បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-08-12

ភ្លុកដំរីថៃមានតម្លៃមហាសាលត្រូវចោរលួចតែក្រោយមករកឃើញវិញនៅប្រទេសមីយ៉ាន់ម៉ា

#កុលសម្ព័ន្ធ# #​ស្រុក Umphang# #សង្គម# #ភ្លុកដំរី# #ព័ត៌មានសង្គម#

3138

បុរសមិនស្គាល់អត្តសញ្ញាណ ២នាក់ បានលួចយកភ្លុកដំរីដ៏ចំណាស់មួយ​មានអាយុកាល ១០០ឆ្នាំ ស្ថិតនៅក្នុងទីសក្ការបូជាក្នុង​ភូមិកុលសម្ព័ន្ធ​ Ban Loy Tong Ku ​ស្រុក Umphang ខេត្ត Tak កាលពី​ថ្ងៃទី ១១ ខែសីហា​ពេលល្ងាច។ ​

អ្នកស្រុកបានរាយការណ៍អំពីហេតុការណ៍នេះទៅប៉ូលិសល្បាតព្រំដែន ​ថាចោរបានជិះម៉ូតូហើយធ្វើដំណើរឆ្ពោះទៅព្រំដែនថៃ - មីយ៉ាន់ម៉ា។ មន្រ្តីប៉ូលិសល្បាតព្រំដែន​លេខ ៣៤៧១ បាន​ត្រួតពិនិត្យកន្លែងកើតហេតុនិងបានស្នើសុំមន្រ្តីនៅព្រំដែនរួមទាំងអាជ្ញាធរមីយ៉ាន់ម៉ា និងកងទ័ពព្រះពុទ្ធសាសនាកូរ៉េ Karen (DKBA) សម្រាប់ការសហប្រតិបត្តិការ។ ជនសង្ស័យត្រូវ​ចាប់ខ្លួនបាននៅឯភូមិ Ban Jai Dung ​ស្រុក Myawaddy ប្រទេសមីយ៉ាន់ម៉ា​នៅព្រឹកថ្ងៃទី ១២ ខែសីហា ។ DKBA បានបញ្ជាក់ថាគេរកឃើញភ្លុកដំរីនៅ​កន្លែងស្នាក់នៅរបស់ជនសង្ស័យទាំងពីរ ហើយបច្ចុប្បន្នអាជ្ញាធរកំពុង​បញ្ជូនពួកគេត្រឡប់ទៅប្រទេសថៃវិញដើម្បីចាត់ការតាមនីតិវិធីច្បាប់នៃប្រទេស​ថៃ។

រូបតំណាង

យោងទៅតាមជំនឿរបស់អ្នកភូមិក្នុងតំបន់នោះបានឱ្យដឹងថា ភ្លុកដំរីត្រូវបានគេគោរពបូជា និងគ្រឿងអលង្ការដ៏មានតម្លៃដែលការពារភូមិពីរឿងអាក្រក់​ទាំងឡាយ។ នេះជាលើកទី ២ ហើយដែលភ្លុកដំរីត្រូវចោរលួច។ លើកដំបូងគឺនៅឆ្នាំ ២០១៧ ហើយពួកគេ​បានគេរកឃើញវិញនៅក្នុងភូមិកុលសម្ព័ន្ធភ្នំដាច់ស្រយាលមួយនៃប្រទេសមីយ៉ាន់ម៉ា។  

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (41)

ភីន

· 2021-02-16

wow

មិត្ត15991502

· 2020-08-16

អូ

មិត្ត634064813

· 2020-08-16

អត់ចេះរកសុីដេាយសុចរិតបែរជាភ្ជាប់និស្ស័យនឹងគុក

មិត្ត306670258

· 2020-08-14

😅😅😅

Bong Y

· 2020-08-14

wow

I Sok Leng

· 2020-08-14

👍👍👍👍

ah mey9

· 2020-08-14

😍

Nov Seanghor

· 2020-08-13

😍😍😍😍

ASDA007

· 2020-08-13

😮😮

មន្នីចន្ទសុវណ្ណរត្ន

· 2020-08-13

3ZREFOZB

Mat sos

· 2020-08-13

👍👍👍👍

Chris168

· 2020-08-13

😮😮

Viphob

· 2020-08-13

មិត្ត123045698

· 2020-08-13

🤔🤔

ថកកក់

· 2020-08-13

🙂

  • 1
  • 2
  • 3
ទៅកាន់