
SaroeunPheara
· 2020-08-06
ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៧នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ
#COVID-19# #អ្នកស្លាប់# #អ្នកឆ្លង# #សុខភាព# #ជំងឺ#
1976
កាលពីថ្ងៃពុធរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៧នាក់ ដែលមាន ៦នាក់ មកពីប្រទេសមជ្ឈិមបូព៌ា និងម្នាក់ទៀតមកពីសហរដ្ឋអាមេរិក បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៣ ៣២៨នាក់។
លោក Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ១៩ បានមានប្រសាសន៍ថា អ្នកជំងឹថ្មីទី១ ជាស្រ្តីម៉ាស្សាជនជាតិថៃម្នាក់មានអាយុ ៣៤ឆ្នាំ បានត្រឡប់មកពីប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី២៩ ខែកក្កដា ហើយត្រូវបានគេដាក់នៅដាច់ដោយឡែកក្នុងខេត្ត Chon Buri។ អ្នកជំងឺចំនួន ៥នាក់ឯទៀតជាជនជាតិថៃត្រឡប់មកពីប្រទេសអេស៊ីប។ ពួកគេជានិស្សិតថៃដែលមានអាយុ ២១, ២២, ២៣, ២៦ និង ៣០ឆ្នាំ ។ អ្នកជំងឹថ្មីទី៧ គឺជាស្ត្រីជនជាតិអាមេរិកាំង ជាគ្រូបង្រៀនមា្នក់មានអាយុ ២៦ឆ្នាំ បានមកដល់ក្រុងបាងកកកាលពីថ្ងៃទី ៣១ ខែកក្កដា និងត្រូវបញ្ជូនទៅមជ្ឈមណ្ឌលដាច់ដោយឡែកក្នុងទីក្រុងបាងកក។
វេជ្ជបណ្ឌិត Panprapa បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះមានជនជាតិថៃចំនួន ១ ៣៦០នាក់ បានត្រឡប់មកពីប្រទេសអេហ្ស៊ីប ហើយក្នុងចំណោមពួកគេមាន ១១.៥១% បានឆ្លងជំងឺកូវីដ១៩។ ជនជាតិថៃមកពីប្រទេសអារ៉ាប់រួមមានចំនួនសរុប ១ ៥០៨នាក់ និងមានអត្រាឆ្លងជំងឺចំនួន ៧.១៦%។ ជនជាតិថៃមកពីសហរដ្ឋអាមេរិកសរុបចំនួន ៤ ៧៣៩នាក់ ហើយមានអត្រាឆ្លងជំងឺចំនួន ៨.៩៥% ។
ក្នុងចំណោមអ្នកឆ្លងមេរោគកូវីដ១៩សរុបនៅទូទាំងប្រទេសថៃចំនួន ៣ ៣២៨នាក់ មាន ៣ ១៤៤នាក់ ដែលបានជាសះស្បើយ និងបន្សល់ទុកអ្នកជំងឹចំនួន ១២៦នាក់ ទៀតកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ចំនួនអ្នកស្លាប់នៅរក្សាចំនួន ៥៨នាក់ដដែល។
គិតមកដល់ពេលនេះ ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ទូទាំងពិភពលោកកើនឡើងដល់ ១៨.៧០ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៧០៤ ៣៦៥នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៤.៩២លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៦០ ២៩០នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី២ ដែលមានអ្នកឆ្លងសរុបចំនួន ២.៨១លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៩៦ ០៩៦នាក់។ ប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ទី៣ ដែលមានអ្នកឆ្លងសរុបចំនួន ១.៩១លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៣៩ ៨២០នាក់៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (88)
មិត្ត54406387
· 2020-10-03
😮😮😮
មិត្តID7
· 2020-09-27
😃😃😃
មិត្តID7
· 2020-09-27
😍😍😍
Rithy happy
· 2020-09-23
good
72162721
· 2020-09-23
👍👍
មិត្ត545844124
· 2020-09-23
😘😘😘
ID77636757
· 2020-09-22
😅
មិត្ត408223755
· 2020-09-22
😅
MINH RECORD
· 2020-09-21
👍👍
មិត្ត462554058
· 2020-09-20
😍😍😍
មិត្ត232192990
· 2020-09-18
លុយ
Seng Sokkanha
· 2020-09-17
❤️
On The Men
· 2020-09-15
😘☺️😊
Un Bunhai
· 2020-09-13
Good
ម៉ាក់គីមឡាង
· 2020-09-13
😃😃
- 1
- 2
- 3
- 4
- 5
- 6
ទៅកាន់