
TNAOTដំណើរកំសាន្ត
· 2020-08-03
តោះទៅលេង ពន្លឺអង្គរ - Light of Angkor
#Light of Angkor# #ដើរលេង# #អង្គរ# #ដើរលេងស្រុកខ្មែរ#
11084
យោងតាមការចុះផ្សាយរបស់ផេក Light of Angkor និង ម្ចាស់គណនី Bluey Pavoneo បានបង្ហាញវីដេអូ អមដោយរូបភាពប៉ុន្មានសន្លឹកដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពរបស់មណ្ឌលកំសាន្តនេះ ពិតជាទាក់ទាញមិត្តយុវវ័យច្រើនខ្លាំងណាស់ ក្នុងឱកាសដំណើរទេសចរណ៍នាពេលខាងមុខនេះ។
ពន្លឺអង្គរ - Light of Angkor ជាប្រភេទសាលបង្ហាញអំពីទស្សនីយភាពសម័យអង្គរដែលមានគួបផ្សំជាមួយនឹងការលេងភ្លើងពណ៌យ៉ាងល្អប្រណីត។
សាលពន្លឺអង្គរចាប់បើកពីម៉ោង ២ រសៀល រហូតដល់ ៩យប់។ ទីតាំងស្ថិតនៅក្នុងបរិវេណជាមួយកន្រ្តកយក្ស Angkor Eye មានចម្ងាយប្រមាណ ៤គីឡូម៉ែត្រពីរង្វង់មូលព្រះអង្គចេក ព្រះអង្គចម។
តម្លៃសំបុត្រសម្រាប់ចូលទស្សនាបន្ទាប់ពីបញ្ចុះ 50% ៖
១០,០០០៛ សម្រាប់មនុស្សធំ និង ៥,០០០៛ សម្រាប់ក្មេង។
ដោយក្នុងនោះមានកម្មវិធីចំនួន ៣សម្រាប់ទស្សនា៖
១. ការចាក់បញ្ចាំងអំពីទស្សនីយភាពនាសម័យអង្គរជាលក្ខណះ 720 ដឺក្រេនៅលើស្ពានកញ្ចក់
២. ការចាក់បញ្ចាំងអំពីព្រះព្រហ្ម
៣. កញ្ចក់វង្វេង: កញ្ចក់ភ្លើងពណ៌ដែលមានរូបទាក់ទងទៅហ្នឹងចម្លាក់ប្រាសាទ និងចម្លាក់ផ្សេងៗរបស់ខ្មែរ
កាន់តែប្លែកអារម្មណ៍ជាមួយនឹងពន្លឺអង្គរ ដែលមានទាំងការបន្ធូរអារម្មណ៍ជាមួយនឹងការសមាធិ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការទទួលទាន ដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម

ខេត្តភូកេត រងគ្រោះដោយទឹកជំនន់ភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ពេញមួយយប់

ហេតុផលទាំង ៣ នេះហើយ ដែលធ្វើឱ្យស្រ្តីមេម៉ាយភាគច្រើន ច្រើនតែមានអាយុវែង និងជីវិតរឹតតែសម្បូរសប្បាយ បន្ទាប់ពីលែងលះ

ទ្រឹស្ដីទាំង ៧ របស់មហាសេដ្ឋី លី កាស៊ី ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី

យោបល់ទាំងអស់ (0)