
TNAOT News
· 2020-08-13
មហាសេដ្ឋីជេក ម៉ា ប្រាប់មកថាការងារដំបូងរបស់អ្នកជាការងារដែលសំខាន់ជាងគេ
#មហាសេដ្ឋី# #Jack Ma# #ចំណេះដឹង# #ការងារ# #អប់រំ និងការងារ#
5629
សម្រាប់មនុស្សភាគច្រើន ការងារដំបូងរបស់ពួកគេប្រហែលជាការងារកំប៉ិកកំប៉ុកដែលពួកគេមិនឲ្យតម្លៃច្រើនទេ ។ ប៉ុន្តែយោងទៅតាមលោកមហាសេដ្ឋីជេក ម៉ា (Jack Ma) ដែលជាសហស្ថាបនិករបស់ Alibaba វិញបានឲ្យដឹងថា វាជាការងារដែលសំខាន់ជាងគេសម្រាប់អ្នក ។ លោកបានចែករំលែកទស្សនៈនេះនៅវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ ២០១៩ ។
វាមិនមែនមានន័យថា វាត្រូវតែជាការងារក្នុងក្តីសុបិនរបស់អ្នក ឬជាការងារដែលអ្នកចូលចិត្តធ្វើទេ ។ ប៉ុន្តែវាមានន័យថា វាត្រូវតែជាការងារដែលអ្នកអាចរៀនសូត្រពីអ្នកដទៃ និងអាចអភិវឌ្ឍន៍ខ្លួនបន្ថែមបាន ។ លោកបានបកស្រាយទៀតថា «វាមិនចាំបាច់ជាការងារក្នុងក្រុមហ៊ុនមួយដែលមានឈ្មោះល្អទេ តែអ្នកត្រូវតែរកចៅហ្វាយដែលល្អដែលអាចបង្រៀនអ្នកពីការធ្វើជាមនុស្ស ពីការធ្វើកិច្ចការឲ្យបានត្រឹមត្រូវ ហើយអ្នកគួរតែបន្តនៅទីនោះ។»
ប្រសិនបើអ្នករកបានការងារនោះហើយ អ្នកត្រូវតែនៅទីនោះ និងអនុញ្ញាតឲ្យខ្លួនឯងប្រទះឃើញចំណុចខ្លាំង និងគោលដៅដែលអ្នកចង់សម្រេច ។ លោកបានបន្ថែមថា «អ្នកគួរតែសន្យាជាមួយខ្លួនឯងថា ខ្ញុំនឹងនៅទីនោះឲ្យបាន៣ឆ្នាំ ។ បន្ទាប់មក អ្នកអាចប្តូរកន្លែងការងារអ្នកហើយ។» លោកម៉ា បានចែករំលែកទៀតថា លោកបានមើលឃើញបុគ្គលិកក្មេងៗឧស្សាហ៍ចាកចេញពីការងារក្នុងរយៈពេលខ្លីដោយមិនអនុញ្ញាតឲ្យខ្លួនចំណាយពេលគ្រប់គ្រាន់ជាមួយស្ថាប័នការងារផង ។ ដំបូន្មានរបស់លោកម៉ា នេះឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោក ។ លោកម៉ាចាប់ផ្តើមអាជីពរបស់លោកជាគ្រូបង្រៀនក្នុងប្រទេសចិន មុននឹងបង្កើតក្រុមមួយដើម្បីចាប់ផ្តើមក្រុមហ៊ុន Alibaba ។ លោកបាននិយាយថា «មូលហេតុមួយដែលធ្វើឲ្យខ្ញុំអាចពុះពារអស់២០ឆ្នាំមកនេះ គឺមកពីខ្ញុំធ្លាប់ជាគ្រូបង្រៀន។» ការងារជាគ្រូបង្រៀននេះបានអនុញ្ញាតឲ្យលោកមើលឃើញមនុស្សដែលមានទេពកោសល្យ និងជំរុញទឹកចិត្តពួកគេឲ្យជោគជ័យ ។ ការមានជំនាញនេះអនុញ្ញាតឲ្យលោកបង្កើត និងគ្រប់គ្រងក្រុមការងារដែលមានប្រសិទ្ធិភាពក្នុង Alibaba ។ លោកបានបន្ថែមទៀតថា «ពេលដែលខ្ញុំជ្រើសរើសបុគ្គលិក ខ្ញុំជ្រើសរើសមនុស្សដែលឆ្លាតជាងខ្ញុំ។ មនុស្សដែលអាចក្លាយជាចៅហ្វាយរបស់ខ្ញុំក្នុងរយៈពេល ៤ ទៅ៥ឆ្នាំទៀត ។ ខ្ញុំចូលចិត្តមនុស្សដែលវិជ្ជមាន និងមិនដែលចុះចាញ់។» ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើអ្វីទៅជា «ទឹកដោះគោជូរក្រិក» មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

ជាការពិតមែនទេ! គេថា មនុស្សដែលកើតចុងឆ្នាំ ច្រើនតែច្រើនតែមានបញ្ញាឆ្លាតវៀងវៃជាងគេ? តើវាជាអបិយជំនឿ ឬវិទ្យាសាស្ត្រ?

ផលិតផលវប្បធម៍នៃព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាគួរឱ្យស្រលាញ់ តើលោកអ្នកចូលចិត្តមួយណា?

លោកជំទាវ អ៊ឹម រចនា៖ ក្រសួងកសិកម្មបន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ដើម្បីស្ដារឡើងវិញចម្ការដើមមន និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់សិប្បកម្មតម្បាញនៅកម្ពជា

យោបល់ទាំងអស់ (0)