
TNAOT News
· 2020-07-20
លោក កឹម សុខា ផ្ញើសារទៅអ្នកគាំទ្រ បន្ទាប់ពីចុះទៅតាមខេត្តស្ងាត់ៗ
#កឹម សុខា# #អ្នកគាំទ្រ# #គណបក្សប្រឆាំង# #សង្គម# #នយោបាយជាតិ#
5699
រាជធានីភ្នំពេញ ៖ អតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ផ្ញើសារទៅកាន់អ្នកគាំទ្រ ក្រោយពីមានភាពស្ងៀមស្ងាត់មួយរយៈពេលកន្លងមក។ សារនោះធ្វើឡើងបន្ទាប់ពីលោក បង្ហាញមុខជាសាធារណៈ ក្នុងការធ្វើដំណើរទៅជួបសួរសុខទុក្ខអ្នកគាំទ្រ និងអុជធូបបួងសួងនៅបណ្តាខេត្តមួយចំនួន ដូចជានៅបន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ កំពត ជាដើម។
លោក កឹម សុខា បានសរសេរសារនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោកថា «ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរព្រះគុណ និងអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិមកពីរាជធានី ខេត្តមួយចំនួន ដែលកន្លងមកបាននិមន្ត និងអញ្ជើញមកសួរសុខទុក្ខខ្ញុំព្រះករុណា ខ្ញុំនៅគេហដ្ឋានផ្ទាល់ និងចំពោះព្រះសង្ឃ បងប្អូនដែល បានស្កាត់មកជួបសួរសុខទុក្ខ ដោយសម្តែងនូវមនោសញ្ចេតនានឹករលឹកក្រៃលែងចំពោះរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើដំណើរទៅតាមបណ្តាខេត្តមួយចំនួននាពេលថ្មីៗនេះ ទោះបីមិនមានការជូនដំណឹង ឬផ្សព្វផ្សាយក៏ដោយ» ។
ជាមួយគ្នានោះផងដែរ លោកក៏បានអះអាងថា «ខ្ញុំព្រះករុណា ខ្ញុំនៅតែមានក្តីនឹករលឹក ចង់ជួប ចង់ ស្តាប់ និងចង់និយាយឆ្លើយឆ្លងសួរសុខទុក្ខជាមួយបងប្អូន នៅទីកន្លែងនានាបន្តទៀត ឲ្យតែមានឱកាស។ សូមបងប្អូនជនរួមជាតិមានសុខភាពល្អ» ។
ជុំវិញការបង្ហាញខ្លួនជាសាធារណៈជាច្រើនលើករបស់លោក កឹម សុខា ត្រូវបានលោកស្រីម៉េង សុភារី មេធាវីមួយរូបក្នុងចំណោម៤រូបដែលការពារក្តីអោយអតីតមេបក្សសង្គ្រោះជាតិថា គឺមិនខុសពីបំរាមរបស់តុលាការកម្ពុជានោះឡើយ ព្រោះកន្លងមកតុលាការបានសម្រេចបន្ធូរបន្ថយកម្រិតនៃការដើរហើររបស់លោក កឹម សុខា មានសិទ្ធធ្វើដំណើរពេញផ្ទៃប្រទេសកម្ពុជា លើកលែងតែការចាកចេញទៅក្រៅប្រទេសតែប៉ុណ្ណោះ៕ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (67)
Naratphin
· 2020-08-18
wow
Reuk ratha
· 2020-08-17
😂😂😂😂😂
Ean SOPHAL
· 2020-08-17
🙄🙄🙄
Socheat wife
· 2020-08-16
😍😍😍😍😍😍
ញាញ់ ញាញ់
· 2020-07-25
🤔
Hoeun LyDa
· 2020-07-25
😲
Sreyne Srey
· 2020-07-25
🤔 😏
Nhanh SoPheak
· 2020-07-25
🤔
សាមឿន
· 2020-07-25
😲
មិត្ត476103333
· 2020-07-24
Hi
panha intellect
· 2020-07-24
😍
Deth Thea
· 2020-07-24
😊
Kmeng Kom Sot
· 2020-07-24
qb
Sokhen So
· 2020-07-24
🤗🤗🤗🤗😋😋😋😎😎🤣🤣🤣🤣
Sokhoeurn
· 2020-07-23
😍😍😍
- 1
- 2
- 3
- 4
- 5
ទៅកាន់