
TNAOT News
· 2020-08-05
អាជ្ញាធរស្រុកម៉ាឡៃ សម្រេចបើកច្រកទ្វារព្រំដែន ខណៈថៃមិនអនុញ្ញាតឱ្យទំនិញខ្មែរចូល
#អាជីវកម្ម# #បើកច្រកទ្វារព្រំដែន# #កិច្ចពិភាក្សា# #ហាមឃាត់ការនាំទំនិញ# #សង្គម#
7885
អាជ្ញាធរជាប់ព្រំដែនកម្ពុជា-ថៃ កាលពីប៉ុន្មានថ្ងៃមុននេះ បានជួបជុំគ្នា ដើម្បីពិភាក្សាលើការនាំចូលនាំចេញទំនិញ រវាងប្រទេសទាំងពីរ។
ជាលទ្ធផលនៅក្នុងកិច្ចពិភាក្សានេះ កម្ពុជាបានសម្រេចបើកច្រកទ្វារព្រំដែនម៉ាឡៃ ដើម្បីឱ្យទំនិញថៃបានឆ្លងចូលមកកម្ពុជា ប៉ុន្តែប្រទេសថៃនៅមិនទាន់បញ្ជាក់ ការបើកច្រកទ្វារព្រំដែនរបស់ខ្លួន ដើម្បីឱ្យទំនិញខ្មែរចូលវិញនោះទេ។
លោក ជា សេងអាន ប្រធានស្នាក់ការច្រកព្រំដែនម៉ាឡៃបានប្រាប់ឱ្យដឹងថា ក្រោយកិច្ចប្រជុំរវាងអភិបាលខេត្តបន្ទាយមានជ័យ-កម្ពុជា និងអភិបាលខេត្តស្រះកែវ-ថៃ បានសម្រេចបើកច្រកព្រំដែនម៉ាឡៃ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០កន្លងមក ។
លោកបញ្ជាក់ថា ក្រោយពេលសម្រេចបើកច្រកព្រំដែនម៉ាឡៃ គឺមានតែទំនិញថៃទេទើបអាចនាំចូលបាន ដែលមានគ្រឿងសំណង់ ដែក ស៊ីម៉ង់ត៍ ក្បឿង និងគ្រឿងឧបភោគបរិភោគ និងជ្រូករស់ដែលក្រុមហ៊ុននាំចូលឆ្លងកាត់ទៅវៀតណាម ។
ជាទូទៅទំនិញកម្ពុជា ដែលត្រៀមនាំចូលទៅប្រទេសថៃ មានដូចជាដំឡូងមី ពោត សណ្តែក របស់ប្រជាកសិករនៅស្រុកម៉ាឡៃ។ ដោយឡែកថៃវិញបាននាំចូលជ្រូករស់ក្នុង១ថ្ងៃៗ ប្រមាណ៥០០ក្បាល ដែលមានក្រុមហ៊ុន២ នាំចូលដោយស្របច្បាប់ តាមច្រកម៉ាឡៃនេះផងដែរ។ ដោយ៖ ត្នោត
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

ប្រទេសថៃចាប់ផ្តើមអសន្តិសុខ ក្រោយមានហេតុការណ៍វាយប្រហារដោយគ្រាប់បែក បង្កមន្ត្រីប៉ូលីស ៣នាក់រងរបួស

ឱសថ ៧ប្រភេទ ដែលជួយឱ្យគេងលក់ស្កប់ស្កល់ដោយមិនចាំបាច់ប្រើថ្នាំ

សំណាងន័យថាសាង -(Luck is the result of hard work and preparation)

យោបល់ទាំងអស់ (103)
ដារីញ៉ែលស្មោះស្នេហ៍
· 2020-09-27
😃😃😃😃😃😃
0973475837
· 2020-09-16
😍😍😍
មិត្ត939671029
· 2020-09-16
😍😍😍
Lay Van Deth
· 2020-09-15
😊
មិត្ត565237096
· 2020-09-10
😐😐😐😐😐
មិត្ត174758849
· 2020-08-19
ok
ah mey9
· 2020-08-17
😮
មិត្ត097283459
· 2020-08-16
😎😎
មិត្ត699887534
· 2020-08-16
🤔🤔
Thavy Tang
· 2020-08-12
🤨🤨
MONTREY
· 2020-08-12
good
កំប្លែងខ្លីៗ
· 2020-08-12
why
Ros ChhayPinh
· 2020-08-12
good 🙂
Vanna168
· 2020-08-12
🤔🤔🤔🤔
Pheak ID00193806
· 2020-08-12
👍👍👍👍👍
- 1
- 2
- 3
- 4
- 5
- 6
- 7
ទៅកាន់