសបានប្រាប់ប៉ូលិសថាពួកគេបានធ្វើការឱ្យគេហទំព័រនេះដោយមិនស្គាល់ម្ចាស់ក្រុមហ៊ុន ហើយពួកគេបានអះអាងថាមិនបានស្គាល់សូម្បីតែឈ្មោះ ទីតាំង ឬរបៀបទាក់ទងទៅម្ចាស់ក្រុមហ៊ុនទេ។
ប៉ូលិសស្រុក Banglamung កំពុងបន្តការស៊ើបអង្កេតដើម្បីចាត់វិធានការលើអ្នកផ្សេងទៀតដែលកំពុងផ្សព្វផ្សាយគេហទំព័រល្បែងស៊ីសងតាមអ៊ីនធឺណិតនិងព្រមទាំងព្យាយាមវែកមុខម្ចាស់ក្រុមហ៊ុនដែលបង្កើតគេហទំព័រនេះផងដែរ។ ប្រទេសថៃមានច្បាប់ប្រឆាំងនឹងការលេងល្បែងស៊ីសងយ៉ាងតឹងរឹងបំផុតនៅក្នុងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវឱ្យពលរដ្ឋមកដាក់ពាក្យទទួលយកទីតាំងដីឡូត៍ថ្មី ដោយទុករយៈពេលចំនួន ១៥ថ្ងៃជាកំហិត

ក្រុមតារាម៉ូឌែលកម្ពុជា Almée Couture នឹងនាំយកនូវម៉ូតសម្លៀកបំពាក់កម្ពុជាបង្ហាញលើវេទិការ លំដាប់ពិភពលោក New York Fashion Week 2025 ខាងមុខនេះ

សមត្ថកិច្ចចុះបង្រ្កាបមុខសញ្ញាលួចនៅពេលយប់ចំនួន ១០នាក់ ក្នុងក្រុងបាត់ដំបង

អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ

យោបល់ទាំងអស់ (144)
សៅ ស្រីដែន
· 2020-08-12
😯😯😯
ThaRin
· 2020-08-12
☺️☺️
Oppa Franco
· 2020-08-12
☺️☺️
មិត្ត528714774
· 2020-08-09
😍😍😍
មិត្ត320093674
· 2020-08-08
😕
មិត្ត639201401
· 2020-08-06
😍😍😍
Inspiration+
· 2020-08-04
😮😮
Theany Rayouth
· 2020-08-03
😊😊
មិត្ត956811174
· 2020-08-02
😊
Saruon Apsara
· 2020-08-01
🤗🤗
Yon virakyouth
· 2020-08-01
☺️☺️
Sofiya🦄@
· 2020-08-01
👍👍👍
មិត្ត686667345
· 2020-08-01
😃😃😃
AB Plus
· 2020-07-31
😕😕😕
Mey Lover Kp
· 2020-07-31
👍
- 1
- 2
- 3
- 4
- 5
- 6
- 10
ទៅកាន់