បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-07-21

ពលករចំណាកស្រុកពីប្រទេសថៃ ១០ម៉ឺននាក់ បានងាកមកចាប់យកវិស័យកសិកម្ម

#ពលករចំណាកស្រុក# #កសិកម្ម# #រដ្ឋាភិបាលជួយឧបត្ថម្ភ# #ជំរុញផលិតផលស្រូវ# #សង្គម#

11248

ពលករចំណាកស្រុកពីប្រទេសថៃ និងអ្នកដែលបាត់បង់ការងារធ្វើ នៅក្នុងវិស័យសេវាកម្ម បាននាំគ្នា​វិល​ទៅ​ស្រុកកំណើត ដើម្បីចូលទៅក្នុងវិស័យកសិកម្ម។ នេះបើយោងតាមការថ្លែងឱ្យដឹងពីប្រមុខ​រាជរដ្ឋាភិបាល​​កម្ពុជាសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃ ២១ កក្កដា ឆ្នាំ​២០២០ សម្តេចហ៊ុន សែនបានឱ្យដឹងថា ពលករចំណាកស្រុកពីប្រទេស​ថៃ១០ម៉ឺននាក់​បានវិលចូលវិស័យកសិកម្ម រីឯអ្នកបាត់បង់ការងារធ្វើនៅក្នុងវិស័យសេវាកម្ម ក៏បានវិលមកស្រុកកំណើតជាមួយនឹងការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលផងដែរ។

សម្តេចហ៊ុន សែនបានបញ្ជាក់ថា” យើងនៅមានការងារធ្វើ ក្នុងវិស័យកសិកម្ម” ។

ដោយឡែកគ្រួសារក្រីក្រ បានរកឃើញបន្ថែមចំនួន៥ម៉ឺនគ្រួសារថែមទៀត”៕ ដោយ៖ ឃួន លក្ខិណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស