
អានប្រលោមលោក
· 2020-07-18
ការរកឃើញនៃ យក្សក្បាល២ នៅឆ្នាំ ១៦៧៣ ដែលអាចជាភស្ដុតាងថាពិភពលោកយើងធ្លាប់មានយក្ស
#យក្ស# #អាថ៌កំបាំង# #ចំណេះដឹង# #ប្លែកៗ# #អប់រំ និងការងារ#
11888
នៅលើពិភពលោកយើងគឺមានរឿងរ៉ាវប្លែកៗជាច្រើនទាំងមិនគួរឲ្យជឿ ទាំងចម្លែកឬមានភាពអាថ៌កំបាំង។ ជាក់ស្តែងដូចជារឿងមួយនេះតើអ្នកធ្លាប់ជឿថាលើលោកនេះមានយក្សដែរទេ?
មើលអត្ថបទខាងក្រោមនេះអ្នកនឹងភ្ញាក់ផ្អើលជាមិនខាន៖
ត្រលប់ទៅឆ្នាំ ១៦៧៣៖
រឿងរ៉ាវរបស់យក្សមួយដែលមានក្បាលពីរនោះគឺ Kap និង Dwa ដែលមាននៅក្នុងកំណត់ត្រារបស់សហរដ្ឋអាមេរិកនិងអង់គ្លេស។ មនុស្សយក្សនេះគឺមានកម្ពស់ ៣.៦ ម៉ែត្រនិងអ្វីដែលពិសេសគឺមានក្បាលពីរថែមទៀតផង។
យក្ស Kap និង Dwa មានដើមកំណើតចេញពីព្រៃជ្រៅនៃប្រទេសអាហ្សង់ទីនមុនពេលវាត្រូវបានចាប់ដោយពួកនាវិកអេស្ប៉ាញដែលឆ្លងកាត់ព្រៃ។ ប៉ុន្តែមុននឹងអាចចាប់ខ្លួនយក្ស Kap និង Dwa បានក្រុមនាវិកបានប៉ះទង្គិចជាមួយយក្ស KapនិងDwa បណ្តាលឲ្យនាវិកមានមនុស្សស្លាប់ ៤ នាក់។
ក្រោយពីបានចាប់និងសម្លាប់យក្សនោះហើយបើអនុញ្ញាតឲ្យសាកសពយក្សនេះត្រូវរលេះរលួយវាអាចនឹងមើលទៅគ្មានតម្លៃទើបនាវិកទាំងនោះសម្រេចថាយកសាកសពរបស់យក្សទៅរុំធ្វើជាសាកសពម៉ាំមីដើម្បីរក្សាសាកសព។ ដោយសង្ឃឹមថានឹងអាចលក់រាងកាយរបស់យក្សនេះបាន។
យក្សនេះត្រូវបានដាក់តាំងបង្ហាញនៅសហរដ្ឋអាមេរិកនិងអង់គ្លេសដោយមានកំណត់ត្រាថតនៅសហរដ្ឋអាមេរិកក្នុងទសវត្សឆ្នាំ ១៩៨០ និងនៅចក្រភពអង់គ្លេសតាំងពីឆ្នាំ ១៩០០ ។
តើពេលនេះយក្សនោះនៅឯណា?
អស់រយៈពេលជាច្រើនសតវត្សមកហើយដែលសាកសពរបស់យក្ស Kap និង Dwa ឥឡូវនេះត្រូវបានដាក់តាំងបង្ហាញនៅក្នុង The Antique Man ដែលជាសារមន្ទីរចម្លែកមួយមានទីតាំងនៅ Baltimore រដ្ឋ Maryland ។ ទោះបីជាច្រើនឆ្នាំត្រូវបានគេសង្ស័យថារឿងរ៉ាវរបស់យក្ស Kap និង Dwa អាចនឹងមិនដែលមានឬសូម្បីតែម៉ាំមីដែលបានបង្ហាញនៅក្នុងសារមន្ទីរនេះ អាចក្លែងក្លាយផង។ ប៉ុន្តែនៅពេលអ្នកជំនាញពិនិត្យមើលម៉ាំមីនោះគឺមិនមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថាជាម៉ាំមីក្លែងក្លាយឡើយ។
គេក៏បានរកឃើញថាក្បាលដែលនៅជាប់គ្នា មិនបណ្តាលមកពីការចងក្បាលមនុស្សឬគ្មានស្នាមដែលបញ្ជាក់ថាដេរជាប់គ្នាឡើយ ដូច្នេះវាអាចទៅរួចដែលរឿងរ៉ាវរបស់យក្ស Kap និង Dwa គួរតែមាននៅក្នុងអតីតកាលពិតប្រាកដមែន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)