
TNAOT News
· 2020-07-19
មុខសញ្ញាយ៉ាងសកម្ម២នាក់ អស់លក្ខណ៍ក្នុងបន្ទប់ជួល
#គ្រឿងញៀន# #ជនសង្ស័យ# #សមត្តកិច្ច# #សង្គម# #នយោបាយជាតិ#
12103
រាជធានីភ្នំពេញ ៖ សមត្តកិច្ចចាត់ទុកថា ជនសង្ស័យ២នាក់ជាជនជួញដូរគ្រឿងញៀនយ៉ាងសកម្មភាព តែពេលនេះត្រូវបានចូលអន្ទាក់របស់កម្លាំងជំនាញ ក.១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យទី១១ ដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មមួយករណី នៅចំណុចបន្ទប់ផ្ទះជួលលេខ៥០៥ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ឈ្មោះ សំ សម្បត្តិ ភេទប្រុស អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផាន់ សុធា ភេទប្រុស អាយុ២២ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ជាមួយ និងការឃាត់ខ្លួនជនសង្ស័យទាំង២ នាក់នោះ សមត្តកិច្ចដកហូតវត្ថតាងរួមមាន៖ ១-ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥៣.៧៨ ក្រាម, ២-ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA)ទម្ទន់ ៤០.២៣ក្រាម ដូច្នោះសារធាតុញៀនសរុបមានទម្ងន់ ៨៩៤.០១ ក្រាម (ស្មើជិត១គីឡូក្រា) ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (207)
មិត្ត732842607
· 2020-10-24
ដឹងថតបិតមុខធ្វើអីបើយកមកចុះផ្សាយចិង មើលមុខមិចដឹង😍😍😍ផ្សាយលាក់
កូន ក្មែរមួយជាតិ
· 2020-10-24
សូមឲបងប្អូនពុកម៉ែទាំអស់ប្រុងប្រយ័ត្នចំពោះបញ្ហាកូវីតសូមកំនៅជិតជនបរទេសជាពិសេសអ្ន្កកមានជម្ងឺក្អក ក្តៅខ្លួនលើសពី38អង្សាសេទៅណាមកណាសូមការពារប្រុងប្រយ័ត្នជានិច្ចនិងបញ្ហាទឹកជំនន់ជាខ្លាំ វាអាចកើតឡើងជាយថាហេតុណាមួយសម្រាប់ពុកម៉ែបងប្អូនណារស់នៅកេហដ្ឋានជិតស្ទឹង ប្រឡាយ ទន្លេ សមុទ្រជាដើម
មិត្ត251450465
· 2020-10-21
😎😎😎
SreyRoth03
· 2020-10-20
😌😌
មិត្ត466695641
· 2020-10-10
👍👍👍👍👍👍
មិត្ត224645884
· 2020-09-29
🙂
za65568
· 2020-09-28
😮
Saoheng
· 2020-09-28
😍
មិត្ត762604526
· 2020-09-27
😮😮😮
Reuk ratha
· 2020-09-19
😄😄😄😄😄😄
Oun kouch
· 2020-09-12
😎😎
pink235380275
· 2020-09-08
😮😮😮😮
មិត្ត286964151
· 2020-08-19
😆😅😄😃🤣🤣
មិត្ត316039711
· 2020-08-18
😳
មិត្ត463807053
· 2020-08-16
👍👍👍👍👍
- 1
- 2
- 3
- 4
- 5
- 6
- 14
ទៅកាន់