
SaroeunPheara
· 2020-08-13
ហាង 7 Eleven ត្រូវចោរប្លន់ជាលើកទី៣ នៅស្រុក Muang
#Muang# #ចោរប្លន់# #សង្គម# #ព័ត៌មានសង្គម#
3880
បុរសម្នាក់ដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំត្រូវបានគេចោទប្រកាន់ពីបទភ្ជង់កាំភ្លើងទៅកាន់បុគ្គលិកហាង 7 Eleven និងបានលួចលុយក្នុងហាងចំនួន ៥ ០០០ បាតនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហានេះ ក្នុងឃុំ Lampang នៃស្រុក Muang។
បុគ្គលិកផ្នែកលក់នៅហាង7 Elevenម្នាក់បានប្រាប់ប៉ូលិសថា បុរសដែលស្លៀកពាក់ខ្មៅ ពាក់មួក និងគ្របមុខជិតបានបង្ហាញចង្អុលកាំភ្លើងដែលដាក់ក្នុងថង់ប្លាស្ទិចរួមជាមួយនឹងការទាមទារប្រាក់។ បុគ្គលិកបានបន្តថា ចោរបានចាកចេញក្រោយយកបានប្រាក់ចំនួន ៤ ៧០០បាត ពីប្រអប់តុដាក់លុយ។
រូបតំណាង
នេះជាលើកទី ៣ ហើយដែលចោរបានប្លន់ហាង 7 Elevenនេះ។ ពីរលើកមុនគឺនៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ ហើយហាងលក់ទំនិញមានទីតាំងនៅជិតមហាវិទ្យាល័យពាណិជ្ជកម្មនិងបច្ចេកវិទ្យា Lampang ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឯកឧត្តម ស សុខា៖ មេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីមេដឹកនាំកម្ពុជា

របបយោធាមីយ៉ាន់ម៉ាបំផ្ទុះគ្រាប់បែកចំនួន ២ លើកទៅលើសហគមន៍ Karenni សម្លាប់មនុស្ស ២៤ នាក់ និងរបួសជាង ៣០ នាក់

តើវាពិតទេ? បើជំងឺរើមរាលដាលពាសពេញរាងកាយ តើវានឹងបណ្តាលឲ្យស្លាប់ដែរឬទេ?

មករដូវមិនទៀងតើមានជំងឺអ្វីខ្លះ?

យោបល់ទាំងអស់ (0)