បង្ហោះផ្សាយ

ខ្មែរ

TNAOT News

· 2020-08-11

គ្រឿងក្នុងជ្រូកខូចគុណភាពជាច្រើនគីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តសៀមរាបដុតកម្ទេចចោល

#ខូចគុណភាព# #សង្គម# #គ្រឿងក្នុងជ្រូក# #នយោបាយជាតិ# #រឹបអូស#

10025

គ្រឿងក្នុងជ្រូកជាច្រើនគីឡូ ត្រូវបានអាជ្ញាធរធ្វើការដកហូតពីរថយន្តមួយគ្រឿង១​គ្រឿងម៉ាក Sienna ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA- 5077 ខណៈពិនិត្យឃើញខូចគុណភាព និងគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម។

កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​តម្រួត​បទបញ្ជា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានចុះបង្ក្រាប និងធ្វើការ​ឃាត់​ខ្កួ​ន​បុរស​ម្នាក់ និង រថយន្ត​ចំនួន  ដឹក​គ្រឿងក្នុង​សត្វ​ជ្រូក ដែលគ្មាន​លិខិតអនុញ្ញាត ដើម្បី​ធ្វើការ​សួរនាំ​។​

ហេតុការណ៍​នេះបានកើតឡើង កាលពី​វេលា​ម៉ោង​២​និង​២៧​នាទី​ទៀប​ភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​០៩ ​សីហា ស្ថិត​នៅ​ចំណុច​រង្វង់​មូល​ក្បាល​ស្ពានថ្ម ក្បែរ​ព្រះរាជ​ដំណាក់ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប​។

​សមត្ថកិច្ច បាន​ឆែកឆេរ​រក​ឃើញ​វត្ថុតាង គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​ចំនួន ៤​កេស​ស្នោ ស្មើនឹង ១៣៦​គីឡូក្រាម​។ ក្នុង​នោះ​រួម​មាន​៖​ត្រចៀកជ្រូក​ចំនួន១​កេស ស្មើនឹង ៣៤​គីឡូក្រាម ពោះជ្រូក​ចំនួន ២​កេស ស្មើនឹង ៦៨​គីឡូក្រាម អណ្តាត​ជ្រូក​ចំនួន១​កេស ស្មើនឹង ៣៤​គីឡូក្រាម៕ ដោយ៖ ត្នោត

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (152)

មិត្ត337688356

· 2020-10-24

មុនបរិភោគត្រូវមេីលជាមុនល្អ រឺ មិនល្អ🙏🙏🙏

មិត្ត939671029

· 2020-10-08

😍😍

យ៉ាន សារាម

· 2020-10-08

👍👍👍👍👍

មិត្ត086469809

· 2020-10-05

😎😎😎😎😎

Panha Thong

· 2020-10-01

🤝🤝🤝

pich25509817

· 2020-09-25

😮😮

សំណាង សៀម រាប

· 2020-09-22

😣

ពៅ ចាន់ថា

· 2020-09-19

😐😐😐😐😐

Leng Sereyrath

· 2020-09-16

👍

មិត្ត977659994

· 2020-09-14

😮😮😮

Thom168

· 2020-09-14

hi

ID77389553

· 2020-08-20

🤗🤗🤗

PoZz Sa1

· 2020-08-19

😥

ថ្ងៃនេះ the today

· 2020-08-19

😮😮😮😮

ថ្ងៃនេះ the today

· 2020-08-19

🤔🤔🤔🤔

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 11
ទៅកាន់

ការណែនាំពិសេស