បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-07-21

ការ​នាំ​អង្ករចេញ​ឲ្យ​បាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ ​នៅ​តែ​ជា​វិស័យ​អាទិភាព

#សម្តេច ហ៊ុន សែន​# #កសិកម្ម# #ក្នុងស្រុក# #អាជីវកម្ម# #សង្គម# #អង្ករ# #ក្រៅប្រទេស#

9429

ខេត្តតាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​គោលនយោបាយ​នូវ​ការ​នាំ​អង្ករ​ឲ្យ​បាន​១​លាន​តោន ក្នុង​មួយ​ឆ្នាំ និង​គោលនយោបាយ​ពាណិជ្ជកម្ម​នៅ​តែ​ជា​គោលការណ៍​ទិដ្ឋភាព​របស់​រាជរដ្ឋាភិបាល ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជា​កសិករ​នៅ​ស្រុក​ព្រៃកប្បាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​បញ្ជាក់​ថា នា​ពេល​កន្លង​មក​កម្ពុជា​មិន​ទាន់​សម្រេច​បាន​ក្នុង​១​ឆ្នាំ នាំ​អង្ករ​ចេញ​១​លាន​តោន​ទៅ​ក្រៅប្រទេស ហើយ​ការ​នាំ​ចេញ​អង្ករ​១​លាន​តោន​របស់​កម្ពុជា​នៅ​តែ​ជា​គោលបាយ អាទិភាព​ដដែល ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា «​គោលនយោបាយ​ផលិត​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​ជាង​១​លាន​តោន នៅ​តែ​ជា​គោលដៅ​អាទិភាព​របស់​យើង ដែល​ត្រូវ​បន្ដ​ជាមួយនឹង​គោលនយោបាយ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ រំលឹក​ថា នៅ​ពេល​ដាក់​ចេញ​គោលបាយ កសិកម្ម​ផលិត​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​របស់ កម្ពុជា​នៅ​ពេល​នោះ​កម្ពុជា​មាន​ស្រូវ តិចតួច​ណាស់ ។ សម្ដេច​ក៏​បាន​លើក​ឡើង​ថា ហើយ​ពេល​នោះ​ឥណ្ឌា​បាន​ផ្ដល់​អង្ករ​មក​កម្ពុជា​ជាង​២ ម៉ឺន​តោន កាលពី​ឆ្នាំ​២០០២ ខណៈ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ស្រប​ពេល​ដែល​កម្ពុជា ជួប​គ្រោះ​រាំង​ស្ងួត បន្ទាប់​មក​កម្ពុជា​ក៏​បាន​ជួប​គ្រោះ​ទឹក​ជំនាន់​ឆ្នាំ​២០០១ និង​គ្រោះ​រាំង​ស្ងួត ឆ្នាំ​២០០២ ។

សម្ដេច​តេ​ជោ បន្ដ​ថា នៅ​ពេល​កម្ពុជា​ដាក់​ចេញ​គោលនយោបាយ​ផលិត​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ ហើយ​នៅ​ពេល​នោះ​អង្ករ និង​ស្រូវ​កម្ពុជា​ក៏​បាន​ចាប់ផ្ដើម​សល់​ផង​ដែរ ។ សម្ដេច​ថា នៅ​ចុងឆ្នាំ​២០១៩ កម្ពុជា​សល់​ស្រូវ​៦​លាន​តោន បើ​គិត​ជា​អង្ករ​វិញ ប្រមាណ​ជា​៤​លាន​តោន​។

ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច រៀបរាប់​ថា កម្ពុជា​ជា​ប្រទេស​តូច​មួយ ដែល​មាន​កសិកម្ម​មិន​ទាន់​លូតលាស់ ប៉ុន្ដែ​កម្ពុជា​សល់​រហូត​ស្រូវ​ជាង​៦​លាន និង​អង្ករ​ជាង​៤​លាន​តោន ហើយ​នេះ​ជា​ទំហំ​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា ។

សម្តេច​តេ​ជោ​ហ៊ុន​សែន​បាន​សង្កត់ធ្ងន់​ថា​៖ «​ទាំងនេះ​អាច​និយាយ​បាន​ថា ជា​កញ្ចប់​នាំ​ចេញ ផលិតកម្ម​ស្រូវ និង​ការ​នាំ​អង្ករ​របស់​កម្ពុជា​។ យើង​ជោគជ័យ​បាន​តែ​មួយ​ទេ យើង​បង្កើន​ផលិតផល ខ្វះខាត ទៅ​ជា​ការ​សល់​ស្រូវ​ជាង​៦​លាន​តោន​។​ប៉ុន្ដែ​គោលដៅ​នៃ​ការ​នាំ​ចេញ​១​លាន​តោន មិន​ទាន់​បាន​សម្រេច​ទេ យើង​នាំ​ចេញ​បាន​តិច​ណាស់ គឺ​មាន​តែ​ឆ្នាំ​នេះ​ទេ​(​ឆ្នាំ​២០២០) យើង​នាំ​ចេញ​បាន​ច្រើន ក្នុង​រយៈពេល​៦​ខែ ជាង​៤០​ម៉ឺន​តោន​។ តាម​ការ​ព្យាករ​ទុក គឺ​យើង​អាច​ឈាន​នាំ​ចេញ​អង្ករ​របស់​យើង​បាន​១​លាន​តោន ក្នុង​រង្វង់​ឆ្នាំ​២០២១ ឬ​២០២២» ។

នាយក​រដ្ឋមន្ដ្រី បញ្ជាក់​ថា ដើម្បី​ឈាន់​ទៅ​ដល់​ការ​សម្រេច​បាន នាំ​អង្ករ​ចេញ​ទៅ​ក្រៅប្រទេស​១​លាន តោន មិនមែន​ធ្វើ​ស្រូវ​របៀប​ចាស់​ទៀត​ឡើយ ត្រូវធ្វើ​ស្រូវ​តាម បច្ចេកវិទ្យា​ទំនើប ។

សូម​ជម្រាប​ថា នា​ពេល​កន្លង​មក រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ឲ្យ​បាន​១​លាន​តោន ក្នុង​១​ឆ្នាំ នៅ​ឆ្នាំ​២០១៥ ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (125)

phenphaneth

· 2020-09-29

😃😃😅😅😄😄

Reuk ratha

· 2020-09-28

😄😄😄😄😄

ID191005079577460

· 2020-09-23

👍👍👍

មិត្ត370713118

· 2020-09-13

😮😮😮

មិត្ត543169592

· 2020-09-09

😍😍😘😘

Yon virakyouth

· 2020-08-15

😍

មិត្ត553129494

· 2020-07-30

😀😀

SEU KPS

· 2020-07-30

SreyNich168

· 2020-07-29

🤗🤗

ស្រី អូន កំពង់ស្ពឺ

· 2020-07-29

🇰🇭🇰🇭🇰🇭🇰🇭🇰🇭

AhLy konpov

· 2020-07-29

👍👍👍👍

មិត្ត628040577

· 2020-07-29

😍

Sothin

· 2020-07-28

🤗🤗😎🤗🤗

មិត្ត754961768

· 2020-07-28

😊😊

មិត្ត20341843

· 2020-07-28

😍😍

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 9
ទៅកាន់