បង្ហោះផ្សាយ

ខ្មែរ

Wow Cambodian

· 2020-08-04

​រំភើប​! វិស្វករ​​ជនជាតិ​ខ្មែរ​រួម​ចំណែក​ ផលិត​យាន​ NASA​ ទៅ​កាន់​ភព​អង្គារ​​​

#វិស្វករ# #NASA​# #បច្ចេកវិទ្យា# #វិទ្យាសាស្ត្រ# #ភពអង្គារ#

6479

នី ស៊ូអរគុណ គឺ​ជា​វិស្វករ​ផ្នែក​មេកានិច​មាន​ដើម​កំណើត​ខ្មែរ​ ​បាន​រួម​ចំណែក​ក្នុង​បេសកកម្ម​ផលិត​យាន​ទៅ​កាន់​ភព​ព្រះ​អង្គារ​របស់​អង្គការ​អវកាស​ ហៅ​កាត់​ណាសា (NASA)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ស្រី​ចាប់​ផ្ដើម​ការងារ​នៅ​មន្ទីរ​ពិសោធន៍​ថាមពល​របស់​អង្គការ​ណាសា​ក្នុង​ឆ្នាំ​២០១៦​ ហើយ​នៅ​ឆ្នាំ​បន្តបន្ទាប់​ ស៊ូអរគុណ បាន​ចូលរួម​ជាមួយ​ក្រុម​បច្ចេកទេស​ផលិត​យាន​អវកាស​ក្នុង​បេសកកម្ម​​ឆ្នាំ​២០២០ ទៅ​កាន់​ភព​អង្គារ​របស់​ អង្គការ​NASA។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​គ្រួសារ​របស់​ នី ស៊ូអរគុណ បាន​ទៅ​​ដល់​ទឹកដី​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៨៤ បន្ទាប់​ពី​គ្រួសារ​របស់​លោក​ស្រី​បាន​រួចផុត​ពីការ​កាប់​សម្លាប់​នៃ​របប​ខ្មែរ​ក្រហម​ និង​សង្គ្រាម​ស៊ីវិល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។ រឿងរ៉ាវ​ និង​ភាព​ជោគជ័យ​របស់​លោកស្រី​បាន​មក​ពី​ការ​តស៊ូ​ ជំនះ​ឧបសគ្គ​ជា​ច្រើន​រាប់​មិន​អស់​ និង​ជា​មោទកភាព​មួយ​របស់​ជនជាតិ​ខ្មែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​ស្រីបាន​និយាយ​ថា៖ "សង្គ្រាម​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ​ត្រូវ​រសាត់​មក​ដល់​ទី​នេះ (សហរដ្ឋ​អាមេរិក)។​ ច្បាស់​ណាស់​ ការ​ឆ្លង​ផុត​ពី​សង្គ្រាម​គឺ​ជា​ការ​តស៊ូ​មួយ​ ហើយ​ពេល​នេះ​ខ្ញុំ​បាន​យក​ជ័យ​ជម្នះ​ម្ដង​ទៀត​លើ​ទឹកដី​ថ្មី​"៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (139)

Sopheak Meng

· 2020-10-28

😮😮😮😮

Kheng2001

· 2020-10-15

🤔🤔🤔🤔🤔

មិត្ត117750802

· 2020-10-13

👍👍👍

មិត្ត939671029

· 2020-10-11

😍😍😍

Nith 2020

· 2020-10-08

😍😍😍😍

SOK JOLY NO

· 2020-10-05

☺️

ID Oun Na

· 2020-09-23

🙂

Uy Sophea

· 2020-09-15

👍👍👍

LIKE 1k

· 2020-09-10

😯

MINH​ RECORD​

· 2020-09-10

👍

SengKun

· 2020-08-20

😂😂😂😂

មិត្ត545844124

· 2020-08-20

😐😐😐

Meyyy Meyyy

· 2020-08-19

😮😮

Sokhen So

· 2020-08-19

🤔🤔🤔🤔🤔🤔👍👍👍👍👍👍

មិត្ត761542562

· 2020-08-19

😐

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 10
ទៅកាន់