
TNAOT News
· 2020-08-11
ប្រធានាធិបតីប្រេស៊ីលទើបជាពីកូវីដ វាយប្រហារលើការចាក់សោ និងសារព័ត៌មាន
#Jair Bolsonaro# #សារព័ត៌មាន# #ប្រេស៊ីល# #សង្គម# #ព័ត៌មានសង្គម#
2693
ប្រេស៊ីល ៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសតាមអ៊ីនធើរណេត រិះគន់លើវិធានការណ៍នៃការចាក់សោ និងការផ្សព្វផ្សាយព័ត៌មានអំពីការរាតត្បាតរបស់កូវីដ១៩ ក្នុងការលើកឡើងរបស់លោក មួយថ្ងៃបន្ទាប់ពីប្រទេសប្រេស៊ីល មានចំនួនអ្នកបាត់បង់ជីវិត ដោយសារកូវីដ១៩ឡើងផុត១សែននាក់។
នៅក្នុងទំព័រ Twitter កាលពីថ្ងៃអាទិត្យ លោក Bolsonaro បានចង្អុលបង្ហាញរឿងរ៉ាវមួយដែលត្រូវបានចេញផ្សាយដោយកាសែត Daily Mail របស់ចក្រភពអង់គ្លេស ដែលរិះគន់វិធានការណ៍ចាក់សោ ដើម្បីដោះស្រាយការរីករាលដាលនៃវីរុសនេះ។
លោកបានសរសេរថា៖ «គេសន្និដ្ឋានថា ការចាក់សោបានសម្លាប់មនុស្សពីរនាក់ក្នុងចំណោមបីនាក់ នៅចក្រភពអង់គ្លេស។ នៅប្រទេសប្រេស៊ីល បើទោះបីជាគ្មានទិន្នន័យផ្លូវការក៏ដោយ ក៏ចំនួននេះនឹងមិនខុសគ្នាប៉ុន្មានទេ»។
អត្ថបទ Daily Mail បានលើកឡើងថា៖ «គេគិតថា មានមនុស្សចំនួន ១៦,០០០នាក់បានបាត់បង់ជីវិត ដោយសារតែពួកគេមិនបានទទួលការព្យាបាលនៅចន្លោះថ្ងៃទី២៣ ខែមីនា និងថ្ងៃទី១ ខែឧសភា។ នេះក៏ព្រោះតែមនុស្សទាំងនោះមិនបានទៅពេទ្យ ដោយសារតែខ្លាចឆ្លងមេរោគ»។
លោក Bolsonaro បានរិះគន់ស្ថានីយទូរទស្សន៍ធំបំផុតរបស់ប្រេស៊ីល ដោយមិនដាក់ឈ្មោះ ដោយនិយាយថា ស្ថានីយទូរទស្សន៍នេះ ធ្វើឱ្យមានការភ័យខ្លាច ដល់ប្រជាជននិងការខ្វែងគំនិតគ្នាក្នុងចំណោមមហាអំណាច និងមានការមើលងាយការជជែកវែកញែក និងលើកទឹកចិត្តដល់ការប្រើប្រាស់ថ្នាំគ្រុនចាញ់ Hydroxychloroquine»។
យោងតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានអោយដឹងថាប្រទេសប្រេស៊ីល មានមនុស្សបាត់បង់ជីវិតដោយសារកូវីដចំនួន ១០០,០០០នាក់ កាលពីថ្ងៃសៅរ៍ ហើយករណីឆ្លងនៅក្នុងប្រទេសនេះមានចំនួនច្រើនជាង ៣លាននាក់៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (90)
វីរៈ 273484626383777
· 2020-10-21
H
ID168888
· 2020-10-19
🤗🤗🤗😮
យ៉ាន សារាម
· 2020-10-07
👍👍👍👍👍
មិត្ត727319779
· 2020-09-29
😮😮
ដង្ហើមក្រុងអង្គរ
· 2020-09-28
😎😎😎😎
General
· 2020-09-27
😮😮😮
រឹងមាំ
· 2020-09-26
🤔🤔🤔
Jendy
· 2020-09-26
❤️️
kong 527430455
· 2020-09-24
😮😮😮
យើង មិនដល់គេ
· 2020-09-24
😍😍
មិត្ត327436245
· 2020-09-23
🤔🤔🤔😮😮😮
មិត្ត327436245
· 2020-09-23
😮😮🤗😮😮
So Phorn Dy
· 2020-09-22
😊😊
NaFY ID77247686
· 2020-09-22
😊
សុភានិមិត្ត
· 2020-09-22
ផ្គើន🤐
- 1
- 2
- 3
- 4
- 5
- 6
ទៅកាន់