
TNAOT News
· 2020-07-15
មីន និងកាកសំណល់សង្គ្រាមនៅតែមិនទាន់បោសសម្អាតអស់
#កាកសំណល់# #មីន# #សង្គម# #បោសសម្អាត# #នយោបាយជាតិ# #សង្គ្រាម#
6349
រាជធានីភ្នំពេញ៖ ទោះបីកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុង រយៈពេលជាង២០ហើយក្តី ប៉ុន្តែមីន និងកាកសំណល់សង្គ្រាមរាប់ទស្សវត្សរ៍នៅលើទឹកកម្ពុជា នៅតែមិនទាន់បោសសម្អាតអស់។ វានៅតែបន្តបង្កការភ័យខ្លាច គម្រាម កំហែងអាយុជីវិតពលរដ្ឋកម្ពុជារហូតមកដល់ពេលនេះ ។
ពលរដ្ឋរស់នៅក្នុងតំបន់ដែលមានមីន និងកាកសំណល់សង្គ្រាមពិបាកនឹងធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារខ្លួនឲ្យរីកចម្រើនលូតលាស់ណាស់ ពីដីកសិកម្មពោរពេញដោយគ្រាប់មីននោះ ។
សង្គ្រាមជាច្រើនទសវត្សរ៍នៅកម្ពុជាបានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្ទៃក្នុង និងនៅតំបន់ព្រំដែន ។ ជាពិសេសនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានគ្រាប់មីនប្រហែលពី៤ ទៅ៦ លានគ្រាប់ ចាប់ពីខេត្តកោះកុងរហូតដល់ខេត្តព្រះវិហារ។ នេះបើតាមការឲ្យដឹងពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្តថា គ្រប់មីន និងកាកសំណល់សង្គ្រាមទាំងនោះ ត្រូវបានគេដាក់នៅចន្លោះឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៨ និងការទម្លាក់គ្រាប់ពីលើអាកាសដោយសហរដ្ឋអាមេរិក មានជាង ២៧៥ លានតោន ។ ខេត្តឧត្តរមានជ័យជាខេត្តមួយដែលរងគ្រោះដោយសារសង្គ្រាមអូសបន្លាយអស់រយៈពេលយូរ និងបង្កឲ្យខ្ទេចខ្ទីទ្រព្យសម្បត្តិ ឆេះផ្ទះសម្បែង ខូចខាតផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម អាយុជីវិត ភាពកំព្រា ព្រាត់ប្រាស់បងប្អូនកូនចៅយ៉ាងខ្លោចផ្សា។
ឆមាសទី១ឆ្នាំ២០២០ អត្រាជនរងគ្រោះដោយសារមីន និងកាកសំណល់សង្គ្រាម មានចំនួន ៣៦ នាក់ បានចុះថយចុះ ៤២% ប្រៀបធៀបជាមួយនឹងឆមាសទី១ ឆ្នាំ២០១៩ ដែលមានជនរងគ្រោះដោយសារមីន និងគ្រាប់ ចំនួន ៦២នាក់។
កម្ពុជា គ្រោងកម្ទេចសម្អាតកាកសំណល់សង្គ្រាម និងគ្រាប់មីនឲ្យអស់ពីក្នុងដីនៅឆ្នាំ២០២៥។ លោកលី ធុជ អនុប្រធានទី១ អាជ្ញាធរមីនថា ការងារនេះ ត្រូវការធនធានមនុស្ស សម្ភារ និងថវិកាជាច្រើន ទើបជំរុញការបោសសម្អាតបានរួចរាល់តាមផែនការកំណត់។ លោកបញ្ជាក់ថាការងារដែលត្រូវនៅពេលនេះ គឺជំរុញការសផ្សព្វផ្សាយ អប់រំពលរដ្ឋ ឲ្យកាន់តែទូលំទូលាយពីគ្រោះថ្នាក់គ្រាប់មីននេះ៕ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
រឿងខ្មោចព្រៃចន្ទី

ពាក្យអពមង្គល! ចំណាំមើលទៅ បើយាយតានិយាយពាក្យទាំងនេះទៅកាន់ចៅៗ ថ្ងៃមុខទៅច្បាស់ជាវិនាស

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម

យោបល់ទាំងអស់ (0)