
TNAOT News
· 2020-07-31
៣ ជំហានដែលអ្នកត្រូវដើរដើម្បីឆ្លងផុតឆ្នាំនេះដោយជោគជ័យ
#ចំណេះដឹង# #ជោគជ័យ# #អាជីវកម្ម# #គោលដៅ# #អប់រំ និងការងារ#
8557
ឆ្នាំ ២០២០ មិនមែនជាឆ្នាំល្អសម្រាប់មនុស្សភាគច្រើនជុំវិញពិភពលោក ប៉ុន្តែមនុស្សដែលជោគជ័យនៅតែអាចសម្រេចបាននូវគោលដៅជាច្រើនដដែលទាំងក្នុងការងារ អាជីវកម្ម និងជីវិត ។ ខណៈដែលអ្នកបានឆ្លងកាត់ឆ្នាំ ២០២០ បានពាក់កណ្តាលហើយ វាជាពេលល្អក្នុងការសួរខ្លួនឯងថា តើអ្នកចង់បានអ្វីនៅចុងឆ្នាំនេះ?
ជាក់ស្តែង កូវីដ ១៩ បានផ្លាស់ប្តូរគោលដៅ និងទិសដៅរបស់មនុស្ស ប៉ុន្តែអ្នកមិនគួរបោះឆ្នាំនេះចោលទាំងស្រុងទេ ។ ផ្ទុយមកវិញ អ្នកនៅតែអាចឆ្លងកាត់ឆ្នាំនេះដោយជោគជ័យប្រសិនបើអ្នកដើរតាមជំហានខាងក្រោមនេះ ៖
១. កាត់បន្ថយពេលវេលាដើម្បីសម្រេចគោលដៅ
ការផ្លាស់ប្តូរកើតមានឡើងពេលដែលមនុស្សប្តេជ្ញាបង្កើតទម្លាប់ម្តងមួយ ។ មនុស្សជាច្រើនចង់ផ្លាស់ប្តូរជីវិតរបស់ខ្លួនទាំងស្រុងដោយភ្លេចខ្លួនថា ការផ្លាស់ប្តូរពិតប្រាកដត្រូវការពេលវេលា ឧទាហរណ៍ដូចជាការទៅហាត់ប្រាណជាប់ៗគ្នាមួយសប្តាហ៍មិនអនុញ្ញាតឲ្យអ្នកទទួលបាននូវរាងដែលអ្នកស្រលាញ់ទេ ។
ដើម្បីជួយឲ្យអ្នកសម្រេចបានច្រើន អ្នកអាចជ្រើសរើសគោលដៅមួយនឹងប្តេជ្ញាជាមួយខ្លួនថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចវា ។ នៅសប្តាហ៍ក្រោយ អ្នកត្រូវប្តេជ្ញាមួយសប្តាហ៍ទៀត រហូតដល់អ្នកអាចសម្រេចវាបានពិតមែន ។
២. បង្ខំខ្លួនឲ្យធ្វើអ្វីដែលពិបាកៗ
អ្នកមិនអាចមើលឃើញការផ្លាស់ប្តូរច្រើនទេប្រសិនបើអ្នកបន្តធ្វើកិច្ចការងាយៗដដែលៗជារៀងរាល់ថ្ងៃ ។ អ្នកមិនចាំបាច់ឆ្លងប្រទេសដើម្បីផ្លាស់ប្តូរជីវីតរបស់អ្នកទេ ។ ផ្ទុយវិញ អ្នកអាចផ្លាស់ប្តូរទម្លាប់របស់អ្នកបានដោយរៀនធ្វើអ្វីដែលអ្នកគិតថាពិបាកពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដូចជាការហាត់ប្រាណ ការនិយាយជាសាធារណៈ ការអានសៀវភៅ និងការរៀនជំនាញថ្មីមួយជាដើម ។
៣. ពឹងផ្អែកលើក្រុមមនុស្សណាមួយ
សហគមមានអំណាចខ្លាំងណាស់ក្នុងការជំរុញទឹកចិត្តមនុស្ស ។ អ្នកអាចរកក្រុមមនុស្សដែលមានទស្សនៈស្រដៀងគ្នា និងមនុស្សដែលប្តេជ្ញាចង់ជោគជ័យក្នុងជីវិតដែរ ។ ក្រុមនេះនឹងអនុញ្ញាតឲ្យអ្នកពឹងពាក់លើ និងបង្កើតជាឱកាសសហការរវាងមនុស្សដែលមានគំនិតស្រដៀងគ្នាថែមទៀតដែលអាចជួយឲ្យអ្នកខិតកាន់តែជិតគោលដៅក្នុងជីវិតរបស់ខ្លួន ៕ ផ្ដល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (122)
មិត្ត762733724
· 2020-10-22
😎
មិត្ត762733724
· 2020-10-22
😮
មិត្ត762733724
· 2020-10-22
🤔
មិត្ត762733724
· 2020-10-22
😍
មិត្ត762733724
· 2020-10-22
😃
មិត្ត329680007
· 2020-10-14
🤔😘❤👍
មិត្ត781682818
· 2020-10-14
🙄🙄🙄🙄
មិត្ត748373086
· 2020-10-10
😐😐😐
មិត្ត993304282sara
· 2020-10-10
❤️❤️
Idle
· 2020-10-08
😮
Visal Seng
· 2020-10-08
👏👏👏
យ៉ាន សារាម
· 2020-10-05
👍👍👍👍👍
FaFaa
· 2020-09-25
😍😘😘
Deth Thea
· 2020-09-24
😊
សុភានិមិត្ត
· 2020-09-22
👍🙏🙏🙏💪
- 1
- 2
- 3
- 4
- 5
- 6
- 9
ទៅកាន់