
TNAOT News
· 2020-08-19
វិធីសាស្ត្រក្នុងការរកបានគំនិតល្អៗ ដើម្បីចាប់ផ្តើមអាជីវកម្មដែលជោគជ័យ
#ចំណេះដឹង# #អាជីវកម្ម# #គំនិត# #ជោគជ័យ# #អប់រំ និងការងារ#
3725
នៅឆ្នាំ ១៩៩៨ អ្នកស្រី សារ៉ា ប្លេកឃ្លី (Sara Blakely) ដែលធ្លាប់ជាអ្នកលក់ម៉ាស៊ីនផ្ញើសារ បានរកឃើញគំនិតអាជីវកម្មលក់ខោទ្រនាប់ស្ត្រីមួយនៅពេលដែលអ្នកស្រីផ្ទាល់ជួបការលំបាកពេលកំពុងត្រៀមខ្លួនទៅពិធីជប់លៀងមួយ។ ជាលទ្ធផល ក្រុមហ៊ុន Spanx របស់អ្នកស្រី បានជួយកសាងទ្រព្យសម្បត្តិ ដែលបច្ចុប្បន្នស្មើប្រមាណ១ប៊ីលានដុល្លារទៅហើយ។
អ្នកស្រីបានចែករំលែកនូវមេរៀនសំខាន់ៗ៤ សម្រាប់អ្នកដែលចង់គិតឃើញគំនិតល្អៗ ដើម្បីរកលុយដែលមានដូចខាងក្រោមនេះ៖
១. ដោះស្រាយបញ្ហាអ្វីមួយ ៖
អ្នកស្រីបានបកស្រាយមកថា សហគ្រិនភាគច្រើនចាប់ផ្តើម ព្រោះពួកគេចង់ដោះស្រាយបញ្ហាអ្វីមួយ ឬចង់ធ្វើឲ្យអ្វីមួយកាន់តែប្រសើរឡើង។ អ្នកអាចមើលជុំវិញខ្លួនរបស់អ្នកឡើងវិញ ព្រមទាំងផលិតផល និងសេវាកម្មដែលអ្នកប្រើប្រាស់ផងដែរ និងសួរខ្លួនឯងថា «ហេតុអ្វីបានជាគេបង្កើតវាឡើង? ហេតុអ្វីបានជាគេបង្កើងវាដូចនេះ? ហេតុអ្វីបានជាវាមិនមានការផ្លាស់ប្តូរ? តើមានអ្វីដែលអាចធ្វើឲ្យវាកាន់តែល្អប្រសើរជាងមុនទេ?»។
២. ទុកពេលសម្រាប់គិត ៖
ក្នុងពេលដែលអ្នកព្យាយាមចាប់ផ្តើមអាជីវកម្មមួយ អ្នកត្រូវតែដឹងពីខ្លួនឯងដែរថា អ្នកភាគច្រើនគិតឃើញគំនិតល្អៗនៅពេលណា? សម្រាប់អ្នកស្រីប្លេកឃ្លី គឺនៅពេលដែលអ្នកស្រីនៅក្នុងរថយន្ត។ ដោយហេតុដូចនេះទើបអ្នកស្រីតែងតែទុកពេលសម្រាប់បើកបរប្រមាណ ១ម៉ោងមុនពេលទៅធ្វើការដើម្បីគិត។
៣. ចាប់ផ្តើមធ្វើមុនពេលអ្នកគិតឃើញអ្វីទាំងអស់ ៖
អ្នកស្រីបានចែករំលែកដែរថា កំហុសឆ្គងមួយក្នុងចំណោមសហគ្រិន គឺពួកគេគិតថាពួកគេត្រូវតែគិតឲ្យបានឃើញគ្រប់ជ្រុងជ្រោយជាមុនសិនមុនពេលចាប់ផ្តើមធ្វើវា ប៉ុន្តែការពិតជាក់ស្តែងវាមិនដូច្នេះទេ។ អ្នកអាចគិតបានទៀតពេលដែលអ្នកចាប់ផ្តើមធ្វើហើយ។
៤. ការបរាជ័យកើតមានឡើងពេលដែលអ្នកមិនបានព្យាយាម៖
ឪពុករបស់អ្នកស្រីបានបង្រៀនអ្នកស្រីតាំងពីនៅក្មេងថា អ្នកស្រីត្រូវតែមានភាពក្លាហានក្នុងការបរាជ័យ។ ឪពុករបស់អ្នកស្រីធ្លាប់ឧស្សាហ៍សួរកូនៗពេលបាយល្ងាចថា ពួកគេបានបរាជ័យក្នុងការធ្វើអ្វីខ្លះក្នុងសប្តាហ៍នេះ?
អ្នកស្រីបានបកស្រាយថា ផ្នត់គំនិតនេះ បានផ្លាស់ប្តូរទស្សនៈរបស់អ្នកស្រីលើការបរាជ័យ។ អ្នកស្រីមិនគិតថា ការបរាជ័យជាលទ្ធផលទេ តែវាជាការដែលមិនបានសាកល្បងធ្វើអ្វីមួយ។ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទីក្រុង Nanning ត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនយ៉ាងសប្បាយរីករាយ

ប្រទេសចិនដែលទើបតែរួចផុតពីគ្រោះទឹកជំនន់ ត្រៀមខ្លួនសម្រាប់ព្យុះស៊ីក្លូនត្រូពិចទីពីរ

សិស្សបឋមសិក្សាក្វាងស៊ី សម្តែងសិល្បៈ"ផ្លាស់ប្តូរមុខមាត់" បាននាំឱ្យអភិបាលក្រុងប្រទេសអាស៊ានសើច #ការសន្ទនាអភិបាលក្រុងសកល-ណាននីង #បេតិកភណ្ឌវប្បធម៌អរូបីអបអរសាទរឆ្នាំថ្មីចិន #ការធ្វើដំណើរវប្បធម៌ចិន

វិធីងាយៗ ដើម្បីកម្ចាត់គ្រុនផ្តាសាយក្នុងរដូវត្រជាក់

យោបល់ទាំងអស់ (47)
មិត្ត019794286
· 2020-08-20
😐
ID77636757
· 2020-08-20
😐
មិត្ត761542562
· 2020-08-20
😐
Justin Lee
· 2020-08-20
👍
មិត្ត320984854
· 2020-08-20
😍😍
Ean SOPHAL
· 2020-08-20
🙄🙄🙄
សំរិត ប៊ុនធឿន
· 2020-08-20
👍👍👍
Jettra Gstar
· 2020-08-20
😍😍😍
ID77332645
· 2020-08-20
😍😍😍
មិត្ត939671029
· 2020-08-20
😍😍
ជត់ វិមាន
· 2020-08-20
👍
មិត្ត354684070
· 2020-08-20
😙😙😙
ខ្ញុំជា នរណា
· 2020-08-20
😍😍😍😍😍
Sofiya🦄@
· 2020-08-20
😍😍😍😍
Mat sos
· 2020-08-20
👏👏👏👏
- 1
- 2
- 3
- 4
ទៅកាន់